- Khmernote Media
- អន្តរជាតិ
ខេត្តស្ទឹងត្រែង៖ យោងតាមប្រសាសន៍របស់ឯកឧត្តម ខៀវ កាញារីទ្ធី រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅលើបណ្តាញសង្គមបានឲ្យដឹងថា កាលពីវេលាម៉ោង០៣រសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ មានការបាក់ស្រុតក្បាលស្ពាន ឆ្លងទន្លេសេកុង នៅចំណុចបង្គោលលេខ 78 ព្រំដែន កម្ពុជា ឡាវ។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា ស្ពានឆ្លងទន្លេសេកុង (ហៅស្ពានអូរគួក) នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជាឡាវ កសាងដោយកំលាំងកងវិស្វកម្ម រួចរាល់ជាស្ថាពរហើយ ប៉ុន្តែមិនទាន់សម្ពោធដាក់អោយប្រើប្រាស់នៅឡើយ ស្រាប់តែពេលនេះស្ពាននោះបានបាក់ស្រុតទៅវិញ៕ https://www.facebook.com/kanharith.khieu/posts/1953970914662725?__xts__[0]=68.ARB7Gv3FKY_9XrdlUj1wrHSlWHCOxidnRKtWpYRLx0p74ncimpu7rD_KKYEnpiBd5MYu9M_DeJd-nLW_8-FYzv97dmwmdldUpBpWnTvlWsaWR-5CILzFTi4QCw_ss68MndFDDlhaue8kkMc-nxdyljPxByREkhWHilG2pLoKZjOJHloca-0s&__tn__=C-R អត្ថបទ៖ សេម រូបភាព៖ ឯកឧត្តម ខៀវ កាញារីទ្ធី
September 3, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ មានព័ត៌មានលេចធ្លាយពីរូបរាង GoPro Hero 7 ដែលត្រូវបានគេដាក់បង្ហាញនៅក្នុងហាងលក់គ្រឿងអេឡិចត្រូនិក ដែល GoPro ជំនាន់ថ្មីនេះត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅចុងខែនេះឯង។ តាមរយៈរូបភាពបែកធ្លាយបង្ហាញឲ្យឃើញថា GoPro Hero 7 មាន៣ពណ៌គឺពណ៌ស ទឹកប្រាក់ និងខ្មៅ ហើយកាន់អស្ចារ្យនោះគឺកាមេរ៉ាតូចច្រឡឹងនេះមានអាវក្រោះការពាទឹកបានរហូតដល់ជម្រៅ៣៣ហ្វីត (ប្រហែល១០ម៉ែត្រ)។ Hero 7 លើកនេះមាន២ម៉ូដែល គឺមួយមានអេក្រង់នៅខាងមុខ និងមួយទៀតមិនមានអេក្រង់មុខស្រដៀងនឹង Hero 4 ដែរ។ សម្រាប់ Hero 7 ជំនាន់នេះ គេនៅមិនទាន់ដឹងច្បាស់ពីតម្លៃឡើយ ទាល់តែរងចាំមើលថ្ងៃបង្ហាញជាផ្លូវការទើបដឹងច្បាស់៕ អត្ថបទ៖
September 3, 2018 - អន្តរជាតិ
បាត់ដំបង ៖ នៅថ្ងៃសៅរ៍ ០៦រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ០៣៖១៥នាទី មានករណីឆក់កាបូបជនបរទេស ១លើក បង្ករដោយជនសង្ស័យ ២នាក់ នៅចំណុចភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ លោកវរសេនីយ៍ឯក ប៉ាង.ហៀង អធិការនគរបាលក្រុងបាត់ដំបង បានរាយការណ៍អោយដឹងថា មានករណីឆក់យកកាបូបជនបរទេស បង្ករដោយជនសង្ស័យចំនួន ០២នាក់ មធ្យោបាយម៉ូតូម៉ាកហុងដាឌ្រីម ២គ្រឿង មិនស្គាល់ស៊េរីឆ្នាំ ពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះបណ្តាលឲ្យដួលរងរបួស
September 3, 2018 - កីឡា
ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 8 ក្រុមចុងក្រោយនេះគូរបើកឆាករវាងក្រុម G.L.F FC និងក្រុម Khmer Blue Soccer បញ្ចប់ដោយក្រុម G.L.F FC ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈដែលក្រុម Khmer Blue Soccer អស់ឱកាសត្រឹមវគ្គ 8 ក្រុមចុងក្រោយបន្ទាប់ពីយកឈ្នះក្នុងលទ្ធផល 3-0។ ការប្រកួតគូរបើកឆាកវគ្គ 8 ក្រុមសប្ដាហ៍នេះរវាងក្រុម G.L.F FC និងក្រុម Khmer Blue
September 2, 2018 - អន្តរជាតិ
ក្រុងព្រះសីហនុ-មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទីអោយដឹងជាបឋមថានៅម៉ោងជាង១២យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ នៅវេលាម៉ោង00 និង00នាទី កម្លាំងអាវុធហត្ថក្រុងព្រះសីហនុ និងកម្លាំងអាវុធហត្ថខេត្ត បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចក្លឹបកំសាន្ត អុី តៃជាយិន នៅជិតមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ក្នុងនោះឃាត់ខ្លួនបានជនជាតិចិនចំនួន១១នាក់ ស្រី០៦នាក់ និងដកហូតបានគ្រឿងញៀនមួយចំនួនធំ។ ករណីនេះ សមត្ថកិច្ចកំពុងបន្តនិតិវិធីសាកសួរ ឈ្មោះនិងសាវតាជនសង្សយ័ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅផ្តន្ទាទោសតាមផ្លូវច្បាប់៕
September 2, 2018 - កីឡា
ខ្សែបម្រើ Paul Pogba ចង់ត្រលប់ទៅកាន់ក្លឹបសេះបង្កង់ Juventus វិញនៅក្នុងខែមករាខាងមុខនេះ បន្ទាប់ពី Pogba ទទួលរងការរិះគន់យ៉ាងខ្លាំងនៅឯ Old Trafford ជាពិសេស Pogba ចង់លេងជាមួយនឹង Ronaldo នៅឯ Juventus។ យោងតាមការចុះផ្សាយរបស់សារពត៌មាន Tuttosport បានឲ្យដឹងថា៖ ខ្សែបម្រើកណ្ដាលរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Paul Pogba ចង់វិលត្រលប់ទៅកាន់ Juventus វិញនៅក្នុងខែមករាខាងមុខបន្ទាប់ពី Pogba មានរឿងចម្រូងចម្រាស់ខ្លះនៅ Man Utd។ ការត្រលប់ទៅកាន់
September 1, 2018 - កីឡា
កាលពីព្រឹកមិញនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញឈ្មោះកីឡាករ 23 របស់កម្ពុជាដែលត្រៀមប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយនឹងក្រុមជម្រើសជាតម៉ាឡេស៊ីនៅក្នុងថ្ងៃទី 10 ខែកញ្ញា ខាងមុខនេះហើយ ប៉ុន្ដែក្នុងបញ្ជីឈ្មោះកីឡាករទាំង 23 រូបនោះគ្មានឈ្មោះកំពូលខ្សែប្រយុទ្ធរបស់កម្ពុជា ចាន់ វឌ្ឍនាការ ទេ។ ការប្រកួតកម្ដៅសាច់ដុំមិត្តភាពជាមួយនឹងម៉ាឡេស៊ីនេះគឺដើម្បីត្រៀមប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ដែលធ្វើឡើងនៅក្នុងខែវិច្ឆកាខាងមុខនេះ។ ការប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិម៉ាឡេស៊ីនៅក្នុងថ្ងៃទី 10 ខែកញ្ញា នេះនឹងធ្វើឡើងនៅក្នុង ពហុកីឡាដ្ឋានជាតិអូឡាំពិក នៅពេលវេលាម៉ោង 6:00 ល្ងាចហើយសំបុត្រនៃការចូលរួមទស្សនាការប្រកួតមិត្តភាពនេះកំពុងលក់នៅឯក្នុង ពហុកីឡាដ្ឋានជាតិអូឡាំពិក។ ដែលតម្លៃសំបុត្រមាន 2 ប្រភេទគឺកន្លែងធម្មតា 5000រៀល និង VIP តម្លៃ
September 1, 2018 - បច្ចេកវិទ្យា
ស្មាតហ្វូន P20 Pro របស់ក្រុមហ៊ុន Huawei បានក្លាយជាស្មាតហ្វូនដំបូងបំផុត ដែលមានកាមេរ៉ារហូតដល់ទៅ៣គ្រាប់ ហើយត្រង់ចំណុចកាមេរ៉ានេះហើយបានទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់យ៉ាងខ្លាំង។ ហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei បានបន្ថែមជម្រើសពណ៌ស្អាតៗ ប្លែកៗចំនួន៤ប្រភេទទៀតមកលើ P20 Pro របស់ខ្លួន ដែលពណ៌ទាំងនោះមានឈ្មោះដូចជា Elegant Black, Golden Brown, Pearl White និង Morpho Aurora។ សម្រាប់ពណ៌ Elegant Black ជាលក្ខណៈខ្នងស្បែកពណ៌ខ្មៅ ចំណែកឯ Golden Brown មានខ្នងស្បែកពណ៌ត្នោត ប៉ុន្តែមានស៊ុមជុំវិញទូរស័ព្ទពណ៌មាស។ រីឯពណ៌
September 1, 2018 - សង្គម
បន្ទាប់ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានបញ្ចប់ទៀត ក្រសួងអប់រំ យុវជន និងកីឡា និងលោកគ្រូ-អ្នកគ្រូទាំងអស់ បានខិតខំកែប្រែវិញ្ញសាប្រឡងយ៉ាងល្អិតល្អន់ ដើម្បីចំរាញ់យកបេក្ខជន ដែលមានសមត្ថភាពពិត ទើបអាចទទួលបានលទ្ធផលជាប់បាក់ឌុបនេះ។ កាលម្សិលមិញនេះ ក្រសួងអប់រំ បានធ្វើការបង្ហាញពីចំនួនពិន្ទុអប្បបរមានៃលំដាប់និទ្ទេសនីមួយៗ ដើម្បីកុំឲ្យមានការយល់ច្រលំ។ ហើយថ្មីៗនេះ ក្រសួងក៏បានបង្ហាញពីតារាងអត្រាពិន្ទុសម្រាប់កំណត់និទ្ទេសទាំងសម្រាប់ ថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ដែលមានដូចខាងក្រោម៖ អត្ថបទ៖ សេម រូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា
September 1, 2018









