- Khmernote Media
- កីឡា
នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នារាត្រីថ្ងៃអាទិត្យស្អែកនេះគឺឈានដល់វគ្គ 8 ក្រុមចុងក្រោយហើយ ខណៈដែលការប្រកួតកាន់តែស្វិតស្វាញខ្លាំងពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍។ ការប្រកួតវគ្គ 8 ក្រុមចុងក្រោយនៃពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះជឿជាក់ថានឹងល្អមើលជាងការប្រកួតវគ្គមុនៗ ដោយសារតែនៅក្នុងវគ្គនេះក្រុមទាំងអស់សុទ្ធតែប្រយ័ត្នរៀងៗខ្លួននៅក្នុងវគ្គនេះ ប្រសិនបើធ្លាក់នឹងអស់ឱកាសបន្ដដំណើរឆ្ពោះទៅវគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រហើយ ខណៈដែលប្រាក់រង្វាន់ 15000$ កំពុងរង់ចាំក្រុមដែលទទួលជ័យលាភីក្នុងរដូវកាលនេះ។ ក្រុមដែលឡើងមកដល់វគ្គ 8 ក្រុមចុងក្រោយនោះមានដូចជា៖ 1. Khmer Blue Soccer 2. 3G FC 3. Siem
September 1, 2018 - សង្គម
ភ្នំពេញ៖ កាលពីពេលកន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានបង្ហាញម្តងរួចមកហើយនូវគំរូផ្លូវថ្មើរជើងថ្មីក្រាលដោយការឺឡា អបដោយដើមឈើនៅចិញ្ចើមមហាវិថី ព្រះនរោត្តម ចាប់ពីរមណីយដ្ឋានវត្តភ្នំ ដល់វិមានឯករាជ្យ ដើម្បីលើកកំពស់សោភ័ណភាព និងដើម្បីរៀបចំសណ្តាប់ធ្នាប់សម្រាប់អ្នកថ្មើរជើង និងជនពិការអោយបានល្អប្រសើរ និងមានសុវត្ថិភាព។ នាពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានបង្ហាញពីប្លង់ផែនការថ្មីមួយទៀត គឺធ្វើការរៀបចំចិញ្ចើមផ្លូវ និងដាំដើមឈើនៅតាមបណ្តាមហាវិថីមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីលើកសម្រស់រាជធានីឲ្យកាន់តែមានភាពស្រស់បំព្រង និងជួយកាត់បន្ថយការបំពុលបរិស្ថានជាដើម្បី៕ គំរូផ្លូវថ្មើរជើង អត្ថបទ៖ សេម រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ
September 1, 2018 - សង្គម
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២០-២១ ខែសីហា កន្លងទៅ បានបញ្ចប់ទៅយ៉ាងរលូន ហើយការកែវិញ្ញាសាក៏បានបញ្ចប់សព្វគ្រប់ផងដែរ នៅឡើយតែការបូកពិន្ទុ និងបែងចែកលំដាប់និទ្ទេសប៉ុណ្ណោះ។ នាពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការបង្ហាញពីលំដាប់ពិន្ទុនៃនិទ្ទេសមួយ ដែលត្រូវបានបែងចែក ដោយនិទ្ទេសមាន ៥កម្រិត គឺនិទ្ទេស A, B, C, D និង E ហើយការកំណត់និទ្ទេសមានដូចខាងក្រោម លើពិន្ទុសរុប ៤៧៥៖ គួររំលឹកផងដែរថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ នឹងធ្វើការប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញនៅថ្ងៃទី១១ ខែកញ្ញា និងនៅមណ្ឌលប្រឡងក្នុងខេត្តផ្សេងៗនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨៕ អត្ថបទ៖
September 1, 2018 - PR
រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ នៅស្ថានីយទូរទស្សន៍ CTN ក្នុងកម្មវិធីការប្រគុំ តន្ត្រីG Park ដែលមានការផ្សាយផ្ទាល់ជារៀងរាល់ថ្ងៃអាទិត្យ បានធ្វើការផ្តល់សំណាងជូនអតិថិជនរបស់ខ្លួនជាមួយនឹងរង្វាន់ធំ ម៉ូតូហុងដាឌ្រីមសេរីថ្មី និង ទូរទស្សន៍32ink ទៅដល់អតិថិជនដែលតែងតែគាំទ្រផលិតផលរបស់ខ្លួន។ ហើយកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះG Park បានធ្វើការប្រគល់រង្វាន់ ទូរទស្សន៍៥គ្រឿងទៅដល់អតិថិជន ដែលបានឈ្នះរង្វាន់ពីកម្មវិធីរបស់ខ្លួនទៀតផង។ ក្រៅពីនេះក៏មានអតិថិជន G Park ចំនួន៣រូបបន្ទាប់ ដែលមានសំណាងឈ្នះរង្វាន់ទូរទស្សន៍ពីការចាប់រង្វាន់របស់តន្ត្រីG Park។ មិនត្រឹមតែប៉ុណ្ណោះ G Park ក៏បានស្វែងរកអ្នកដែលជាម្ចាស់រង្វាន់ធំលើកទី១ (ម៉ូតូហុងដាឌ្រីមសេរីថ្មី១គ្រឿង) ដែលមានឈ្មោះ ស៊ាង ឡុង មកពីខេត្តកំពង់ចាម ។
September 1, 2018 - PR
ភ្នំពេញ…៖ Galaxy Tab S4 បាននាំមកនូវបទពិសោធថ្មីមួយកម្រិតទៀត ជាមួយលក្ខណៈកាន់តែពិសេសអស្ចារ្យបំផុត ស័ក្តិសមនឹងអ្នកដែលមានការងារមមាញឹកច្រើន គ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ឧបករណ៍ដ៏ឆ្លាតវៃមួយនេះ ជាដៃគូដែលមានភាពរស់រវើក ផលិតភាព សមត្ថភាពនិងជំនាញខ្ពស់ នាំមកនូវការបំពេញការងារចម្រុះ និងការកម្សាន្តគ្មានដែនកំណត់។ Samsung Dex ផលិតភាព ពេញដោយភាពងាយស្រួល ជាមួយ Samsung Dex មានជាលើកដំបូងនៅលើ Tab S4។ ជាមួយបច្ចេកវិទ្យានេះ អ្នកប្រើប្រាស់គ្រាន់តែភ្ជាប់ HDMI ដោយមិនចាំបាច់មាន DeX station ឬ DeX Pad
September 1, 2018 - អន្តរជាតិ
ភ្នំពេញ ថ្ងៃទី៣១ ខែសីហាឆ្នាំ ២០១៨ — យោងតាមការិយាល័យប្រជាពលរដ្ឋ (PRB) បានឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាសរុបនៅឆ្នាំ ២០៥០ ត្រូវបានព្យាករណ៍ថា មានចំនួន២២លាននាក់។ លោកស្រី Charlotte Greenbaum អ្នកវិភាគគោលនយោបាយរបស់ PRB បានប្រាប់ AKP ឱ្យដឹងថា តាមការប៉ាន់ស្មានទៅលើ ប្រជាជនកម្ពុជានៅឆ្នាំ២០៥០ ប្រជាជនដែលមានអាយុក្រោមអាយុ១៥ឆ្នាំ មាន២២ភាគរយ និងប្រជាជនដែលមានអាយុចាប់ពី៦៥ឆ្នាំ មានចំនួន១២ភាគរយ។ លោកស្រីបានបន្ថែមថា សម្រាប់ប្រទេសកម្ពុជា អត្រាសមាមាត្រកុមារនៅឆ្នាំ ២០៥០ មានចំនួន ៣៣ ហើយអត្រា សមាមាត្រមនុស្សពេញវ័យ
September 1, 2018 - បច្ចេកវិទ្យា
សម្រាប់ឆ្នាំ 2020 ខាងមុខនេះ ការប្រកួតកីឡាអូឡាំពិក នឹងប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូ ដោយប្រទេសជប៉ុន ជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួតនេះ។ ទន្ទឹមនឹងនោះផងដែរ ប្រទេសជប៉ុនក៏បានត្រៀមខ្លួនរួចរាល់សម្រាប់ស្វាគមន៍ភ្ញៀវទេសចរណ៍ ដែលនឹងមកចូលរួមទស្សនាកម្មវិធីកីឡាអូឡាំពិចនេះ ក៏ដូចជាអត្តពលិកមកពីបណ្តាប្រទេសផ្សេងៗ ដែលមកចូលរួមប្រកួតផងដែរ។ ហើយអ្វីដែលកាន់តែអស្ចារ្យទៀតនោះ គឺជប៉ុននឹងប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដែលប្រទេសនានាមិនធ្លាប់មាន យកមកដាក់ដំណើរនៅក្នុងការប្រកួតកីឡាអូឡាំពិក 2020 នោះផងដែរ។ + ទី១៖ ថាមពលទាំងស្រុង១០០% ដែលប្រើប្រាស់នៅតាមកីឡាដ្ឋាននានា និងកន្លែងស្នាក់នៅរបស់អត្តពលិក គឺបំលែងមកពីថាមពលសូឡា និងកម្លាំងខ្យល់ទាំងអស់ + ទី២៖ កែច្នៃឧបករណ៍ចាស់ៗដូចជា ស្មាតហ្វូន ទូរទស្សន៍ និងសម្ភារៈផ្សេងទៀតលាយជាមួយមាស ប្រាក់ និងស្ពាន់ ដើម្បីបង្កើតជាមេដាយចំនួន
August 31, 2018 - កីឡា
បន្ទាប់ពីការចាប់ឆ្នោតវគ្គចែកពូលកាលពីរាត្រីម្សិលមិញរួចហើយ ទីបំផុតក្រុមទាំង 32 ដែលត្រូវលេងពានរង្វាន់ UEFA Champion League ដឹងថានៅក្នុងពូលណាហើយត្រូវប៉ះក្រុមអីខ្លះហើយ។ នៅក្នុងវគ្គចែកពូលពានរង្វាន់ UEFA Champion League នេះក្នុងចំណោមក្រុមទាំង 32 UEFA បានបែងចែកក្រុមទាំង 32 នោះឲ្យស្ថិតនៅក្នុង 8 ពូលផ្សេងៗគ្នាដោយជ្រើសរើសពួកគេតាមរយៈការចាប់ឆ្នោត។ ការប្រកួតថ្ងៃបើកឆាកវគ្គចែកពូលពានរង្វាន់ UEFA Champion League រដូវកាលថ្មីនេះនឹងចាប់ផ្ដើមនៅក្នុងថ្ងៃទី 18 ខែកញ្ញា ខាងមុខនេះ។ ការប្រកួតពានរង្វាន់ UEFA Champion League រដូវកាលថ្មីនេះអាចនិយាយថានឹងល្អមើលខ្លាំងជាងបណ្ដារដូវកាលផ្សេងៗដោយសារតែមានការវិលត្រលប់មកវិញជាមួយនឹងក្រុមខ្លាំងជាច្រើនដែលធ្វើឲ្យការប្រកួត Champion
August 31, 2018 - កីឡា
នៅក្នុងការចាប់ឆ្នោតវគ្គចែកពូលការប្រកួតពានរង្វាន់ UEFA Champion League កាលពីរាត្រីម្សិលមិញក៏ដូចជាថ្ងៃប្រកាសឈ្មោះស្វែងរកកីឡាករឆ្នើមប្រចាំទ្វីបអឺរ៉ុបនោះ កំពូលកីឡាកររបស់ Real Madrid បានប្រមូលយកពានរង្វាន់ទាំងអស់ចាប់ពីអ្នកចាំទីដល់ខ្សែប្រយុទ្ធ។ ក្នុងរាត្រីដ៏អស្ចារ្យកាលពីរាត្រីម្សិលមិញអាចនិយាយថាគឺជាថ្ងៃដ៏ពីសេសរបស់ក្លឹបអធិរាជសរ Real Madrid តែម្ដង ដោយសារតែពានរង្វាន់កីឡាករឆ្នើមចាប់ពីអ្នកចាំទីដល់ខ្សែប្រយុទ្ធ និងពានរង្វាន់កីឡាករឆ្នើមប្រចាំទ្វីបអឺរ៉ុបសុទ្ធតែបានលើកំពូលកីឡាកររបស់ Real Madrid ទាំងអស់។ កម្មវិធីចាប់ឆ្នោតការប្រកួតវគ្គចែកពូល Champion League រដូវកាលថ្មីនិងការប្រកាសឈ្នះកីឡាករឆ្នើមប្រចាំរដូវកាលមុននោះគឺធ្វើឡើងក្រោមកំពូលកីឡាករឆ្នើមជាច្រើន រួមមានទាំងកំពូលវីរៈបុរសបាល់ទាត់ពិភពលោកជាច្រើននាក់ក៏បានចូលរួមក្នុងព្រឹតិ្តការណ៍នេះដែរ។ តោះមកដឹងពីពានរង្វាន់ផ្ទាល់ខ្លួនដែលកីឡាកររបស់ Real Madrid ប្រមូលយកកាលពីម្សិលមិញនេះ។ ពានរង្វាន់ដែលកីឡាករ Real Madrid ឈ្នះមានដូចជា៖ 1. ពានរង្វាន់ Goalkeeper of
August 31, 2018 - កីឡា
ទីបំផុតក្លឹបយក្សអ៊ីតាលី Inter Milan បានត្រលប់មកកាន់ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champion League វិញហើយបន្ទាប់ពី Inter Milan ខកខានការប្រកួត Champion League អស់រយៈពេល 6 ឆ្នាំ។ ការត្រលប់វិញរបស់ Inter Milan ក្នុងក្របខ័ណ្ឌ Champion League នេះបន្ទាប់ពី Inter Milan បានប្រកួតជោគជ័យនៅក្នុងវគ្គជម្រុះ Champion League កាលពីដើមរដូវកាលនេះ។ អតីតម្ចាស់ពានរង្វាន់ទ្វីបអឺរ៉ុប 1 សម័យនេះបានខកខានការប្រកួតពានរង្វាន់ UEFA Champion
August 31, 2018









