ខ្មែរណូត

ស្វែងរក

  • កីឡា

    ឯកសណ្ឋានក្នុងដីថ្មីសម្រាប់ក្រុមជម្រើសជាតិកម្ពុជានឹងចេញជារូបរាងនៅក្នុងថ្ងៃសៅរ៍នេះហើយ

    BY Khmernote Media September 7, 2018
    ឯកសណ្ឋានក្នុងដីថ្មីសម្រាប់ក្រុមជម្រើសជាតិកម្ពុជានឹងចេញជារូបរាងនៅក្នុងថ្ងៃសៅរ៍នេះហើយ

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងដាក់សម្ពោធឈុតសំលៀកបំពាក់ក្រុមជម្រើសជាតិកម្ពុជា (ឈុតម្ចាស់ផ្ទះឫក្នុងដី) នៅក្នុងថ្ងៃទីសៅរ៍ទី 8 ខែកញ្ញានេះ ហើយឈុតសំលៀកបំពាក់ថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវយកមកប្រើប្រាស់នៅក្នុងការប្រកួតមិត្តភាពជាមួយនឹងម៉ាឡេស៊ីនៅក្នុងថ្ងៃទី 10 ខែកញ្ញា ខាងមុខនេះ។

    យោងតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្នុងបណ្ដាញសង្គមហ្វេកប៊ុកកាលពីប៉ុន្មានម៉ោងមុននេះ សហព័ន្ធកីឡាបាល់់ទាត់កម្ពុជានឹងធ្វើការដាក់បង្ហាញឯកសណ្ឋានក្នុងដីថ្មីសម្រាប់ក្រុមជម្រើសជាតិកម្ពុជានៅក្នុងថ្ងៃសៅរ៍ ទី 8 នេះដើម្បីត្រៀមប្រកួតមិត្តភាពនិងជាពិសេសឯកសណ្ឋានថ្មីនេះនឹងបង្ហាញខ្លួននៅក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ខាងមុខនេះ។ លើសពីនេះទៅទៀតឯកសណ្ឋានក្នុងដីថ្មីនឹងត្រូវសហព័ន្ធកីឡាបាល់ទាត់កម្ពុជាយកមកប្រើប្រាស់នៅក្នុងការប្រកួតមិត្តភាពជាមួយនឹងម៉ាឡេស៊ីខាងមុខដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះចាំទទួលក្រុមជម្រើសជាតិម៉ាឡេស៊ីនៅក្នុងថ្ងៃច័ន្ទ ទី 10 ខែកញ្ញានេះ។

    បុត្រ

    រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

    Share This Post: