- Khmernote Media
- PR
ហាងការ៉េមស្វិនសិន (SWENSEN’S) ដ៏ល្បីឈ្មោះឈរជើងក្នុងទីផ្សារកម្ពុជាជាង១១ឆ្នាំមកហើយដែលតែងតែនាំមកនូវរសជាតិថ្មីៗទៅតាមរដូវកាលនីមួយៗសម្រាប់អតិថិជនរបស់ខ្លួន ឥឡូវនេះបានមកដល់ទៀតហើយសម្រាប់ការរង់ចាំរបស់អតិថិជនជាមួយនឹងការ៉េមរសជាតិទុរេនឈ្ងុយឆ្ងាញ់ដែលជាចំណងចំណូលចិត្តខ្លាំងបំផុតរបស់ប្រជាជនកម្ពុជាយើង។ លក្ខណៈពិសេសរបស់ការ៉េមរសជាតិទុរេនគឺវាបានបន្ថែមនូវសាច់ដូងខ្ចី និងបាយដំណើបផ្កាអញ្ជ័នពណ៌ស្វាយដែលរឹតតែធ្វើឲ្យការ៉េមមានរសជាតិឈ្ងុយឆ្ងាញ់ និងសោភណ្ឌ័ភាពគួរឲ្យទាក់ទាញ ឃើញភ្លាមស្រក់ទឹកមាត់ចង់ញុំាតែម្ដង ហើយអ្វីដែលពីសេសនោះ គឺមានស្រោចដោយទឹកទុរេន ដែលធ្វើឲ្យការ៉េមមានក្លិនធូរេនពិតៗតែម្ដង។ ការ៉េមរសជាតិធូរេនរបស់ស្វិនសិន (SWENSEN’S) មានច្រើនខ្នាតទៅតាមចំណង់ចំណូលចិត្ត របស់អតិថិជន ជាមួយតម្លៃសមរម្យ មានលក់នៅគ្រប់សាខាហាងការ៉េមស្វិនសិន (SWENSEN’S) ទូទាំងប្រទេស។ បើតាមបងស្រី ជុំ លីមហ៊ាង អ្នករស់នៅរាជធានីភ្នំពេញ បានឲ្យដឹងថា “គាត់បានរង់ចាំការ៉េមរស់ជាតិធូរេន នៅហាងការ៉េមស្វិនសិន (SWENSEN’S) ជាយូមកហើយ ពេលនេះការទន្ទឹងរង់របស់គាត់បានមកដល់ហើយ។” បងស្រីបាន បន្ថែមទៀតថា “គាត់តែងតែមកញ៉ាំ ការ៉េមទុរេនជាញឹកញ៉យ ដោយសារតែរសជាតិរបស់វាឈ្ងុយឆ្ញាញ់
September 7, 2018 - សង្គម
ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់សេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីពេលថ្មីៗនេះ ក្រសួងបានបង្ហាញលេខទូរស័ព្ទចំនួន៣ខ្សែ សម្រាប់ផ្តល់ជូនសាធារណជន ប្រសិនបើមានចម្ងល់ក្នុងការសាកសួរព័ត៌មាន សំណូមពរ និងផ្ដល់ព័ត៌មានត្រឡប់ ពីការប្រើប្រាស់សេវារបស់ក្រសួង។ លេខទាំង៣ខ្សែនោះគឺ + ០២៣ ៤៧៧ ៥៧៧៧ + ០៨៩ ៧៨៨ ៩២៧ + ០៨៩ ៧៨៨ ៩២៨ អត្ថបទ៖ សេម
September 7, 2018 - អន្តរជាតិ
ចិន៖ បុរសម្នាក់ត្រូវបានវេជ្ជបណ្ឌិតរកឃើញថា បានកើតមានជំងឺមហារីកក្រពះ បន្ទាប់ពីគាត់មានទម្លាប់ញ៉ាំអាហារមិនល្អច្រើននៅពេលយប់អស់រយៈពេលជិតមួយឆ្នាំ។ បុរសជាជនរងគ្រោះមានឈ្មោះថា Wong អាយុ២៨ឆ្នាំ រស់នៅក្នុងខេត្ត Jiangsu ប្រទេសចិន។ បុរសជាជនរងគ្រោះមានទម្លាប់អាក្រក់មួយ គឺគាត់តែងតែញ៉ាំអាហារពេលយប់ច្រើន និងញ៉ាំអាហារគ្រប់បែបយ៉ាងដោយមិនគិតថា អាហារនោះល្អ ឬមិនល្អសម្រាប់សុខភាពនោះទេ។ មូលហេតុដែលធ្វើឲ្យគាត់មានទម្លាប់អាក្រក់ដូចនេះគឺដោយសារតែគាត់តែងតែចេញពីធ្វើការយឺតពេល ហើយម៉ោងដែលគាត់ត្រូវចូលគេងនោះ គឺគាត់តែងញ៉ាំអាហារយ៉ាងច្រើន មុននឹងគាត់ចូលគេង។ ទម្លាប់អាក្រក់នេះបានបន្តកើតមានជិតមួយឆ្នាំ ហើយពេលនេះ គាត់ត្រូវបានគេរកឃើញថា មានជំងឺមហារីក្រពះកម្រិតធ្ងន់ ដែលពិបាកនឹងព្យាបាលណាស់។ តាមរយៈបទពិសោធណ៍អាក្រក់នេះ សូមប្រិយមិត្តទាំងអស់ត្រូវចេះប្រុងប្រយ័ត្ន ចំពោះម៉ោងញ៉ាំអាហារ និងប្រភេទអាហារឲ្យបានត្រឹមត្រូវ ជៀសវាងមានបញ្ហាសុខភាពដូចខាងលើនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz
September 7, 2018 - កីឡា
ខ្សែប្រយុទ្ធ Antoine Griezmann ជឿជាក់ថាគាត់គឺជាកីឡាករឆ្នើមម្នាក់ក្នុងចំណោមកីឡាករឆ្នើមទាំង 3 រូបដែលត្រៀមដណ្ដើមពានរង្វាន់កីឡាករឆ្នើម Ballon D’or នៅក្នុងឆ្នាំនេះ ហើយគាត់គឹពិតជាសាកសមក្នុងការឈរឈ្មោះ Top 3 ស្របតាមអ្វីដែលគាត់ទទួលបានជាពិសេសពានរង្វាន់ FIFA World Cup ឆ្នាំ 2018 នេះ។ នៅក្នុងឆ្នាំនេះខ្សែប្រយុទ្ធ Antoine Griezmann បានជួយឲ្យក្លឹប Atletico Madrid និងក្រុមជម្រើសជាតិបារាំងមានកតិ្តយសយ៉ាងខ្លាំង បន្ទាប់ពី Griezmann ជួយឲ្យ Atletico Madrid ឈ្នះពានរង្វាន់ Europa League និង
September 6, 2018 - កីឡា
ក្លឹបហង្សក្រហម Liverpool កំពុងមានទំនាក់ទំនងជាមួយនឹងភ្នាក់ងាររបស់ខ្សែបម្រើ Adrien Rabiot របស់ក្លឹបអ្នកមានបារាំង PSG ទាក់ទងនឹងការផ្ទេរខ្សែបម្រើ Rabiot ចេញពីទឹកដីបារាំងមកកាន់អង់គ្លេសនៅក្នុងរដូវកាលក្រោយ។ យោងតាមការចុះផ្សាយរបស់សារពត៌មាន ESPN បានឲ្យដឹងថា៖ ខ្សែបម្រើសញ្ជាតិបារាំងរូបនេះនឹងបញ្ចប់កុងត្រាជាមួយនឹងក្លឹប PSG នៅក្នុងពេលបញ្ចប់រដូវកាលថ្មីនេះ ខណៈដែលពេលនេះ Rabiot មិនទាន់បានចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹង PSG នៅឡើយទេ ស្របពេលដែល Rabiot កំពុងមានទំនាក់ទំនងជាមួយនឹង Barcelona ហើយអាចនឹងចាកចេញទៅកាន់ Barcelona នៅពេលដែលកុងត្រារបស់គេជាមួយនឹងក្លឹប PSG បានបញ្ចប់។ ប៉ុន្ដែលោក Jurgen Klopp កំពុងសម្លឹងមើលនាំយកខ្សែបម្រើរូបនេះមកកាន់ទឹកដី Anfield
September 6, 2018 - អន្តរជាតិ
ចិន៖ ក្មេងប្រុសដែលញៀននឹងហ្គេមម្នាក់បានលោតពីលើផ្ទះសម្លាប់ខ្លួន បន្ទាប់ពីម្តាយរបស់គេស្តីបន្ទោស និងប្រាប់ឲ្យគេកាត់បន្ថយការលេងហ្គេម។ ក្មេងប្រុសចិត្តឆៅរូបនេះមានឈ្មោះថា Xu Tianci អាយុ១៣ឆ្នាំ រស់នៅក្នុងក្រុង Haimen ខេត្ត Jiangsu ប្រទេសចិន។ មុនពេលកើតហេតុក្មេងប្រុសរូបនេះញៀននឹងការលេងហ្គេម Player Unknown’s Battlegrounds (PUBG) ខ្លាំងណាស់ រហូតដល់ភ្លេចរៀនសូត្រ និងមិនសូវស្តាប់តាមការអប់រំរបស់ឪពុកម្តាយនោះទេ។ មុនពេលកើតហេតុ ម្តាយរបស់កុមាររូបនេះបានស្តីបន្ទោសឲ្យរូបគេខ្លាំងៗ និងបានប្រាប់ឲ្យគេត្រូវកាត់បន្ថយការលេងហ្គេម ដើម្បីយកពេលវេលានោះមករៀនសូត្រវិញ។ យ៉ាងណាក្តី ការស្តីបន្ទោសនេះមិនបានផ្លាស់ប្តូរទម្លាប់អាក្រក់របស់គេនោះទេ តែវាបានធ្វើឲ្យរូបគេខឹងនឹងម្តាយយ៉ាងខ្លាំង ហើយកំហឹងនេះបានធ្វើឲ្យក្មេងប្រុសខាងលើ សម្រេចចិត្តឡើងទៅលើដំបូលផ្ទះ និងលោតសម្លាប់ខ្លួនតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz
September 6, 2018 - រថយន្ត
យោងតាមសារព័ត៌មានអេឡិចត្រូនិច Worldofbuzz បានចុះផ្សាយថា ក្រុមហ៊ុន Toyota Motor បានហៅប្រមូលរថយន្តម៉ាក Toyota Prius និង Toyota C-HR ជាង១លានគ្រឿងឲ្យចូលរោងចក្រ ដើម្បីធ្វើការត្រួតពិនិត្យឡើងវិញ បន្ទាប់ពីក្រុមហ៊ុនបានរកឃើញថា ប្រព័ន្ធភ្លើងក្នុងយានយន្តទាំង២ប្រភេទខាងលើនេះ មានបញ្ហាបច្ចេកទេស និងអាចបង្កឲ្យមានភ្លើងឆេះរថយន្តទៀតផង។ បើតាមលោក Jean-Yves Jault អ្នកនាំពាក្យរបស់ក្រុមហ៊ុន Toyota Motor បានប្រាប់ឲ្យដឹងថា រថយន្តដែលគេរកឃើញថា មានបញ្ហាប្រព័ន្ធភ្លើងទាំងនោះមានចំនួនសរុប ១,០៣ លានគ្រឿង ដែលក្នុងមានរថយន្តចំនួន ៥៥៤,០០០ គ្រឿង កំពុងត្រូវបានគេប្រើប្រាស់នៅក្នុងប្រទេសជប៉ុន និង
September 6, 2018 - អន្តរជាតិ
លោកប្រធានាធិបតីហ្វីលីពិន Rodrigo Duterte បានថ្លែងថា គាត់សូមអភ័យទោសចំពោះពាក្យមិនសមរម្យ ដែលលោកបានធ្លាប់បានប្រើទៅលើអតីតប្រនាធិបតីអាមេរិកលោក Barack Obama និងថែមទាំងបាននិយាយថា លោកប្រធានាធិបតីអាមេរិក Donald Trump គឺជាមិត្តដ៏ល្អរបស់លោកទៀតផង។ សូមរម្លឹកឡើងវិញថា កាលពីអំឡុងឆ្នាំ ២០១៦ លោក Rodrigo Duterte ធ្លាប់ជេលោក Barack Obama ថា “son of a whore” (ពាក្យជេរដែលមានន័យថា កូនស្រីលក់ខ្លួន)។ យ៉ាងណាក្តី ក្នុងអំឡុងពេលលោកធ្វើសេចក្តីថ្លែងការនៅប្រទេសអ៊ីស្រាអ៊ែលកាល ពីថ្ងៃអាទិត្យកន្លងទៅនេះ លោកប្រធាធិបតី Rodrigo
September 6, 2018 - PR
សហភាពអឺរ៉ុប (EU) បានចូលរួមគាំទ្រដល់តុលាការខ្មែរក្រហម ឬអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ចាប់តាំងពីឆ្នាំ ២០០៦ មកម្ល៉េះ។ គោលដៅចម្បងនៃការគាំទ្ររបស់ EU គឺដើម្បីស្វែងរកការពិត ផ្ដល់យុត្តិធម៌ និងដើម្បីផ្ដល់សិទ្ធិសេរីភាពដល់ជនរងគ្រោះ និងអ្នកដែលនៅរស់រានមានជីវិត ជាពិសេសសិទ្ធិក្នុងការបញ្ចេញមតិ ដែលប្រជាជនកម្ពុជាបានបាត់បង់កាលពីរបបខ្មែរក្រហម។ សហភាពអឺរ៉ុប រួមគ្នាជាមួយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ជឿជាក់ថា ការស្វែងយល់ពីអតីតកាល និងការនិយាយពីអតីតកាល គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កសាងអនាគតដ៏ល្អប្រសើរ ពោលគឺនៅពេលមាននរណាម្នាក់ ហ៊ាននិយាយប្រាប់ពីរឿងពិតរបស់គេ នឹងមានប្រជាជនរាប់ម៉ឺននាក់ផ្សេងទៀត ហ៊ាននិយាយដែរ។ ទាក់ទងនឹងរឿងនេះដែរ EU បានផលិតខ្សែវីដេអូខ្លីមួយ ដែលលើកទឹកចិត្តឲ្យជនរងគ្រោះនៃរបបខ្មែរក្រហម ហ៊ាននិយាយរឿងរ៉ាវនិងបទពិសោធន៍របស់ខ្លួនក្នុងរបបខ្មែរក្រហម នៅលើគណនីហ្វេសប៊ុក។ ការធ្វើបែបនេះ
September 6, 2018 - សង្គម
យោងតាមការប្រកាសពី ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា កាលបរិច្ឆេទចេញលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២០ សីហា ២០១៨ នឹងត្រូវផ្លាស់ប្តូរមកប្រកាសនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ វិញ សម្រាប់បេក្ខជនប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចំណែកបេក្ខជនប្រឡងនៅតាមបណ្តាខេត្តផ្សេងនឹងប្រកាសលទ្ធផលនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ ក្រសួងអប់រំ បានបញ្ជាក់ផងដែរថា ការប្រកាសលទ្ធផលនេះធ្វើឡើងមុនកាលបរិច្ឆេទកំណត់ ដោយសារដំណើរការកំណែ និងដំណើរការស្រង់ បូកពិន្ទុ និងផ្ទៀងផ្ទាត់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័របានប្រព្រឹត្តទៅដោយរលូន និងតម្លាភាពប្រកបដោយស្មារតីយកទុកដាក់និងទទួលខុសត្រូវខ្ពស់ពីសំណាក់ប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការទាំងអស់ដែលពាក់ព័ន្ធ៕ អត្ថបទ៖
September 6, 2018









