- Khmernote Media
- អន្តរជាតិ
យោងតាមសេចក្តីជូនពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា មន្ទីរពេទ្យបានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាលជំងឺ ដូចជា ស្ទះរន្ធទឹកភ្នែក ភ្នែកលៀន ការធ្លាក់ត្របកភ្នែក ដុំសាច់ក្នុងភ្នែក រឺលើត្របកភ្នែក រោមចាក់ភ្នែក និងទំរង់ត្របកភ្នែកមិនធម្មតា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។ ដូច្នេះប្រសិនបើបងប្អូនមានបញ្ហាដូចខាងលើ សូមប្រយ័ត្នទៅពិនិត្យ! អត្ថបទ៖ សេម
September 7, 2018 - PR
មិនបាច់រង់ចាំយូរទៀតទេ ចាប់ពីថ្ងៃនេះទៅប្រិយមិត្តអាចរកទិញបាននូវ OPPO F9 នៅគ្រប់ហាងទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា។ មានអ្វីភ្ញាក់ផ្អើលសម្រាប់ការបង្ហាញវត្តមាន របស់OPPO F9 លើទីផ្សារកម្ពុជា? ស្ថិតក្នុងតម្លៃ ៣៣៩ ដុល្លារអាមេរិក OPPO F9 ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនជាច្រើន។ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ជាថ្ងៃបើកលក់ជាផ្លូវការរបស់ម៉ូដែលសំខាន់ប្រចាំឆ្នាំរបស់OPPO ហើយក៏ជាថ្ងៃកំណត់ដែលអតិថិជនដែលបានកម្ម៉ង់ទុកមុនដើម្បីទទួលយកម៉ូដែលOPPO F9នេះផងដែរ។ យើងសង្កេតឃើញគ្រប់ហាងទូរស័ព្ទស្ទើរតែទាំងអស់សុទ្ធតែមានភ្ញៀវមកយ៉ាងច្រើនកុះករ អ្នកខ្លះបានមករងចាំតាំងពីព្រឹកដើម្បីឆាប់ទទួលបានទូរស័ព្ទទៅប្រើ។ ដោយសារហេតុផលនេះ មានហាងទូរស័ព្ទជាច្រើនជូបនូវបញ្ហាដាច់ស្តុក ខ្វះទូរស័ព្ទជូនដល់អតិថិជន។ ជួបជាមួយម្ចាស់ហាងមួយរូបនៅក្រុងភ្នំពេញ លោកស្រីបានបង្ហើបប្រាប់ឲ្យដឹងថា៖ ក្រុមហ៊ុនOPPOចេញទូរស័ព្ទF9 នេះមក ពិតជាត្រូវចិត្តអ្នកប្រើប្រាស់មែនទែន ព្រោះអតិថិជនចូលចិត្តទូរស័ព្ទដែលមានអេក្រង់ពេញ ថ្មខ្លាំងហើយសាកឆាប់ពេញ RAMទំហំធំដើម្បីងាយស្រួលលែងហ្គេម
September 7, 2018 - អន្តរជាតិ
នៅព្រឹកថ្ងៃសុក្រ ១២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងក្នុងអាណត្តិថ្មីទី៦ ដែលត្រូវប្រព្រឹត្តឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ បើយោងតាមការបញ្ជាក់ពី ឯកឧត្តម ខៀវ កាញារីទ្ធី រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឲ្យដឹងថា “នៅក្នុងពេលបុណ្យភ្ជុំនេះ មន្ត្រីរាជការទាំងអស់ រួមទាំងនិវត្តជនផង នឹងទទួលបានប្រាក់បន្ថែម ៥ ម៉ឺនរៀល ហើយនៅខែ ១០ (តុលា) ប្រាក់ខែនឹងត្រូវបើកនៅអាទិត្យទី
September 7, 2018 - កីឡា
សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងដាក់សម្ពោធឈុតសំលៀកបំពាក់ក្រុមជម្រើសជាតិកម្ពុជា (ឈុតម្ចាស់ផ្ទះឫក្នុងដី) នៅក្នុងថ្ងៃទីសៅរ៍ទី 8 ខែកញ្ញានេះ ហើយឈុតសំលៀកបំពាក់ថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវយកមកប្រើប្រាស់នៅក្នុងការប្រកួតមិត្តភាពជាមួយនឹងម៉ាឡេស៊ីនៅក្នុងថ្ងៃទី 10 ខែកញ្ញា ខាងមុខនេះ។ យោងតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្នុងបណ្ដាញសង្គមហ្វេកប៊ុកកាលពីប៉ុន្មានម៉ោងមុននេះ សហព័ន្ធកីឡាបាល់់ទាត់កម្ពុជានឹងធ្វើការដាក់បង្ហាញឯកសណ្ឋានក្នុងដីថ្មីសម្រាប់ក្រុមជម្រើសជាតិកម្ពុជានៅក្នុងថ្ងៃសៅរ៍ ទី 8 នេះដើម្បីត្រៀមប្រកួតមិត្តភាពនិងជាពិសេសឯកសណ្ឋានថ្មីនេះនឹងបង្ហាញខ្លួននៅក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ខាងមុខនេះ។ លើសពីនេះទៅទៀតឯកសណ្ឋានក្នុងដីថ្មីនឹងត្រូវសហព័ន្ធកីឡាបាល់ទាត់កម្ពុជាយកមកប្រើប្រាស់នៅក្នុងការប្រកួតមិត្តភាពជាមួយនឹងម៉ាឡេស៊ីខាងមុខដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះចាំទទួលក្រុមជម្រើសជាតិម៉ាឡេស៊ីនៅក្នុងថ្ងៃច័ន្ទ ទី 10 ខែកញ្ញានេះ។ បុត្រ រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
September 7, 2018 - PR
រាជធានីភ្នំពេញ ថ្ងៃទី6 ខែកញ្ញា ឆ្នាំ2018 ក្រោយពីបានទទួលការគាំទ្រ យ៉ាងច្រើនពីសំណាក់ទស្សនិកជន នៅប្រទេសកម្ពុជា ក្នុងការទស្សនាខ្សែភាពយន្តភាគថៃ ស្ថានទូត តំណាងពាណិជ្ជកម្មប្រចាំស្ថានឯកអគ្គរាជ ទូតថៃនៅរាជធានីភ្នំពេញ នឹងរៀបចំមហាស្រព ភាពយន្តថៃ លើកទី3 ឆ្នាំ2018 (Thai Film Festival 2018) នៅកម្ពុជា ដែលនឹងរៀបចំឡើងចាប់ពីថ្ងៃទី13 ដល់ 16 ខែកញ្ញា ឆ្នាំ2018 នៅរោងភាពយន្ត Major Platinum Cineplex ស្ថិតនៅ ផ្សារទំនើប Aeon Mall សែនសុខ។
September 7, 2018 - អន្តរជាតិ
ខេត្តព្រះសីហនុ- លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុអោយដឹងជាបឋមនៅល្ងាចថ្ងៃ០៦ ខែកញ្ញា ឆ្នាំ២០១៨ នេះថា នគរបាលបានស្រាវជ្រាវឈានដល់ការចាប់ខ្លួនជនសង្សយ័ជាជនជាតិចិនចំនួន២នាក់កាលពីម៉ោងជិត១១យប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងក្រុងព្រះសីហនុ ដែលជាជនដៃដល់ធ្វើសកម្មភាពប្រើប្រាស់អាវុធបាញ់ជនជាតិចិនដូចគ្នា បណ្តាលឲ្យរងរបួសចំនួន៤នាក់ នៅក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ក្នុងនោះនគរបាលដកបានកាំភ្លើងចំនួន២ដើមផងដែរ។ ជនសង្ស័យ ទាំង០២នាក់៖ ១-ឈ្មោះ REN HAI JUN ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E០១១១៥៤៣៤ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ
September 7, 2018 - អន្តរជាតិ
ចិន៖ ចោរលួចម៉ូតូម្នាក់ត្រូវប្រជាជនចាប់បាន និងត្រូវបានតុលាការប្រជាជនបង្ខំឲ្យផឹកទឹកនោមខ្លួនឯង ជាថ្នូរនឹងការបញ្ជូនខ្លួនគាត់ឲ្យទៅឲ្យប៉ូលិស។ បុរសជាចោរលួចម៉ូតូរូបនេះមានឈ្មោះថា Liao អាយុ៥២ឆ្នាំ ហើយហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន។ ចោរលួចម៉ូតូរូបនេះបានធ្វើសកម្មភាពលួចម៉ូតូម៉ាក Scooters មួយគ្រឿងដែលគេចតចោលនៅមុខផ្ទះ។ យ៉ាងណាក្តី ប្រជាជនដែលនៅក្បែរនោះបានឃើញសកម្មភាពនេះ និងបាននាំគ្នាឃាត់ខ្លួនចោរូបនេះ។ ភ្លាមៗនោះគាត់បានសូមអង្វរកុំឲ្យគេបញ្ជូនគាត់ទៅកាន់ស្ថានីយ៍ប៉ូលិស ដោយសន្យាថា គាត់ឈប់ធ្វើសកម្មភាពលួចទៀតហើយ និងឲ្យគាត់ធ្វើអ្វីក៏គាត់ព្រមដែរ។ ដូចនេះប្រជាពលរដ្ឋក៏បានឲ្យគាត់ផឹកទឹកនោមខ្លួនឯង មុខនឹងដោះលេងគាត់វិញ ដើម្បីជាការព្រមានគាត់ខ្លះ ហើយជាចោរក៏យល់ព្រមផឹងទឹកនោមខ្លួនឯងផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ shanghai
September 7, 2018 - PR
រាជធានីភ្នំពេញ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ៖ ដើម្បីអបអរដល់ការបំបែកឯតទគ្គកម្មរបស់ប្រទេសកម្ពុជាក្នុងការដណ្តើមបានមេដាយពីព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីឆ្នាំ ២០១៨ ក្នុងប្រទេសឥណ្ឌូនេស៊ី ណាហ្គាវើលដ៍ បានរៀបចំពិធីប្រគល់រង្វាន់ពិសេសមួយនៅថ្ងៃនេះដើម្បីផ្តល់រង្វាន់ដល់អត្តពលិកកម្ពុជាដែលបានយកមេដាយមកជូនជាតិ។ ពិធីនេះ បានប្រព្រឹត្តទៅនៅសាលមហោស្រព NABA នៅណាហ្គាទី ២ ដែលចូលរួមដោយឯកឧត្តមបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាននៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មន្ត្រី NOCC អត្តពលិក និងគណៈគ្រប់គ្រងរបស់ណាហ្គាវើលដ៍ក្រោមបរិយាកាសដ៏រីករាយបំផុត។ កីឡាការិនីវិញ្ញាសាជឺជីតស៊ូមេដាយមាសវ័យ ១៦ ឆ្នាំក្នុងប្រភេទទម្ងន់ក្រោម ៤៩ កីឡូក្រាម កញ្ញា ខាន់ ចេសា និងកីឡាករមេដាយមាសវិញ្ញាសាម៉ូតូទឹក Ski
September 7, 2018 - PR
អ្នកគាំទ្រទាំងអស់ត្រៀមខ្លួនរួចរាល់ហើយឬនៅ? កំពូលព្រឹត្តិការណ៍ការប្រគំតន្ត្រីដ៏អស្ចារ្យមិនធ្លាប់មានពីមុនមកគឺ Huawei Nova3i Star Concert ដែលចូលរួមសុទ្ធសឹងតែកំពូលតារាចម្រៀងជួរមុខរបស់ប្រទេសកម្ពុជា ជាពិសេសអាចសាកល្បងប្រើប្រាស់កំពូលស្មាតហ្វូនម៉ូដែលចុងក្រោយរបស់ Huawei ទៀតផង។ សម្រាប់ហ្វេនៗដែលបានចូលរួមទាំងអស់នឹងទទួលបានឱកាសពិសេស៣ធានាថារំភើបតែម្ដង៖ ១.ឱកាសទទួលបានអាវយឺតយ៉ាងស្រស់ស្អាតពី idol សំណព្វចិត្តរបស់អ្នកផងដែរ ២.ថតរូបជាមួយ idol ក៏ដូចជាកំពូលតារាចម្រៀងជួរមុខរបស់ប្រទេសកម្ពុជា ៣.សាកល្បងប្រើប្រាស់កំពូលស្មាតហ្វូន Huawei Nova3/ Nova 3i ឥតដែនកំណត់ អំឡុងពេលមុនការប្រគំតន្ត្រី លក្ខខណ្ឌងាយៗអ្នកគាំទ្រមានសំណាងឈ្នះសំបុត្រទស្សនាឥតគិតថ្លៃរាល់ការទិញទូរសព្ទ#Huawei_Nova3i រឺ #Nova3 តាមបណ្ដាហាងធំៗដែលមានផ្លាករបស់ Huawei ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី12 ខែ កញ្ញា។ ការចាប់ឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី 13
September 7, 2018 - បច្ចេកវិទ្យា
កាលពីថ្ងៃ06 ខែកញ្ញា កន្លងទៅនេះ ក្រុមហ៊ុនបណ្ដាញសង្គមយក្ស Facebook បានប្រកាសថា ខ្លួននឹងចំណាយប្រាក់ជាង 1,4 ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ខ្លួននៅក្នុងតំបន់អាស៊ីក្នុងប្រទេសសិង្ហបុរី។ ក្រុមហ៊ុន Facebook បានឱ្យដឹងថា មជ្ឈមណ្ឌលថ្មី ដែលមានទីតាំងស្ថិតនៅ Jurong East នឹងមានទំហំ 170.000 ម៉ែត្រការ៉េ ហើយក្រុមហ៊ុននេះបានឱ្យដឹងថា វានឹងក្លាយជាផ្នែកមួយនៃការរីកចម្រើនរបស់ខ្លួននៅប្រទេសសិង្ហបុរី និងនៅទូទាំងតំបន់។ មជ្ឈមណ្ឌលនេះ នឹងមានប្រសិទ្ធភាពខ្ពស់នៅក្នុងការប្រើប្រាស់ទឹកថាមពល និងដីធ្លី។ វានឹងបញ្ចូលបច្ចេកវិទ្យាទឹកត្រជាក់ (liquid cooling system) ដើម្បីកាត់បន្ថយការប្រើប្រាស់ទឹក និងថាមពល ហើយយោងតាមការធ្វើតេស្ត វាអាចកាត់បន្ថយបរិមាណនៃទឹកក្រោមដីបាន
September 7, 2018









