ខ្មែរណូត

ស្វែងរក

  • កីឡា

    Messi លើកឡើងថា៖ Real Madrid អត់សូវខ្លាំងដូចមុនទេនៅពេលដែលអវត្តមាន Ronaldo

    BY Khmernote Media September 4, 2018
    Messi លើកឡើងថា៖ Real Madrid អត់សូវខ្លាំងដូចមុនទេនៅពេលដែលអវត្តមាន Ronaldo

    ខ្សែប្រយុទ្ធ Lionel Messi លើកឡើងថា Real Madrid ពេលនេះមិនល្អដូចមុនទេនៅពេលដែល Ronaldo ចាកចេញពី Real Madrid ទៅចូលរួមជាមួយនឹង Juventus។

    ក្នុងរយៈពេល 9 ឆ្នាំដែល Ronaldo ចូលរួមជាមួយនឹងក្លឹបអធិរាជសរ Real Madrid ក្លឹបយក្សទីក្រុង Madrid មួយនេះក្លាយជាក្រុមដ៏អស្ចារ្យមួយហើយ Real Madrid ក្លាយជាគូរប្រជែងដ៏ធំរបស់ Barcelona ក្នុងការដណ្ដើមយកពានរង្វាន់លីគកំពូលអេស្ប៉ាញ។ ការចាកចេញរបស់ Ronaldo នេះបានធ្វើឲ្យក្លឹប Barcelona ទទួលបានប្រយោជន៍ដ៏ធំមួយពីការប្រកួត El Clasico។

    នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកសារពត៌មាន Catalunya ខ្សែប្រយុទ្ធ Lionel Messi បាននិយាយថា៖ Real Madrid គឺជាក្រុមខ្លាំងមួយនៅក្នុងពិភពលោក ហើយជាពិសេសពួកគេមានកីឡាករល្អៗជាច្រើន។ ប៉ុន្ដែនៅពេលដែលក្លឹបយក្សទីក្រុង Madrid មួយនេះអវត្តមានខ្សែប្រយុទ្ធ Ronaldo បានធ្វើឲ្យ Real Madrid ពុំសូវល្អដូចកាល Ronaldo នៅទេ បែរជាធ្វើឲ្យ Juventus ក្លាយជាគូរប្រជែងដ៏សំខាន់ក្នុងការប្រជែងយកពានរង្វាន់ UEFA Champion League។ ខ្ញុំមិនដែលស្រមៃថា Ronaldo ចាកចេញពី Real Madrid ហើយក៏សឹងតែមិនជឿនៅពេលដែល Ronaldo ចូលរួមជាមួយនឹង Juventus។ ក្លឹបធំៗជាច្រើនចង់បានគាត់ វាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលនៅពេលដែលគាត់ចូលរួមជាមួយនឹងក្លឹបដ៏ល្អមួយនៅក្នុងលោក។ 

    បុត្រ

    ប្រភព៖ Goal

    Share This Post: