Khmernote Media
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ រឿងចម្រូងចម្រាសមួយកំពុងកើតឡើងនៅក្នុងចំណោមប្រជាជនម៉ាឡេស៊ី ក្រោយពេលកាំជណ្តើរចំនួន ២៧២ កាំ របស់ព្រះវិហារ Batu Caves ត្រូវបានគេលាបពណ៌ចម្រុះយ៉ាងស្រស់ស្អាតរួចមក។ ភ្លាមៗក្រោយការលាបពណ៌លើកាំជណ្ដើរទាំងនោះ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចណ៍ជាតិ និងអន្តរជាតិ។ ទន្ទឹមនឹងការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចណ៍ ស្រាប់តែគណៈកម្មការបេតិកភណ្ឌជាតិបានចេញមុខនិយាយថា ព្រះវិហារ Batu Caves អាចនឹងត្រូវគេលុបឈ្មោះចេញពីបញ្ជីបេតិកភណ្ឌជាតិ ព្រោះតែម្ចាស់គ្រប់គ្រងព្រះវិហារមួយនេះបានសម្រេចធ្វើការលាបពណ៌លើកាំជណ្ដើរដោយគ្មានការអនុញ្ញាតពីគណៈកម្មការបេតិកភណ្ឌជាតិ។ យ៉ាងណាក្តី លោក Tan Sri R. Nadarajah ប្រធានគ្រប់គ្រងព្រះវិហារ Batu Caves បានឆ្លើយតបវិញថា ព្រះវិហារ Batu Caves មិនត្រូវការកិត្តិយស ឬងារ ជាសម្បត្តិបេតិកភណ្ឌជាតិនោះទេ

    September 4, 2018
  • ព័ត៌មានជាតិ

    យោងតាមហ្វេសបុកផេករបស់លោកផែង វណ្ណៈ បានឲ្យដឹងថា៖ លោកអាគីរ៉ា​ បានយកជីវិតធ្វើដើមទុន​ដើម្បីធ្វើការបោសសំអាតមីនរំដោះដីស្រែចំការផ្ដល់ជូនពលរដ្ឋប្រកបរបរកសិកម្មដោយសុវត្ថិភាពរហូតបណ្ដាញទូរទស្សន៍​ ស៊ីអ៊ិនអ៊ិន​ ដ៏ល្បាញល្បី​ផ្ដល់ងារជា​ វរៈជន​មីនរបស់កម្ពុជា​ ។​ ថ្មី​ៗនេះ​លោក​ អាគីរ៉ា​ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននៅខេត្តសៀមរាប​ បន្ទាប់ពី​សមត្ថកិច្ចបានរកឃើញ​ អាវុធ​ខ្លី​ k59 និងគ្រាប់​ គ្រាប់បែក​ ដែលនៅប្រើបាន​ នៅបន្ទប់ស្នាក់នៅរបស់លោក​ ។​ ការឃាត់ខ្លួនលោក​ អាគីរ៉ា​ មានមតិនៅលើបណ្ដាញសង្គម​ Facebook យកទៅបកស្រាយតាមការយល់ឃើញរបស់ខ្លួនរៀងៗខ្លួន​ និងបានធ្វើការវាយប្រហារមកលើសមត្ថកិច្ចថាមិនគួរចាប់ខ្លួនគាត់នោះទេ​ ព្រោះគាត់មានបុណ្យបំណាច់ធំណាស់ចំពោះប្រជាជនកម្ពុជា​ ហើយគាត់ក៏ជាវរៈជនមីនរបស់កម្ពុជាទៀត​ ។​ តាមពិតទៅអារម្មណ៍របស់បងប្អូននៅលើបណ្ដាញសង្គម​ Facebook ចំពោះលោក​ អាគីរ៉ា​ មិនខុសពីអារម្មណ៍របស់ខ្ញុំនោះទេ​

    September 3, 2018
  • កីឡា

    កូនប្រុសរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo កុមារ៉ា Cristiano Ronaldo Jr. បានបង្ហាញវត្តមានដំបូងជាមួយនឹងថ្នាលកុមារអាយុក្រោម 9 ឆ្នាំរបស់ Juventus ដោយក្នុងប្រកួតរបស់គេ Ronaldo Jr. សុតបញ្ចូលទីបានដល់ទៅ 4 គ្រាប់ឯណោះ ខណៈដែលឪពុករបស់គេ Cristiano Ronaldo បង្ហាញខ្លួន 3 ប្រកួតជាមួយនឹង Juventus រកមិនទាន់បានមួយគ្រាប់នៅឡើយទេ។ កុមារ៉ា Cristiano Ronaldo Jr. ត្រូវបានគេរំពឹងថានឹងជាអ្នកស្នងដំណែងរបស់ឪពុករបស់គេ Cristiano Ronaldo នៅក្នុងពេលអនាគត។ យោងតាមការចុះផ្សាយរបស់សារពត៌មាន ESPN បានឲ្យដឹងថា៖ កាលពីថ្ងៃសៅរ៍កន្លងទៅកូនប្រុសរបស់កំពូលខ្សែប្រយុទ្ធ Cristiano

    September 3, 2018
  • អន្តរជាតិ

    តៃវ៉ាន់នឹងធ្វើការរឹតបន្តឹងលើទិដ្ឋាការសម្រាប់ការចូលមកលេងក្នុងកោះរបស់ខ្លួន ចំពោះប្រជាជនមកពីប្រទេសនៅតំបន់អាស៊ីចំនួន ៣ បន្ទាប់ពីរកឃើញថា ភ្ញៀវទេសចរណ៍មកពីប្រទេសទាំងនេះភាគច្រើនមករកស៊ីផ្លូវភេទលើកោះតៃវ៉ាន់ តែមិនមែនមកដើរលេងធម្មតានោះទេ។ បើយោងតាមលោក Chang Jing-sen រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសរបស់កោះតៃវ៉ាន់បានឲ្យដឹងថា ប្រទេសទាំង​ ៣នោះរួមមានប្រទេសថៃ ហ្វីលីពិន និងប្រ៊ុយណេ។ ជាធម្មតាប្រជាជននៃប្រទេសទាំងនេះអាចទៅកំសាន្តនៅតៃវ៉ាន់បាន ៦ ដងក្នុងមួយឆ្នាំ តែពេលនេះរដ្ឋាភិបាលតៃវ៉ាន់កំពុងពិចារណាអនុញ្ញាតឲ្យប្រជាជននៃប្រទេសទាំង ៣ នេះអាចមកកំសាន្តនៅតៃវ៉ាន់បានត្រឹមតែ ២ ដងប៉ុណ្ណោះ ក្នុងមួយឆ្នាំ។ ការសម្រេចដូចខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលតៃវ៉ាន់បានរកឃើញថា ភ្ញៀវទេសចរណ៍ជាស្រ្តី ដែលមកពីប្រទេសទាំង ៣ នេះ ជាពិសេសមកពីប្រទេសថៃ មិនមែនមកកំសាន្តលេងដូចភ្ញៀវទេសចរណ៍ផ្សេងទៀតទេ តែពួកនាងមករកស៊ីផ្លូវភេទជាមួយនឹងបុរសតៃវ៉ាន់។ ហើយកន្លងមកប៉ូលិសតៃវ៉ាន់ បានចុះបង្រា្កបករណីរកស៊ីផ្លូវភេទនេះ និងអាចឃាត់ខ្លួនស្រីរកស៊ីផ្លូវភេទថៃជាច្រើននាក់

    September 3, 2018
  • សង្គម

    រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ដែលប្រេងសាំងធម្មតាក្នុងមួយលីត្រមានតម្លៃ ៤,០៥០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រមានតម្លៃ ៣,៩០០រៀល ហើយតម្លៃនេះមានការឡើងថ្លៃបន្តិចបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន ដែលប្រេងសាំងធម្មតាក្នុងមួយលីត្រតម្លៃ៤,០០០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រម្លៃ ៣,៨០០រៀល៕ អត្ថបទ៖ សេម

    September 3, 2018
  • PR

    ក្រុមហ៊ុន vivo ដែលជាក្រុមហ៊ុនស្មាតហ្វូនធំមួយមានលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជានោះកំពុងតែធ្វើអោយអតិថិជន ជាពិសេសយុវវ័យជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្មវិធីសម្ពោធ vivo V11 V11i របស់ខ្លួន ធ្វើឡើងនៅថ្ងៃទី16 ខែកញ្ញា ឆ្នាំ2018។ បន្ទាប់ពីផេកផ្លូវការរបស់ក្រុមហ៊ុន vivo ធ្វើការផុសវីឌីអូមួយទាក់ទងនឹងការសម្ពោធជាផ្លូវការរបស់ម៉ូដែល vivo V11 V11i ហើយនោះ យើងឃើញថាមានយុវវ័យជាច្រើនធ្វើការshareវីឌីអូនេះ ដែលនៅក្នុងកម្មវិធីនោះគឺមានការ រត់នៅក្រោមភ្លើងពណ៌ ឆ្លងកាត់ពពុះសាប៊ូ និងឆ្ពោះទៅកាន់ការប្រគុំតន្ត្រីដ៏អស្ចារ្យចូលរួមដោយតារាល្បីៗជាច្រើននាក់មានដូចជា លោក​ព្រាប សុវត្ថិ កញ្ញាសុខ ពិសី កញ្ញាឡូរ៉ា ម៉ម លោកឆន សុវណ្ណារាជ កញ្ញាសុខ ស្រីនាង កញ្ញាទេព

    September 3, 2018
  • កីឡា

    ខ្សែប្រយុទ្ធ Lionel Messi ដែលអ្នកគាំទ្រវិស័យកីឡាស្គាល់ច្បាស់ថាជាកំពូលខ្សែប្រយុទ្ធឆ្នើមរបស់ពិភពលោកនិងជាខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Barcelona និងក្រុមជម្រើសជាតិអាហ្សង់ទីន បានធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយកាលពីម្សិលមិញនៅក្នុងជំនួបរវាង Barcelona និង SD Huesca។ កាលពីរាត្រីម្សិលមិញក្លឹបអ្នកមានបុណ្យ FC Barcelona បានយកឈ្នះក្លឹបចំណូលថ្មី SD Huesca ដោយលទ្ធផលដល់ទៅ 8-2។ ប៉ុន្ដែរឿងដ៏គួរឲ្យគោរពនិងភ្ញាក់ផ្អើលមួយកើតឡើងនៅក្នុងនាទីទី 90 ដែលពេលនោះ Barcelona ទទួលបានបាល់ Penalty 11 ម៉ែត្រពីអាជ្ញាកណ្ដាលដែលជាឱកាសខ្សែប្រយុទ្ធ Lionel Messi សុតបញ្ចូលទីគ្រាប់បាល់ Hat-Trick លើកទី 31 របស់ខ្លួនក្នុងអាជីពជាកីឡាករបាល់ទាត់

    September 3, 2018
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិច ប្រទេសឥណ្ឌូនេស៊ីបានអនុវត្តគោលការណ៍មួយគឺស្ថានីយ៍រថយន្តក្រុងព្រមទទួលយកដបប្លាស្ទិចពីអ្នកដំណើរជំនួសដោយលុយក្នុងការធ្វើដំណើរតាមរថយន្តក្រុង។ តំណាំងរដ្ឋាភិបាលឥណ្ឌូនេស៊ីបានឲ្យដឹងថា  គំនិតមួយនេះបានលើកទឹកចិត្តឲ្យប្រជាជនមិនបោះចោលដបប្លាស្ទិចផ្តេសផ្តាស និងរក្សាវាទុក ដើម្បីប្តូរជាមួយនឹងសំបុត្ររថយន្តក្រុង។ ជាងនេះទៅទៀត វាក៏បានលើកទឹកចិត្តឲ្យប្រជាជនប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈច្រើនជាងមុន និងអាចកាត់បន្ថយផ្សែងពុលចេញពី​យានយន្តផ្ទាល់ខ្លួនផងដែរ។ សូមបញ្ជាក់ថា ឥណ្ឌូនេស៊ីជាប្រទេសមួយដែលបានចូលរួមបំពុលបរិស្ថានខ្លាំងបំផុតក្នុងពិភពលោក ដោយឥណ្ឌូនេស៊ីមានទន្លេធំៗចំនួន ៤ ដែលមានការបំពុលដោយថង់បា្លស្ទិចច្រើនបំផុតនៅក្នុងពិភពលោក។ គួរបញ្ជាក់ថា គំនិតខាងលើនេះត្រូវបានគេអនុវត្តនៅតាមបណ្តាប្រទេសផ្សេងទៀតផងដែរ ដូចជានៅក្នុងទីក្រុងប៉េកាំង អ្នកអាចយកដបប្លាស្ទិចទៅប្តូរយកសំបុត្ររថភ្លើង ហើយប្រទេសខ្លះមានម៉ាស៊ីនប្តូរដបប្លាស្ទិច ដើម្បីយកលុយមកវិញជាដើម៕ https://www.facebook.com/WEFvideo/videos/326334011270697/ អត្ថបទ៖ ភក្តី

    September 3, 2018
  • សង្គម

    យោងតាមការព្យាករណ៍អាកាសធាតុចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែកញ្ញា របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជ្រលងសម្ពាធទាប បាន និងកំពុងបង្កើនឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា ដែលលក្ខណៈបែបនេះ នឹងធ្វើឲ្យមានភ្លៀងធ្លាក់ក្នុងក្របខ័ណ្ឌទូទាំងប្រទេសតែម្តង៕ អត្ថបទ៖ សេម

    September 3, 2018
  • អន្តរជាតិ

    ថៃ៖ ខណៈដែលទីក្រុងបាងកងកំពុងតែធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធី “កិច្ចចរចារស្តីពីការប្រែប្រួលអាកាសធាតុ” នោះ ទីក្រុងដែលមានប្រជាជនជាង ១០ លាននាក់មួយនេះ ត្រូវបានគេមើលឃើញថា កំពុងតែឡោមព័ន្ធដោយគ្រោះធម្មជាតិ និងបញ្ហាអាកាសធាតុជាច្រើន​ករណី។ តួយ៉ាងបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក World Bank បានព្យាការណ៍ថា ៤០ % នៃទីក្រុងបាងកកនឹងទទួលរងនូវការប្រែប្រួលអាកាសធាតុ និងជំនន់ទឹកភ្លៀងយ៉ាងខ្លាំងរហូតដល់ដើមឆ្នាំ ២០៣០។ របាយការណ៍មួយផ្សេងទៀត ដែលធ្វើឡើងដោយក្រុមអ្នកជំនាញផ្នែកអាកាសធាតុនៅក្នុងប្រទេសថៃបានបង្ហាញថា ទីក្រុងបាងកកនឹងប្រឈមគ្រោះធម្មជាតិជាច្រើនដូចជាព្យុះស៊ីក្លូន ភ្លៀងធ្លាក់ច្រើន គ្រោះរាំងស្ងួត កម្ដៅឡើងខ្លាំង និងទឹកជំនន់ញឹកញាប់ចាប់ពីពេលនេះដល់ពេលអនាគត។ សូមបញ្ជាក់ជូនថា ទីក្រុងបាងងកកមានទីតាំងស្ថិតនៅលើដីវាលទំនាបមួយកន្លែង ដែលនៅខ្ពស់ពីកម្រិតនីវ៉ូទឹកសមុទ្រតឹមតែ ១,៥ ម៉ែត្រតែប៉ុណ្ណោះ ហេតុដូចនេះហើយទើបទីក្រុងមួយនេះទទួលរងនូវគ្រោះធម្មជាតិញឹកញាប់ដូចនេះ៕ អត្ថបទ៖ ភក្តី

    September 3, 2018