- Khmernote Media
- បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានធ្វើការបង្ហាញជាផ្លូវការនូវលិខិតអញ្ជើញសម្រាប់ចូលរួមព្រឹត្តិការណ៍ដាក់បង្ហាញផលិតផលថ្មីៗរបស់ខ្លួននាពេលខាងមុខនេះហើយ។ យោងតាមប្រភពព័ត៌មាន 9to5Mac បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី12 ខែកញ្ញា នេះ ក្រុមហ៊ុន Apple នឹងដាក់បង្ហាញស្មាតហ្វូន iPhone រហូតដល់ទៅចំនួន៣គ្រឿង ដោយ iPhone មួយម៉ូដែលមានអេក្រង់ OLED ទំហំ 5.8 អ៊ីញ និងមួយប្រភេទទៀតមានទំហំអេក្រង់ 6.5 អ៊ីញ។ ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា iPhone ទាំង២ម៉ូដែលនេះនឹងមានឈ្មោះថា iPhone XS ព្រមទាំងមានពណ៌ថ្មីទៀតផងមានឈ្មោះថា Gold Finish៕ អត្ថបទ៖
August 31, 2018 - បច្ចេកវិទ្យា
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ក្រុមហ៊ុន Apple នឹងបង្ហាញអាវុធថ្មីរបស់ខ្លួនមានដូចជា iPhone ជំនាន់ថ្មី និង iPad ជំនាន់ថ្មីជាដើម។ សម្រាប់ Apple Watch ជំនាន់ទី៤ ក៏បានគេរំពឹងថា នឹងមានលក្ខណៈសម្បត្តិល្អច្រើនជាងជំនាន់មុនផងដែរ ដូចជា កម្លាំង ដំណើរការ រូបរាង និងមុខងារពិសេសៗផ្សេងទៀត។ ហើយការបែកធ្លាយកាលពីលើកមុនក៏បាននិយាយថា គែមនៃអេក្រង់ Apple Watch អាចនឹងកាន់តែស្ដើងជាងមុនប្រហែលដល់ 15% ដែលធ្វើឲ្យអេក្រង់របស់វារីកធំជាងម៉ូដែលមុនៗផងដែរ។ តាមរូបភាពដែលបានបែកធ្លាយបានបង្ហាញថា Apple Watch ជំនាន់ទី៤ អាចនឹងមានបន្ថែមរន្ធស្រូបសំឡេងមួយទៀតនៅចន្លោះប៊ូតុង និងកងបង្វិល ដើម្បីជំនួយដល់ការស្រូបសម្លេងឲ្យបានល្អប្រសើរ។
August 31, 2018 - អន្តរជាតិ
លោក គ្រួច លី ស្ថាបនិកភូមិកសិទេសចរណ៍ធម្មជាតិ នៅសង្កាត់ជ្រាវ ក្រុងសៀមរាប និងជាអ្នករៀបចំពលរដ្ឋយកចិត្តទុកដាក់លើវិស័យដឹកជញ្ជូនតាមរទះគោ បានឲ្យដឹងថា រទេះគោខ្មែរនាបច្ចុប្បន្ននេះ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍បរទេស សម្រាប់ជិះទស្សនាទិដ្ឋភាពទេសចរណ៍បៃតងដែលជាប្រភេទដំណាំដាំដុះដោយមិនប្រើជាតិគីមី ដែលមាននៅក្នុងភូមិ និង នៅតំបន់ព្រៃលិចទឹកមួយចំនួន ជាពិសេស ការកំសាន្តដោយសារជិះរទេះគោនេះ មិនត្រឹមធ្វើឲ្យពួកគាត់មានអារម្មណ៍ភ្លឺថ្លាប៉ុណ្ណោះនោះទេ គឺធ្វើឲ្យពួកគាត់ បានស្គាល់ពីវប្បធម៌ អរិយធម៌ និងប្រពៃណីទំនៀមទម្លាប់ខ្មែរនៅក្នុងតំបន់នេះ ដែលមានតាំងពីបុរាណមកផងដែរ ។ លោក គ្រួច លី បានឲ្យដឹងទៀតថា សេវាកម្មដោយការប្រើរទេះគោនេះ ជាផ្នែកមួយ ដែលមិនត្រឹមតែធ្វើឲ្យពលរដ្ឋកាត់បន្ថយការធ្វើចំណាកស្រុក មានជីវភាពគ្រួសារធូរធារប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងបានជួយដល់ការអភិរក្សនូវរទេះគោខ្មែរ សម្រាប់យុវជនជំនាន់ក្រោយ បានស្គាល់និងយល់ដឹង
August 31, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាសជាផ្លូវការនូវកាលបរិច្ឆេទដាក់បង្ហាញ iPhone ជំនាន់ថ្មីរបស់ខ្លួន ដែលមានចំនួន៣ស៊េរី ។ iPhone ស៊េរីថ្មីឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងមាន៣ម៉ូដែល គឺម៉ូដអេក្រង់ ដល់ 5.8 អ៊ីញ, ម៉ូដែលទំហំអេក្រង់ 6.1 អ៊ីញ ដែលមានតម្លៃថោក ប្រើប្រាស់អេក្រង់ LCD និងកំពូលស្មាតហ្វូននោះគឺមានអេក្រង់ទំហំដល់ទៅ 6.5 អ៊ីញ។ ពាក្យចចាមអារាមផ្សេងបាននិយាយថា iPad Pro ក៏នឹងបង្ហាញខ្លួនដែរជាមួយអេក្រង់ 10.5 អ៊ីញ និង 12.9 អ៊ីញ
August 31, 2018 - សង្គម
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងបានធ្វើការប្រកាសប្រឡងជ្រើសរើសបេក្ខជន សិស្ស និស្សិត និងមន្ត្រីរាជការស៊ីវិល អោយចូលបម្រើការងារ ក្នុងក្របខណ្ឌសម្រាប់ឆ្នាំ២០១៨ ចំនួន៥០កន្លែង។ បេក្ខជនទាំងអស់ត្រូវមកដាក់ពាក្យសុំចុះឈ្មោះប្រឡងនៅនាយកដ្ឋានបុគ្គលិក នៃទីស្តីការក្រសួងសាធារណការ និងដឹកជញ្ចូន និងនៅតាមមន្ទីរសាធារណការ និងដឹកជញ្ចូនរាជធានី-ខេត្ត រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី៣០ ខែសីហា នេះរហូតដល់ថ្ងៃទី២៩ ខែកញ្ញា ជាកាលបរិច្ចេទឈប់ទទួលពាក្យ។ សម្រាប់ព័ត៌មានលំអិតផ្សេងៗសូមអានសេចក្តីជូនដំណឹងខាងក្រោម៖ អត្ថបទ៖ សេម
August 31, 2018 - សង្គម
យោងតាមលិខិតចេញដោយក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្រសួងបានធ្វើការស្នើរសុំសម្តេចនាយករដ្ឋមន្ត្រី ដើម្បីបង្កើតខេត្តថ្មីចំនួន០២បន្ថែមទៀត។ យោងតាមលិខិតចេញដោយក្រសួងមហាផ្ទៃបានឲ្យដឹងថា ខេត្តថ្មីទាំង២ ដែលគ្រោងនឹងបង្កើតថ្មីនោះគឺទីមួយ បំបែកចេញពីខេត្តកណ្តាល និងខេត្តមួយទៀតគឺពិនិត្យលើកត្តាភូមិសាស្ត្រ និងប្រជាសាស្ត្ររបស់ស្រុកកោះញែក នៃខេត្តមណ្ឌលគិរី និងស្រុកលំផាត់ នៃខេត្តរតនគិរី។ ក្រសួងក៏បានបញ្ជាក់ផងដែរថា ការបំបែកខេត្តថ្មីនេះ គឺដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការជំរុញអភិវឌ្ឍនៅមូលដ្ឋាន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ៕ អត្ថបទ៖ សេម
August 31, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ Instagram បានបន្ថែមមុខងារថ្មីមួយទៀត ដើម្បីរក្សាសុវត្តិភាពគណនីរបស់អ្នកប្រើប្រាស់ ដើម្បីការពារការ Hack ពីក្រុម Hacker។ សម្រាប់មុខងារថ្មីនេះ នឹងមាននៅលើគណនី instargram តែម្ដង “About This Account” ដែលក្នុងនោះអ្នកអាចកំណត់ឈ្មោះ កាលបរិច្ឆេទបង្កើតគណនី ទីតាំង ជាដើម។ ហើយវានឹងមានការផ្សាយពាណិជ្ជកម្មខ្លះនៅលើគណនីណា ដែលពេញនិយម ហើយមិនយូរទេវានឹងមាននៅគ្រប់គណនីទាំងអស់របស់អ្នកប្រើប្រាស់ Instagram វានឹងផ្ទៀងផ្ទាត់គណនី ដែលត្រឹមត្រូវ ហើយកំណត់ជាផ្លូវការ ដែលមានសញ្ញាពណ៌ខៀវ (Verify) ដូច្នេះអ្នកអាចដឹងថា គណនីរបស់តារារូបណាដែលពិតប្រាកដ តែរាល់ការផ្ទៀងផ្ទាត់លើគណនីណាមួយមិនប្រាកដថាបានជាផ្លូវការគ្រប់ទាំងអស់នោះទេ។ ហើយ Instagram នឹងមានដាក់ឲ្យប្រើប្រាស់នូវមុខងារសុវត្តិភាពដូចទៅនិង
August 31, 2018 - អន្តរជាតិ
ចិន៖ បុរសម្នាក់ត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្រ្គោះបន្ទាន់ភ្លាមៗ បន្ទាប់ពីមិត្តស្រីរបស់គាត់បានថើបក្រញិចត្រចៀករបស់គាត់មួយទំហឹង និងបានធ្វើឲ្យក្រដាសត្រចៀករបស់គាត់រហែក។ ហេតុការណ៍ដ៏គួរឲ្យហួសចិត្តនេះ បានកើតឡើងនៅក្នុងមន្ទីរពេទ្យបង្អែកក្នុងទីក្រុង Hunan ខេត្ត Changsha ភាគខាងជើងប្រទេសចិន។ អត្តសញ្ញាណរបស់ជនរងគ្រោះ រួមជាមួយនឹងមិត្តស្រីរបស់គាត់មិនត្រូវបានគេបង្ហាញឡើយ។ បើតាមវេជ្ជបណ្ឌិតប្រចាំនៅក្នុងមន្ទីរពេទ្យខាងលើបានប្រាប់ក្រុមអ្នកសារព័ត៌មានថា មុនដំបូងជនរងគ្រោះមិនបានប្រាប់ពីមូលហេតុដែលធ្វើឲ្យត្រចៀករបស់គេមានការឈឺចាប់នោះទេ ព្រោះតែគេមានការអៀនខ្មាស់ តែដល់ពេលដែលខាងគ្រូពេទ្យជីកសួរខ្លាំងទើបមិត្តស្រីរបស់ជនរងគ្រោះហ៊ានទម្លាយការពិតថា នាងបានថើបក្រញិចត្រចៀកមិត្តបុរសនាងយ៉ាងខ្លាំង ទើបគាត់មានការឈឺចាប់ខ្លាំងដូចនេះ។ ក្រោយពិនិត្យគេបានរកឃើញថា ក្រដាសត្រចៀករបស់គាត់បានរហែក ព្រោះតែកម្លាំងក្រញិចរបស់មិត្តស្រីគាត់ ហើយពេលនេះជនរងគ្រោះត្រូវសម្រាកនៅក្នុងមន្ទីរពេទ្យមួយរយៈ ដើម្បីទទួលបានការព្យាបាលពីក្រុមគូ្រពេទ្យជំនាញ៕ អត្តបទ៖ ភក្តី ប្រភព៖ shanghai
August 31, 2018 - កីឡា
នៅក្នុងរាត្រីនេះសហព័ន្ធបាល់ទាត់ទ្វឺបអឺរ៉ុបដែលហៅកាត់ថា UEFA នឹងធ្វើការចាប់ឆ្នោតការប្រកួតពានរង្វាន់ UEFA Champion League នៅក្នុងវគ្គចែកពូលរដូវកាលថ្មី 2018/2019 នេះហើយ។ នៅក្នុងការចាប់ឆ្នោតក្នុងល្ងាចនេះសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបបានបែងចែកក្លឹបទាំង 32 ទៅក្នុង 4 Pot ធំៗដោយក្លឹបក្នុង Pot នីមួយៗត្រូវដាក់ឈ្មោះចូលក្នុងកែវកញ្ចក់ហើយធ្វើការចាប់ឆ្នោតម្ដង 1 Pot រហូតតតែអស់។ ក្នុង Pot ធំៗទាំង 4 នោះមានដូចជា៖ Pot 1៖ Real Madrid, Atletico Madrid, Barcelona, Bayern Munich,
August 30, 2018 - បច្ចេកវិទ្យា
ក្រុមហ៊ុន Apple កំពុងមានគម្រោង ចង់ផលិតវ៉ែនតា AR របស់ខ្លួន ដែលនឹងត្រៀមវាយលុកចូលទីផ្សារអេឡិកត្រូនិចនៅឆ្នាំ 2020 ឬក៏អាច 2021 ខាងមុខនេះហើយ បើយោងតាមការព្យាករណ៍របស់លោក Ming-Chi Kou មកពីក្រុមហ៊ុន TF International។ ក្រុមហ៊ុន Apple កំពុងតែព្យាយាមផលិតវ៉ែនតា AR ដើម្បីដាក់បង្ហាញនៅ២ឆ្នាំក្រោយទៀត ប៉ុន្តែដៃគូសហការលោក Gene Munster នៅក្រុមហ៊ុន Loup Ventures បានស្នើរឲ្យបញ្ចេញវ៉ែនតា AR នេះ នៅឆ្នាំ 2021។ កាលពីថ្ងៃពុធកន្លងទៅ
August 30, 2018









