- Khmernote Media
- អន្តរជាតិ
មនុស្សម្នាក់ៗមានភាពជោគជ័យផ្សេងៗគ្នាអាស្រ័យទៅលើទម្លាប់ និងកម្រិតនៃការខិតខំប្រឹងប្រែងរបស់ពួកគេផ្សេងៗគ្នាដែរ។ ខាងក្រោមនេះជាទម្លាប់ទាំង ១០ ដែលអ្នកមានគ្រប់រូបតែងធ្វើជាប្រចាំ ហើយលោកអ្នកក៏អាចបង្កើតទម្លាប់ល្អៗទាំងនេះបានផងដែរ៖ ១.អ្នកមានគ្រប់រូបគឺជាអ្នកចូលចិត្តការអាន ដើម្បីស្វែងរកចំណេះដឹងថ្មី ២.ពួកគេមានស្តាយស្លៀកពាក់ផ្តាល់ខ្លួន ៣.សន្សំសំចៃមិនទិញរបស់ថ្លៃៗ ៤.ប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ៥.មិនទិញរថយន្តទំនើបៗ តែប្រើប្រាស់រថយន្តធម្មតាៗ ៦.ក្រោកពីព្រលឹមដើម្បីមានពេលធ្វើការងារច្រើន ៧.ធ្វើសមាធិដើម្បីឲ្យមានអារម្មណ៍ស្ងប់ល្អ ៨.ប្រើប្រាស់ភាសាកាយវិការ ដើម្បីទាក់ទាញអារម្មណ៍អ្នកស្ដាប់ ៩.មិនចំណាយពេលច្រើនដើម្បីមើលទូរទស្សន៍ ១០.រៀបចំផែនការជាប្រចាំ ១១.លេងកីឡាជាប្រចាំ៕ អត្ថបទ៖ ភក្តី ប្រភព៖ brightside
August 30, 2018 - អន្តរជាតិ
លោកប្រធានាធិបតីអាមេរិក Donald Trump បានធ្វើការព្រមានជាសាធារណៈចំពោះក្រុមហ៊ុន Google, Twitter និង Facebook ឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់លើការគ្រប់គ្រងព័ត៌មាន ព្រោះថាកាលពីពេលថ្មីៗនេះមានការិះគន់ជាច្រើនថា អ៊ីនធឺណិត និងបណ្តាញសង្គមបង្កឲ្យមានការរើសអើង និងភាពលំអៀងផ្នែកនយោបាយ។ ការព្រមានខាងលើនេះត្រូវបានលោក Donald Trump ធ្វើឡើងនៅក្នុងសេតវិមាន និងធ្វើការព្រមានចំៗ ចំពោះក្រុមហ៊ុនបណ្តាញសង្គម ទាំង ៣ ខាងលើនេះតែម្តង។ ជាការពិតណាស់នៅក្នុងប្រទេសណាក៏ដូចជាប្រទេសណាដែរ សេរីភាពក្នុងការបញ្ចេញមតិ តាមរយៈបណ្តាញសង្គមហាក់មានវិសាលភាពធំធេង និងងាយស្រួលណាស់ រហូតធ្វើឲ្យមានក្រុមជនខិលខូច ឬអ្នកឆ្លៀត ឱកាសនិយមអាចផ្សព្វផ្សាយ និងចែករំលែកព័ត៌មានក្លែងក្លាយបានយ៉ាងងាយផងដែរ។ ហើយព័ត៌មានក្លែងក្លាយទាំងនោះ ហើយដែលបង្កឲ្យមានការរើសអើង និងភាពលំអៀងផ្នែកនយោបាយ។ ដូចនេះហើយទើបលោកប្រធានាធិបតីអាមេរិក
August 30, 2018 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ប្រមាណ៧០០គ្រួសារ ដែលរស់នៅស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវបានលោកអភិបាលខេត្ត កំពង់ចាម ឯកឧត្តម គួច ចំរើន ចុះសួសុខទុក និងបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ពីមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀលអ៊ីស្ទេត ដែលមានអគ្គនាយក ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត(ខេមបូឌា) គ្រុប លោក លី មីន បានយកអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ។ នៅក្នុងពិធីសំណេះសំណាល និងសួសុខទុកបងប្អូនប្រជាពលរដ្ឋ រស់នៅ ភូមិទួលច័ន្ទ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម
August 30, 2018 - PR
កាន់តែពិសេស ទិញទូរស័ព្ទ Nokia ដែលប្រើប្រាស់ប្រព័ន្ធ Android ឥឡូវនេះ នឹងទទួលបានការផ្តល់ជូនយ៉ាងពិសេសដល់អតិថិជនចាប់ពីថ្ងៃនេះតទៅរហូតដល់អស់ពីស្តុក។ ប្រញាប់ឡើង ក្នុងរដូវការប្រម៉ូសិនពិសេសនេះ រាល់ការទិញទូរស័ព្ទ Nokia 2, Nokia 6 (2017), Nokia 6 (2018) ទូទាំងប្រទេស និងមានការថែមជូនពិសេសដូចជា៖ • Nokia 2 តម្លៃត្រឹមតែ 109 ដុល្លារតែប៉ុណ្ណោះ នឹងមានការថែមជូន Memory ស្រោមថ្លា ស្រ្គីនការពារអេក្រង់ និង គម្រោង Smart ធំហ្ម៎ង
August 29, 2018 - PR
ដូចដឹងស្រាប់ហើយថា ខណៈនេះមានបងប្អូនប្រជាពលរដ្ឋខែ្មរនៅតាមបណ្តាខេត្តផ្សេងៗនៃដងទន្លេបាននឹងកំពុងប្រឈមយ៉ាងខ្លាំងចំពោះបញ្ហាគ្រោះទឹកជំនន់ ដែលបានយាយីដល់ការរស់នៅរបស់ពួកគាត់ឱ្យជួបប្រទះនឹងភាពភ័យខ្លាច បាត់បង់ទីជម្រកនិងមិនមានអាហារសម្រាប់បរិភោគជាដើម ព្រោះតែកត្តាទាំងនេះហើយ ទើបក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានចូលរួមយ៉ាងស្រស្រាក់ស្រស្រាំក្នុងការជួយដល់អ្នក ដែលកំពុងតែរងគ្រោះ ដោយសារទឹកជំនន់ជាបន្តបន្ទាប់។ នាពេលព្រឹកថ្ងៃអង្គារ៍ ទី២៨ ខែសីហាឆ្នាំ២០១៨នេះ ក្រុមការងារ ទ្រូម៉ាន់នី និងសប្បុរសជនផ្សេងទៀតពីក្រុមហ៊ុន CP និងគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការគ្នារៀបចំកម្មវិធីសប្បុរសធម៌ ដោយការចែកគ្រឿងឧបភោគបរិភោគជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួយបញ្ហារងគ្រោះ ដោយសារទឹកជំនន់ចំនួន១៥០គ្រួសារ ស្ថិតក្នុងខេត្តព្រៃវែង។ តាមប្រសាសន៍របស់ថ្នាក់ដឹកនាំក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានលើកឡើងថា លោក និងក្រុមការងារព្រមទាំងទាំងថ្នាក់ដឹកនាំ នៃក្រុមហ៊ុន ស៊ីភី ទាំងអស់ពិតជាមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះបញ្ហាគ្រោះធម្មជាតិនេះដែលបានបណ្តាលឱ្យបងប្អូនប្រជាពលរដ្ឋរហូតដល់ ១៥០គ្រួសារ
August 29, 2018 - បច្ចេកវិទ្យា
1. Galaxy Note 9 មានកម្រិតបង្ហាញរូបភាពធំជាង Galaxy S9៖ ស្មាតហ្វូនដែលមានអេក្រង់ធំ វាពិតជាផ្ដល់ភាពងាយស្រួលច្រើនដល់អ្នកប្រើប្រាស់ ដូចជាការចុច មើលវីដេអូ ក៏ដូចជាការបង្ហាញរូបភាព និង icon app មានលក្ខណៈច្បាស់ល្អ ។ Galaxy Note 9 មានអេក្រង់ធំជាង Galaxy S9 Plus ដែល Note 9 មានអេក្រង់ទំហំ 6.4inches ហើយ S9 Plus មានអេក្រង់ 6.2inches។
August 29, 2018 - PR
ភ្នំពេញ៖ ថ្មីៗនេះក្រុមហ៊ុន Ford បានធ្វើការបង្ហាញនូវរូបរាងពិតរបស់រថយន្ត Pickup Ford Ranger ស៊េរីថ្មីឆ្នាំ 2019 នៅក្នុងកម្មវិធីសម្ពោធជាផ្លូវការរបស់ខ្លួនក្នុងទីផ្សារប្រទេសថៃ។ ក្នុងនោះគេសង្កេតឃើញថា រថយន្តម៉ូដែល Pickup ជំនាន់ថ្មីនេះ បានធ្វើការកំណែប្រែថ្មី ទៅលើការរចនាម៉ូតផ្ទៃខាងមុខថ្មីទាំងស្រុង ដែលធ្វើឲ្យរថយន្ត Ford Ranger 2019 នេះមើលទៅកាន់តែកាច កាន់តែខ្លាំង កាន់តែរឹងមាំ និងកាន់តែទាក់ទាញជាងមុនទៅទៀត។ រថយន្ត Ford Ranger 2019 រថយន្ត Ford Ranger 2019 គឺជាកំពូលរថយន្ត Pickup
August 29, 2018 - PR
ភ្នំពេញ៖ ក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA Cambodia ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford ប្រចាំប្រទេសកម្ពុជា បានផ្តល់មូលនិធិដែលមានទឹកប្រាក់ចំនួន ២0 000 ដុល្លារ ដល់សមាគមអតីតនិស្សិតកម្ពុជា អេ អាយ ធី AITAACC (AIT-Alumni Association Cambodia Chapter) ដើម្បីអនុវត្តគម្រោងចូលរួមចំនែកជួយសង្គមនៅកម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធីមូលនិធិអភិរក្ស និងការពារបរិស្ថានជាសកលរបស់ក្រុមហ៊ុន Ford (Ford Conservation and Environmental Grants Programme)។ មូលនិធិទឹកប្រាក់
August 29, 2018 - កីឡា
ខ្សែប្រយុទ្ធ Paco Alcacer បានផ្ទេរចេញពីក្លឹបអ្នកមានបុណ្យ Barcelona ទៅកាន់ក្លឹប Borrusia Dortmund ជាផ្លូវការហើយតាំងពីម្សិលមិញក្នុងលក្ខខ័ណ្ឌខ្ចីជើងរយៈពេល 1 ឆ្នាំ។ នៅក្នុងកុងត្រាខ្ចីជើងរបស់ក្លឹប Borrusia Dortmund លើខ្សែប្រយុទ្ធ Paco Alcacer ពីក្លឹបអ្នកមានបុណ្យ Barcelona នេះក្លឹបយក្សអាឡឺម៉ង់មួយនេះអាចមានសិទ្ធទុកផ្ដាច់កុងត្រា Alcacer ពីក្លឹប Barcelona នៅពេលដែលកុងត្រាខ្ចីបញ្ចប់។ Dortmund យល់ព្រមបង់ប្រាក់ឲ្យ Barcelona ចំនួន 2លានអឺរ៉ូ ក្នុងការខ្ចី Paco Alcacer ក្នុងរយៈពេល 1
August 29, 2018 - សង្គម
មួយរយៈនេះ មានការជជែកវែកញែកទាក់ទងនឹងសំនួរ ដែលសួរថា តើភ្លើងស្តុបពណ៌ក្រហមបែបណាអាចបត់ស្តាំបាន ហើយបែបណាមិនអាចបត់ស្តាំបាន? ទាក់ទងនឹងករណីនេះមន្ទីរសាធារណការ និងដឹកជញ្ជូន បានធ្វើការបកស្រាយ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយល់ដឹងអំពីភ្លើងសញ្ញាចរាចណ៍ទាំងនោះ។ យោងតាមមាត្រា11បានឲ្យដឹងថា៖ – ភ្លើងសញ្ញាបញ្ចេញពណ៌លឿង ជាសញ្ញាឲ្យប្រុងប្រយ័ត្នត្រៀមឈប់។ – ពន្លឺពណ៌បៃតង ជាសញ្ញាអនុញ្ញាតអោយយានជំនិះចេញដំណើរ – ពន្លឺពណ៌ក្រហមជាសញ្ញាឃាត់អោយឈប់។ ភ្លើងសញ្ញាចរាចរណ៍បញ្ចេញពន្លឺក្រហមគឺជាសញ្ញាឃាត់ឲ្យឈប់ អ្នកបើកបរត្រូវឈប់នៅមុខខ្សែបន្ទាត់គំនូសជាប់ពណ៌សកាត់ទទឹងទ្រូងផ្លូវឬមុខគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់ ។ បើគ្មានឧបសគ្គ នៅខាងមុខ យានជំនិះខាងស្ដាំបំផុតអាចបត់ស្ដាំបានដោយប្រុងប្រយ័ត្ន លើកលែងតែមានភ្លើងសញ្ញាព្រួញក្រហមហាមបត់ស្តាំ៕ អត្ថបទ៖ សេម
August 29, 2018









