កីឡា

ស្វារគមន៍ការត្រលប់មកវិញរបស់ Inter Milan នៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League រដូវកាលថ្មីនេះ

BY
Khmernote Media
August 31, 2018

ទីបំផុតក្លឹបយក្សអ៊ីតាលី Inter Milan បានត្រលប់មកកាន់ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champion League វិញហើយបន្ទាប់ពី Inter Milan ខកខានការប្រកួត Champion League អស់រយៈពេល 6 ឆ្នាំ។

ការត្រលប់វិញរបស់ Inter Milan ក្នុងក្របខ័ណ្ឌ Champion League នេះបន្ទាប់ពី Inter Milan បានប្រកួតជោគជ័យនៅក្នុងវគ្គជម្រុះ Champion League កាលពីដើមរដូវកាលនេះ។ អតីតម្ចាស់ពានរង្វាន់ទ្វីបអឺរ៉ុប 1 សម័យនេះបានខកខានការប្រកួតពានរង្វាន់ UEFA Champion League អស់រយៈពេល 6 ឆ្នាំហើយ ខណៈការប្រកួតចុងក្រោយរបស់ Inter Milan នៅឯ Champion League គឺនៅក្នុងឆ្នាំ 2012។

គួរបញ្ជាក់ថាក្លឹប Inter Milan គឺជាក្លឹបដ៏ចំណាស់មួយរបស់អ៊ីតាលី ហើយក្លឹបនេះជាមានឈ្មោះបោះសម្លេងខ្លាំងនៅក្នុងការប្រកួតពានរង្វាន់ផ្សេងៗ ជាពិសេសក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប ទោះបីជា Inter Milan ទើបតែគ្រងពានរង្វាន់ Champion League នៅក្នុងឆ្នាំ 2010 ក៏ដោយ។

 

បុត្រ

ប្រភព៖ Goal

Share This Post: