កីឡា

តើយុគសម័យរបស់ Messi ត្រូវបញ្ចប់នៅពេលនេះឫ? ខណៈដែលនេះជាលើកទី 1 របស់ Messi ដែលគ្មានឈ្មោះជាបេក្ខភាពដណ្ដើមពានរង្វាន់កីឡាករល្អប្រចាំឆ្នាំក្នុងរយៈពេល 12 ឆ្នាំចុងក្រោយនេះ

BY
Khmernote Media
September 4, 2018

ទីបំផុតឈ្មោះកីឡាករទាំង 3 រូបដែល FIFA បានប្រកាសជាបេក្ខភាពដណ្ដើមពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំបានចេញហើយ ខណៈដែលក្នុងនោះបែរជាគ្មានឈ្មោះខ្សែប្រយុទ្ធ Lionel Messi របស់ក្លឹបអ្នកមានបុណ្យ Barcelona ទៅវិញ។

បេក្ខភាព 3 រូបដែល FIFA សម្រេចជ្រើសរើសដើម្បីប្រជែងយកពានរង្វាន់កីឡាករល្អបំផុតនោះមានដូចជាខ្សែប្រយុទ្ធ Cristiano Ronaldo មកពីក្លឹប Juventus, ខ្សែបម្រើ Luka Modric មកពីក្លឹប Real Madrid និងខ្សែប្រយុទ្ធ Mo Salah មកពីក្លឹបហង្សក្រហម Liverpool។ ចំណែកឯខ្សែប្រយុទ្ធ Lionel Messi ដែលធ្លាប់តែមានឈ្មោះជារៀងរាល់ឆ្នាំនោះ នៅក្នុងឆ្នាំនេះបែរជាគ្មានទៅវិញ ខណៈដែលនេះជាលើកទី 1 របស់ Messi ដែលមិនបានជាប់ឈ្មោះក្នុងបេក្ខភាពកីឡាករល្អបំផុតប្រចាំឆ្នាំក្នុងរយៈពេល 12 ឆ្នាំចុងក្រោយ។

ការដែលគ្មានឈ្មោះ Lionel Messi ដែលជាខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Barcelona នោះក៏មានការផ្ទុះការរិះគន់យ៉ាងខ្លាំងចំពោះការជ្រើសរើសរបស់ FIFA ខណៈដែលសារពត៌មានជាច្រើនបានបង្ហាញទិន្នន័យរបស់ Messi ល្អជាង Salah ក៏ដូចជា Modric និង Ronaldo ដាច់នៅក្នុងរដូវកាលមុន ទោះបីជា Messi មិនអាចជួយឲ្យ Barcelona ឈ្នះពានរង្វាន់ UEFA Champion League ក៏ដោយ។

បុត្រ

Share This Post: