Khmernote Media
  • កីឡា

    ភ្នាក់ងាររបស់ខ្សែការពារ Laurent Koscielny បានបង្ហើបថា៖ ប្រធានក្រុមរបស់ក្លឹបកាំភ្លើងធំ Arsenal កំពុងពិចារណាក្នុងការចាកចេញពីក្លឹបកាំភ្លើងធំ Arsenal ទៅតាមលោក Arsene Wenger នៅក្នុងរដូវកាលថ្មីនេះ។ ការពិចារណាក្នុងការចាកចេញពីក្លឹបកាំភ្លើងធំ Arsenal របស់ខ្សែការពារ Laurent Koscielny នេះគឺដោយសារតែខ្សែការពាររូបនេះទទួលរងរបួសរហែកសរសៃកាលពីជំនួបរវាង Arsenal និង Atletico Madrid កាលពីរដូវកាលមុនក្នុងការប្រកួតពានរង្វាន់ Europa League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលហេតុការណ៍នេះហើយធ្វើឲ្យក្ដីស្រមៃក្នុងការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup របស់រូបគេជាមួយនឹងក្រុមជម្រើសជាតិបារាំងត្រូវរលាយបាត់។ តាមសម្ដីរបស់លោក Stephane Courbis ដែលជាភ្នាក់ងាររបស់ Koscielny បាននិយាយថា៖

    September 5, 2018
  • សង្គម

    យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានធ្វើការដាក់បំពង់មេចែកចាយទឹកស្អាតរួចជាស្ថាពរហើយ ដូច្នេះនៅថ្ងៃទី០៦ ខែកញ្ញា ស្អែកនេះ បងប្អូនប្រជាពលរដ្ឋ ដែលបានដាក់ពាក្យសុំសិទ្ធិជាវទឹក ដែលមានលំនៅដ្ឋាននៅផ្លូវ ៥៨CW-២ ភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ អាចមានទឹកស្អាតប្រើប្រាស់ហើយ។ សម្រាប់បងប្អូនប្រជាពលរដ្ឋមិនទាន់ដាក់ពាក្យស្នើរសុំ អាចទៅដាក់ពាក្យបាននៅការិយាល័យបណ្តាញចូលផ្ទះ អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរៀងរាល់ម៉ោងធ្វើការ៕

    September 5, 2018
  • PR

    ត្រឹមរយៈពេលមិនដល់មួយសប្ដាហ៍ផង OPPO F9 ទទួលបានការកម្ម៉ង់ទុកជាមុន(Pre-order)រាប់ពាន់គ្រឿង មុនពេលលេចវត្តមានក្នុងប្រទេសកម្ពុជា។ OPPO F9 នឹងបើកជូនអតិថិជនបញ្ជាទិញទុកជាមុនជាផ្លូវការចាប់ពីថ្ងៃទី២៥ ខែសីហា រហូតដល់ថ្ងៃទី៥ ខែកញ្ញានេះ ហើយនៅថ្ងៃទី៦ខែកញ្ញាគឺអតិថិជនអាចមកទទួលយកទូរស័ព្ទដែលខ្លួនកម៉្មង់បាន។ ប៉ុន្តែក្នុងចំណោមមនុស្សរាប់ពាន់នាក់ទាំងអស់នេះ មានអតិថិជនតែ ៩ នាក់មានឱកាសបានប្រើ OPPO F9 មុនថ្ងៃកំណត់ ហើយថែមទាំងមានតារាចម្រៀងល្បីប្រចាំកម្ពុជាយកទៅឲ្យដល់ផ្ទាល់ដៃផ្ទាល់ថែមទៀតផង។ ជាការបង្កើតភាពភ្ញាក់ផ្អើល និងថ្លែងអំណរគុណដល់អតិថិជន OPPO បានចាប់ដៃគ្នាជាមួយកំពូលតារាចម្រៀង ពេជ្រ សោភា លោក STEP និងកញ្ញា រ៉េត ស៊ូហ្សាណា ធ្វើដំណើរទៅកាន់អតិថិជន ៩ រូប

    September 5, 2018
  • បច្ចេកវិទ្យា

    អាចនិយាយបានថា OnePlus 6 គឺស្មាតហ្វូនល្អបំផុតមួយរបស់ក្រុមហ៊ុន OnePlus ហើយពេលនេះ OnePlus ក៏កំពុងតែសម្ងំផលិត 6T ជាមួយនឹងរូបរាងថ្មី និងកាន់តែទំនើបជាងមុន។ ស្រាប់តែពេលថ្មីៗនេះ មានពណ៌មានលេចធ្លាយទាក់ទងនឹងរូបរាងប្រអប់របស់ OnePlus 6T ពេញអិនធើណេតនៅបរទេស។ តាមរយៈរូបភាពលេចធ្លាយនោះបង្ហាញឲ្យឃើញថា OnePlus 6T នឹងមានរូបរាងថ្មី លែងមានក្បាលឆកធំដូចមុនហើយ ប៉ុន្តែឆកនៅតែមានគ្រាន់តែតូចជាងគេមុន ដែលគេហៅថាឆកតំណក់ទឹក (Waterdrop Notch) ហើយកាន់តែពិសេសនោះគឺ មុខងារស្គែនក្រយ៉ៅដៃនៅលើផ្ទៃអេក្រង់តែម្តងស្រដៀងនឹង Oppo និង Vivo ដែរ។ OnePlus 6T នឹងមានល្បឿនលឿនជាងម៉ូដែលមុនៗទៅទៀត

    September 5, 2018
  • អន្តរជាតិ

    ជប៉ុន៖ កាលពីថ្ងៃអង្គារ ម្សិលមិញនេះ ខ្យល់ព្យុះដ៏ខ្លាំងបំផុតមួយឈ្មោះ Jebi ដែលជាខ្យល់ព្យុះដ៏ខ្លាំងបំផុតមិនធ្លាប់មានក្នុងអំឡុងពេល២៥ឆ្នាំកន្លងមកនេះក្នុងប្រវត្តិសាស្ត្រជប៉ុន បានវាយបោកបក់កប៉ាល់ដ៏ធំមួយប៉ើងទៅបុកនឹងស្ពានបណ្តាលឲ្យរងការខូចខាត ចំណែកឯព្រលានយន្តហោះវិញត្រូវបានទឹកជំនន់ជន់លិចផងដែរ។ យោងតាមរបាយការណ៍បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៦នាក់បានស្លាប់បាត់បង់ជីវិត និងរាប់រយនាក់ទៀតរងរបួស ចំណែកឯអគារជាច្រើនត្រូវបានដួលរលំ ហើយរថយន្តរាប់រយរាប់ពាន់គ្រឿងក៏បានរងការខូចខាតផងដែរ។ ពេលនេះអាជ្ញាធរមានសមត្ថកិច្ចរបស់ជប៉ុនកំពុងតែដុតដៃដុតជើង ប្រញាប់ប្រញាល់រកដំណោះស្រាយ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរបស់ខ្លួន ដែលកំពុងតែជួបគ្រោះដ៏អាក្រក់នេះ៕ https://www.facebook.com/cnn/videos/446431875849512/ អត្ថបទ៖ ឌី ប្រភព៖ CNN

    September 5, 2018
  • អន្តរជាតិ

    ជប៉ុន៖ ព្យុះដែលមានឈ្មោះថា Jebi បានវាយប្រហារតំបន់ភាគខាងលិចប្រទេសជប៉ុនជាខ្លាំង ដែលរហូតមកទល់នឹងពេលនេះវាបានធ្វើឲ្យមានមនុស្សស្លាប់ចំនួន ៧ នាក់ និងរងរបួសជាង ២០០ នាក់ហើយ ខណៈដែលព្យុះនេះបានវាយប្រហារព្រលានយន្តហោះអន្តរ​ជាតិ Kansai និងបោកបក់នាំយកកប៉ាល់ធំមួយឲ្យប៉ះជាមួយនឹងស្ពានឆ្លងទៅកាន់ព្រលានយន្តហោះឲ្យរងនូវការខូចខាតផងដែរ។ បើយោងតាមសារព័ត៌មាន Bangkokpost បានចុះផ្សាយថា នៅពេលនេះស្ពាន ដែលត្រូវឆ្លងទៅព្រលានយន្តហោះអន្តរជាតិ Kansai ត្រូវបានគេបិទជាបណ្ណោះអាសន្ន បន្ទាប់ពីវាត្រូវបានបំផ្លាញដោយកប៉ាល់មួយគ្រឿង ខណៈមានបុគ្គលិករួមជាមួយនឹងអ្នកដំណើរប្រមាណជា ៥០០០ នាក់ កំពុងស្ថិតនៅក្នុងព្រលានយន្តហោះនៅឡើយ។ ក្រុមអ្នកជួយសង្គ្រោះកំពុងប្រញាប់រក មធ្យោបាយថ្មី ដើម្បីចូលទៅកាន់ព្រលានយន្តហោះ និងត្រៀមជួយសង្គ្រោះពួកគេក្នុងករណីមានការចាំបាច់ ទម្រាំតែស្ពានអាច បើកឲ្យដំណើរការវិញបាន។ ក្រៅតែពីបានវាយប្រហារព្រលានយន្តហោះខាងលើនេះ ព្យុះ Jebi ក៏បន្តបោកបក់យ៉ាងខ្លាំងទៅកាន់ខេត្ត Tokushima,

    September 5, 2018
  • អន្តរជាតិ

    ឥណ្ឌា៖ រូបសំណាក់ខ្ពស់បំផុតនៅក្នុងពិភពលោកនឹងបង្ហាញខ្លួនក្នុងពេលដ៏ឆាប់ខាងមុខនេះនៅក្នុងរដ្ឋ​ Gujarat នៃប្រទេសឥណ្ឌា។ រូបណាក់មួយនេះគឺជារូបរបស់លោក Sardar Vallabhbhai Patel ជាវិរៈបុរស ដែលបានតស៊ូទាមទាឯករាជឲ្យប្រទេសឥណ្ឌា។ រូបសំណាក់នេះមានកំពស់ ១៨២ ម៉ែត្រ និងប្រើប្រាស់ថវិកាសម្រាប់សាងសង់អស់ប្រមាណជា ៤៣០ លានដុល្លារ។ លោក Sardar Vallabhbhai Patel ក៏ធ្លាប់ជាឧបនាយករដ្ឋមន្ត្រីឥណ្ឌាកាលពីអំឡុងឆ្នាំ ១៩៤៧ ផងដែរ ហើយសម្រាប់ប្រជាជនឥណ្ឌា និងនៅក្នុងប្រវត្តិសាស្ត្រឥណ្ឌា លោកគឺជាមនុស្សអស្ចារ្យ និងមិនអាចបំភ្លេចបានម្នាក់។ បើតាមរដ្ឋាភិបាលឥណ្ឌាបានប្រាប់ឲ្យដឹងថា ការសម្រេចសាងសងរូបសំណាក់នេះត្រូវបានធ្វើឡើង ដើម្បីរម្លឹកដល់វិរៈភាពរបស់លោក Sardar Vallabhbhai Patel និងដើម្បីបង្ហាញដល់ពិភពថា ឥណ្ឌាមានរូបសំណាក់មួយ

    September 5, 2018
  • PR

    អ្នកជំងឺជាច្រើនតែបាក់ទឹកចិត្តក្នុងការព្យាបាលជំងឺរបស់ខ្លួនក្រោយពេលដែលព្យាយាមសាកល្បងប្រើប្រាស់ឱសថជាច្រើនប៉ុន្តែពុំទទួលបានលទ្ធផលល្អប្រសើរឡើយ។ ប៉ុន្តែកុំទាន់អស់សង្ឃឹមអី ដោយសារតែ គ្លីមមីថ្នាំរុក្ខជាតិខ្មែរ មានឱសថបុរាណជាច្រើនមុខសម្រាប់ព្យាបាលជំងឺជាច្រើនមុខដូចជា៖ 1. ឱសថបុរាណព្យាបាល ក្រពះ ពោះវៀន អាការៈរោគ ៖ ឈឺចុកឆ្អល់ ឈឺចុងដង្ហើម ឈឺពោះ ឈឺក្រោមឆ្អឹងជំនីសងខាង ឧស្សាហ៍រាគ ឈឺអួលក្នុងពោះពេលបន្ទោបង់លាមក។ 2. ឱសថបុរាណព្យាបាល ឬសដូងបាត 3. ឱសថបុរាណព្យាបាល ដុះសាច់ច្រមុះ អាការៈរោគ៖ ឧស្សាហ៍ឈឺក្បាល វិលមុខ ស្កូវសក់មុនអាយុ តឹងច្រមុះ ដុះសាច់ក្នុងច្រមុះ ច្រមុះធំក្លិន ជាំមុខ ។ 4. ឱសថបុរាណព្យាបាល

    September 4, 2018
  • អន្តរជាតិ

    ខណៈដែលមានទឹកភ្លៀងបង្អុរចុះមក នៅតាមប្រឡាយធំៗមួយចំនួនពោរពេញដោយ​សំរាម​ក្នុង​ប្រឡាយ​ ហើយដើម្បីចៀសវាងការស្ទះ​មុខទឹក ស្ទះលូ ប្រឡាយ​បង្កអោយមាន​ការ​លិច​​លង់​ដោយ​ជំនន់​ទឹកភ្លៀង​នោះ។ ក៏មានមនុស្សដែលមានតួនាទីកាយលូស្តារលូ ដែលជាការងារមួយប្រឈមមុខនូវការប៉ះពាល់ខ្លាំងដល់សុខភាព ជាពិសេសអ្នកធ្វើការងារមួយនេះគឺពុំមានសោះនូវឯកសណ្ឋានការពារឲ្យបានត្រឹមត្រូវ ដូចជាសម្លៀកបំពាក់កៅស៊ូ មួកម៉ាស់ និងអុកសុីហ្សែនជួយសម្រួលដល់ការដកដង្ហេីម។ យ៉ាងណាមិញដោយឃើញនូវភាពទុក្ខលំបាកនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តម ខៀវ កញ្ញា​រីទ្ធ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន បានចុះប្រគល់គ្រឿងសំលៀកបំពាក់ការពារដល់ក្រុមកាយលូនៅក្នុងក្រុងកំពង់ចាម។ ក្រោយពីឃើញសកម្មភាពនេះធ្វើឲ្យមហាជនជាច្រើនសម្តែងក្តីរីករាយ និងសង្ឃឹមថា ក្រុមកាយលូទាំងអស់ នឹងទទួលបាននូវឯកសណ្ឋានការពារគ្រប់ៗគ្នា៕ អត្ថបទ៖ ណារ៉ែន

    September 4, 2018
  • កីឡា

    ខណៈដែលការប្រកួតពានរង្វាន់ UEFA Champion League នឹងមកដល់នៅក្នុងពាក់កណ្ដាលខែកញ្ញានេះ ក្លឹបសេះបង្កង់ Juventus បានប្រកាសបង្ហាញសមាសភាពកីឡាករទាំង 23 របស់ពួកគេដែលត្រូវមានភារៈកិច្ចចូលរួមដណ្ដើមពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champion League នៅក្នុងរដូវកាលថ្មីនេះស្របពេលដែល Juventus ត្រូវបានគេរំពឹងទុកថានឹងក្លាយជាបេក្ខភាពដណ្ដើមពានរង្វាន់ UEFA Champion League ដ៏សំខាន់មួយក្រោយវត្តមានរបស់ Ronaldo មកដល់។ នៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League រដូវកាលនេះក្លឹបសេះបង្កង់ Juventus ស្ថិតនៅក្នុងពូល H ដែលមានដូចជាក្លឹប Valencia, Mancheser United

    September 4, 2018