- Khmernote Media
- កីឡា
ទីបំផុតឈ្មោះកីឡាករទាំង 3 រូបដែល FIFA បានប្រកាសជាបេក្ខភាពដណ្ដើមពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំបានចេញហើយ ខណៈដែលក្នុងនោះបែរជាគ្មានឈ្មោះខ្សែប្រយុទ្ធ Lionel Messi របស់ក្លឹបអ្នកមានបុណ្យ Barcelona ទៅវិញ។ បេក្ខភាព 3 រូបដែល FIFA សម្រេចជ្រើសរើសដើម្បីប្រជែងយកពានរង្វាន់កីឡាករល្អបំផុតនោះមានដូចជាខ្សែប្រយុទ្ធ Cristiano Ronaldo មកពីក្លឹប Juventus, ខ្សែបម្រើ Luka Modric មកពីក្លឹប Real Madrid និងខ្សែប្រយុទ្ធ Mo Salah មកពីក្លឹបហង្សក្រហម Liverpool។ ចំណែកឯខ្សែប្រយុទ្ធ Lionel Messi
September 4, 2018 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីនឹងសហការចាប់ដៃគូជាមួយនឹងក្រុមហ៊ុន Alibaba លើវិធីប្រើប្រាស់ប្រព័ន្ធ ecosystem របស់ក្រុមហ៊ុន Alibaba ដើម្បីបង្កើនការនាំចេញផលិតផលរបស់ខ្លួនជាពិសេសទៅប្រទេសចិន នេះបើតាមការអះអាងរបស់រដ្ឋមន្រ្តីគមនាគមន៍ឥណ្ឌូនេស៊ីកាលពីថ្ងៃអាទិត្យកន្លងទៅ។ ក្រោយជំនួបរវាងលោក Jack Ma ស្ថាបនិកក្រុមហ៊ុន Alibaba និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo កាលពីថ្ងៃសៅរ៍កន្លងទៅរួចមក លោក Rudiantara រដ្ឋមន្រ្តីឥណ្ឌូនេស៊ីបានបន្ថែមទៀតថា “យើងកំពុងពិភាក្សាពីរបៀបធ្វើការរួមគ្នាក្នុងការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា ដើម្បីបំពេញតម្រូវទាំងនៅឥណ្ឌូនេស៊ី និងតំបន់នានា”៕ អត្ថបទ៖ ឧស្សាហ៍ ប្រភព៖ channelnewsasia
September 4, 2018 - PR
ក្រោយពីបានជោគជ័យជាមួយនឹងស្មាតហ្វូន ជាច្រើនស៊េរី នៅក្នុងទីផ្សាររួចមក តួយ៉ាងដូចជា V9, X21, Y85 ជាដើមនោះ ពេលនេះ vivo ក៏បានប្រកាសនឹងនាំចូលស្មាតហ្វូនដ៍ស្រស់ស្អាត ជំនាន់ក្រោយរបស់ខ្លួន ចូលទៅក្នុងទីផ្សារប្រទេសកម្ពុជាយើង នៅក្នុងពេលឆាប់ៗ ខាងមុខនេះហើយ! ម៉ូឌែលចុងក្រោយនោះមានពីរ មកដំណាលគ្នា និងមានឈ្មោះក៏ស្រដៀងគ្នាផងដែរ នោះគឺ V11 និង V11i។ vivo នឹងរៀបចំសម្ភោធការមកដល់ជាផ្លូវការ នូវស្មាតហ្វូនទាំងពីរម៉ូឌែលខាងលើនេះ យ៉ាងធំសម្បើម អមជាមួយនឹងការប្រគំតន្រ្តី “Music Run Glow Concert” មានការចូលរួមពីសំណាក់តារាតំណាងរបស់ខ្លួន ទាំងបី ក៏ដូចជាតារាល្បីៗទៀតជាច្រើនផងដែរ
September 4, 2018 - អន្តរជាតិ
ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានថ្លែងឲ្យដឹងថា ករណីចាប់រំលោភ ដែលកើតមានច្រើននៅក្នុងទីក្រុង Davao នៅតែកើតឡើងជាបន្តបន្ទាប់ ដោយសារតែក្នុងទីក្រុងមួយនេះសម្បូរទៅដោយស្រីស្អាតច្រើនពេក។ ការថ្លែងខាងលើនេះត្រូវបានលោកធ្វើឡើងក្នុងឱកាស ដែលលោកបានចូលរួមក្នុងវេទិការសាធារណៈមួយក្នុងទីក្រុង Cebu ដែលមានអ្នកចូលរួមជាច្រើនរយនាក់។ លោកបាននិយាយបែបលេងសើចបន្ថែមទៀតថា កាលពីជំនាន់លោកនៅធ្វើជាអភិបាលក្រុង Davao នេះ លោកបានកត់សម្គាល់ឃើញថា ក្នុងទីក្រុងមួយនេះមានស្រីស្រស់ស្អាតច្រើនណាស់ ហើយជាធម្មតាពួកនាងមិនព្រមរួមភេទជាមួយនឹងអ្នកណាម្នាក់ផ្តេសផ្តាសនោះទេ ហេតុដូចនេះហើយទើបបុរសមួយចំនួនហ៊ានប្រព្រឹត្តិខុសច្បាប់ ដើម្បីបានខ្លួនប្រាណរបស់ពួកនាង។ សូមបញ្ជាក់ជូនថា ការថ្លែងរបស់លោកប្រធានាធិបតីហ្វីលីពិន Rodrigo Duterte មិនមែនចង់បន្ទោសទៅលើក្រុមស្ត្រីនោះទេ តែគាត់គ្រាន់តែចង់ដាស់តឿនឲ្យស្រ្តីត្រូវចេះប្រុងប្រយ័ត្នខ្លួន និងការពារខ្លួន ពេលដែលពួកនាងតែងខ្លួនស្អាតៗហើយចេញទៅក្រៅ តែម្នាក់ឯង ព្រោះវាជាកត្តាជំរុញឲ្យមានករណីចាប់រំលោភ។ ក្នុងប្រទេសហ្វីលីពីនក៏មានច្បាប់ដាក់ទោសអ្នក ដែលបានចាប់រំលោភគេធ្ងន់ធ្ងរដែរ
September 4, 2018 - កីឡា
ខ្សែប្រយុទ្ធ Lionel Messi លើកឡើងថា Real Madrid ពេលនេះមិនល្អដូចមុនទេនៅពេលដែល Ronaldo ចាកចេញពី Real Madrid ទៅចូលរួមជាមួយនឹង Juventus។ ក្នុងរយៈពេល 9 ឆ្នាំដែល Ronaldo ចូលរួមជាមួយនឹងក្លឹបអធិរាជសរ Real Madrid ក្លឹបយក្សទីក្រុង Madrid មួយនេះក្លាយជាក្រុមដ៏អស្ចារ្យមួយហើយ Real Madrid ក្លាយជាគូរប្រជែងដ៏ធំរបស់ Barcelona ក្នុងការដណ្ដើមយកពានរង្វាន់លីគកំពូលអេស្ប៉ាញ។ ការចាកចេញរបស់ Ronaldo នេះបានធ្វើឲ្យក្លឹប Barcelona ទទួលបានប្រយោជន៍ដ៏ធំមួយពីការប្រកួត El
September 4, 2018 - កីឡា
ក្រុមការពារដំណែងជើងឯក 3G FC បន្ដដំណើរឆ្ពោះទៅរកជើងឯក Ganzberg Cup ជាលើកទី 2 បន្ទាប់ពីយកឈ្នះក្រុម Siem Reap FC ដោយបាល់ Penalty កាត់សេចក្ដី 2-2 (3-1) ក្នុងព្រឹតិ្តការណ៍បាល់ទាត់ Ganzberg Cup រដូវកាលទី 3។ ការប្រកួតវគ្គ 8 ក្រុមចុងក្រោយនៃពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះពិតជាប្លែកភ្នែកនិងល្អមើលជាងវគ្គមុនៗទៅទៀត ព្រោះដល់វគ្គនេះហើយក្រុមទាំងអស់សុទ្ធតែប្រយ័ត្នរៀងៗខ្លួនមិនងាយឲ្យរបូតគ្រាប់បាល់ឡើយ។ ឡើងមកវគ្គនេះអ្នកដែលធ្លាក់ប្រាកដណាស់ជាស្ដាយក្រោយ ព្រោះនៅក្នុងវគ្គនេះក្រុមដែលឈ្នះនិងមានទឹកប្រាក់ 2500ដុល្លារ
September 4, 2018 - អន្តរជាតិ
ខេត្តព្រះសីហនុ-បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ បានបញ្ជូនជនសង្សយ័ជាជនជាតិចិនពាក់ពន្ធ័បទល្មើសគ្រឿងញៀនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់។ យោងតាមរបាយការណ៍ពីកងរាជអាវុធខេត្តព្រះសីហនុអោយដឹងថា កាលពីយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី០២ខែកញ្ញា២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនសហការជាមួយ កម្លាំង អាវុធហត្ថក្រុង និងកម្លាំងអាវុធហត្ថស្នាក់ការទំនប់រលក ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលផែនយុត្តិធម៌ និងមានការសម្របសម្រួលពីលោក គៀន សុន្ទរោ ព្រះរាជ្ញអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្រ្កាបករណីគ្រឿងញៀន ក្នុងក្លឹបកំសាន្ត អុីតៃ ជាយិន របស់ជនជាតិចិននៅចំណុចក្រុម០៤ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ។ ឃាត់ជនសង្ស័យបានចំនួន១៣នាក់ , ស្រី ចំនួន ០៥
September 4, 2018 - អន្តរជាតិ
ជប៉ុន៖ ចុះតាមការចុះផ្សាររបស់សារព័ត៌មាន CHANNEL NEWSASIA បានឲ្យដឹងថា កាលពីថ្ងៃចន្ទម្សិលមិញនេះ ប្រទេសជប៉ុនកំពុងបានទទួលការវាយប្រហារគ្រោះធម្មជាតិមួយយ៉ាងធ្ងន់ធ្ងរគឺព្យុះ Jebi ។ ព្យុះ Jebi បានផ្តើមវាយប្រហារពីតំបន់ភាគខាងជើងប្រទេសជប៉ុន ហើយបន្តបោកបក់ទៅកាន់តំបន់ភាគខាងលិច និងទីក្រុង Osaka នៃប្រទេសជប៉ុន។ បើតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានឲ្យដឹងថា នៅតំបន់ភាគខាងលិចជប៉ុនពេលនេះកំពុងតែមានភ្លៀងធ្លាក់យ៉ាងខ្លាំងកម្ពស់ ៣០០ មីលីម៉ែត្រពេញ ២៤ ម៉ោង និងមានខ្យល់បោកបក់ខ្លាំងក្នុងល្បឿន ២១៦ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបង្កឲ្យមានអគារមួយចំនួនដួលរលំផងដែរ។ តែយ៉ាងណាក្តី មកទល់នឹងពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយបង្ហាញពីចំនួនជនរងគ្រោះនៅឡើយទេ។ សូមរម្លឹកផងដែរថា កាលពីខែមិថុនាកន្លងទៅនេះ ព្យុះ Jebi ធ្លាប់បានវាយប្រហារប្រទេសជប៉ុនម្តងហើយ ដែលកាលនោះវាបានសម្លាប់មនុស្សជាង
September 4, 2018 - បច្ចេកវិទ្យា
ក្រុមហ៊ុន Samsung ប្រហែលជាបានត្រៀមខ្លួនរួចហើយនូវស្មាតហ្វូន ដែលមានបំពាក់កាមេរ៉ាចំនួន៤គ្រាប់ វាមិនមែនជាស្មាតហ្វូនត្រកូល Note ហើយក៏មិនមែនត្រកូល S ដែរ និងកាន់តែមិនជាត្រកូល F ទៅទៀត។ ព័ត៌មានបែកធ្លាយនេះគឺបានលេចចេញមកពីអ្នកប្រើប្រាស់ Twitter ដ៏ល្បីមួយមានឈ្មោះ Ice Universe។ Ice Universe បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុន Samsung កំពុងតែសម្ងំផលិតស្មាតហ្វូន ដែលមានកាមេរ៉ាដល់ទៅ៤គ្រាប់ ហើយស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2018 នេះ ទោះបីជាវាមិនទាន់មានព័ត៌មានច្បាស់លាស់ណាមួយពីក្រុមហ៊ុន Samsung ក៏ដោយ។ ដូច្នេះតើវាជាស៊េរីមួយណាទៅ? បើសិនតាមការទស្សន៍ទាយ ស្មាតហ្វូននោះអាចជា Samsung
September 4, 2018 - អន្តរជាតិ
កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ ដោយផ្ទាល់ចំពោះដំណើរនិវត្តន៍របស់ប្រតិភូ និងអត្តពលិកកម្ពុជាត្រឡប់ពីការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី ដែលបានឈ្នះមេដាយមាសជូនជាតិមាតុភូមិ ដែលពិធីនេះធ្វើឡើងនៅវិមា នសន្តិភាព រាជធានីភ្នំពេញ។ ដំណើរនិវត្តន៍អមដោយសមិទ្ធិផលបំបែកឯតទគ្គកម្មប្រវត្តិសាស្ដ្រ៦៤ឆ្នាំនេះ គឺមានពិធីទទួលស្វាគមន៍យ៉ាងពិសេស ដោយមានក្បួនដង្ហែររថយន្ដអមដោយម៉ូតូកិត្តិយស ៦គ្រឿង ដើម្បីហែរម្ចាស់មេដាយមាស និងសំរឹទ្ធ ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញឆ្ពោះទៅវិមានសន្ដិភាព។ មិនតែប៉ុណ្ណោះថ្នាក់ដឹកនាំក្រសួងអប់រំនិងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើន ក៏ត្រៀមទទួលស្វាគមន៍ផ្ទាល់ក្រោយចុះពីលើយន្ដហោះផងដែរ។ ការប្រកួតកីឡាអាស៊ី បានចាប់ផ្តើមធ្វើឡើងពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា
September 4, 2018









