Khmernote Media
  • អន្តរជាតិ

    ជប៉ុន៖ កាលពីពេលកន្លងទៅ ភាគខាងលិចប្រទេសជប៉ុនបានរងនូវការវាយប្រហារយ៉ាងខ្លាំងពីខ្យល់ព្យុះមិនធ្លាប់មានអំឡុងពេល២៥ឆ្នាំមកនេះ ដែលបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន ហើយនៅថ្ងៃនេះតំបន់ភាគខាងជើងប្រទេសជប៉ុនគឺកោះ Hokkaido បានទទួលរងនូវគ្រោះរញ្ជួយដីកម្រិត ៦,៦ រិចទ័រផងដែរ។ គ្រោះរញ្ជួនដីនេះបានធ្វើឲ្យមានផ្ទះសម្បែងជាច្រើនខ្នងត្រូវដួលរលំ​ ដីនៅតំបន់ខ្លះត្រូវបាក់ស្រុត និងបានបង្កឲ្យមានមនុស្សម្នាក់ស្លាប់ទៀតផង។ អ្នកដែលបានស្លាប់នោះគឺជាបុរសចំណាស់វ័យ ៨២ ឆ្នាំ ហើយគាត់បានស្លាប់ ក្រោយពីគាត់បានធ្លាក់ពីលើជណ្តើរផ្ទះអំឡុងពេលដែលផ្ទះរបស់គាត់បានញ័រដោយកម្លាំងនៃគ្រោះរញ្ជួយដី។ ចំពោះចំនួនជនរងគ្រោះវិញគេនៅកំណត់មិនទាន់បានទោះទេ ហើយខណៈពេលនេះគេកំពុងតែរុករកនៅតាមគំនរបាក់បែក ក្រែងមានជនរងគ្រោះនៅក្រោមនោះ។ បើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានឲ្យដឹងថា កោះ Hokkaido មានទីតាំងភូមិសាស្ត្រ ដែលងាយរងនូវគ្រោះធម្មជាតិខ្លាំងណាស់​ ដូចនេះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះទាំងអស់ ត្រូវតែបន្ថែមការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕ អត្ថបទ៖ ភក្តី ប្រភព៖ channelnewsasia

    September 6, 2018
  • កីឡា

    យោងតាមការចុះផ្សាយរបស់សារពត៌មាន Record បានឲ្យដឹងថា៖ ខ្សែប្រយុទ្ធ Zlatan Ibrahimovic អាចនឹងខិតជិតផ្ទេរទៅកាន់ក្លឹប Pyramids FC របស់លីគកំពូលរបស់អេហ្ស៊ីប ខណៈដែលពេលនេះលីគកំពូល MLS ខិតជិតដល់បញ្ចប់រដូវកាល។ យោងតាមការរាយការណ៍ដែលចេញពីប្រភពជិតស្និទមួយរបស់ Zlatan បានឲ្យដឹងថា៖ ការព្រមព្រៀងផ្ទេរទៅកាន់ក្លឹបយក្សរបស់លីគកំពូលអេហ្ស៊ីបរបស់ Zlatan Ibrahimvoci នេះនឹងត្រូវបញ្ជាក់ឲ្យដឹងបន្ទាប់ពីលីគកំពូល MLS របស់សហរដ្ឋអាមេរិកបញ្ចប់នៅក្នុងពេលឆាប់ៗនេះ។ លីគកំពូលអេហ្ស៊ីបបានយល់ព្រមរួចហើយសម្រាប់ការផ្លាស់ប្ដូររបស់ Zlatan នេះរង់ចាំតែចម្លើយចុងក្រោយរបស់ Zlatan តែប៉ុណ្ណោះដែលសម្រេចតែរូបគេនឹងចាកចេញទៅកាន់អេហ្ស៊ីបឫក៏បន្ដស្នាក់នៅក្នុងសហរដ្ឋអាមេរិក។ បុត្រ ប្រភព៖ Goal

    September 6, 2018
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ AnTuTu Benchmark ដែលកម្មវិធីកំណត់ពិន្ទុស្មាតហ្វូនដ៏ល្បីរបស់ប្រទេសចិន បានបញ្ចេញតារាងម៉ូដែលស្មាតហ្វូនដើរដោយប្រតិបត្តិការណ៍ Android ដែលមានកម្លាំងម៉ាស៊ីនខ្លាំង រត់មិនចេះហត់ សម្រាប់ខែសីហាកន្លងនេះ។ នៅក្នុងតារាងកំពូលនេះ ស្មាតហ្វូន Xiaomi Black Shark ត្រូវបានជាប់ជាកំពូលស្មាតហ្វូនលំដាប់លើគេ ដែលមានកម្លាំងខ្លាំងទៅលើ Games ហើយវាក៏បានបំពាក់ប្រព័ន្ធ Liquid cooling system ដើម្បីកាត់បន្ថយកម្ដៅផងដែរ។ ចំណែកឯ Meizu 16 ដែលទើបនឹងចេញផ្សាយនៅខែសីហា បាននៅចំណាត់ថ្នាក់លេខទីពីរ និង Smartisan Nut R1 ស្ថិតនៅលំដាប់ទីបី។ ខាងក្រោមនេះគឺជាលំដាប់ពិន្ទុ ស្មាតហ្វូនខ្ពស់បំផុតនៅលើកម្មវិធី AnTuTu

    September 6, 2018
  • អន្តរជាតិ

    ថៃ៖ កាលពីពេលថ្មីៗនេះរដ្ឋាភិបាលថៃបានសម្រេចដំឡើងប្រាក់ផាកពិន័យលើអ្នកបើកបរ ដែលគ្មានប័ណ្ណបើកបរ ឬមានប័ណ្ណបើកបរហួសសុពលភាពខ្ពស់ជាងមុន ៥០ដង ក្នុងគោលបំណងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ យ៉ាងណាក្តី មកទល់នឹងពេលនេះមានការស្ទង់មតិមួយបានរកឃើញថា ប្រជាជនថៃភាគច្រើនមិនសប្បាយចិត្តជាមួយនឹងការដំឡើងថ្លៃនេះទេ។ បើយោងតាមលទ្ធផលនៃការស្ទង់មតិធ្វើឡើងដោយវិទ្យាស្ថានជាតិថៃសម្រាប់ការអភិវឌ្ឍ​ និងស្ទង់មតិ ដែលបានធ្វើឡើងលើក្រុមមនុស្សមានអាយុលើសពី ១៥ ឆ្នាំឡើងទៅចំនួន ១,២៥១ នាក់ បាន​បង្ហាញថា​ ប្រជាជនថៃមួយចំនួនធំគិតថា ការដំឡើងថ្លៃនេះគឺខ្ពស់ហួសហេតុ ហើយវាមិនអាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានច្រើននោះទេ។ បើយោងតាមច្បាប់ថ្មីនេះ អ្នកបើកបរដែលគ្មានប័ណ្ណបើកបរ ឬមានប័ណ្ណបើកបរហួសសុពលភាព ត្រូវប្រឈមនឹងការជាប់គុករហូតដល់ ៣ ខែ និងពិន័យជាប្រាក់រហូតដល់ ៥០,០០០ បាត (១,៥០០ ដុល្លារ)។ បើទោះជាមានមតិមិនពេញចិត្តពីសំណាក់ប្រជាពលរដ្ឋក្តី តែរដ្ឋាភិបាលថៃនៅតែបន្តបង្កើតច្បាប់ថ្មីនេះ ហើយវានឹងត្រូវបានគេអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ៕

    September 6, 2018
  • អន្តរជាតិ

    លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើ កន្ទួតខ្នារក្រៅ បានឲ្យដឹងថា តំបន់ដែលមានដើមគ្រញូងធំៗប្រមាណជាង៥០០ដើម នៅលើផ្ទៃដីទំហំ១.៨៨៨ហិកតា មានទីតាំងស្ថិតនៅក្នុងភូមិខ្នាររង្វាស់ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា មានគម្រោងដាក់ទៅជាតំបន់ទេសចរណ៍ធម្មជាតិ ហើយជាផ្នែកមួយនៃការចូលរួមការពារពូជឈើដ៏កម្រនៅក្នុងប្រទេសកម្ពុជា និងបានអំពាវនាវដល់អ្នកទេសចរណ៍ ទាំងជាតិ និងអន្តរជាតិចូលរួមទាំងអស់គ្នា។ លោក សេង លន មានប្រសាសន៍ទៀតថា នៅក្នុងចម្ការពូជនេះ ខាងរដ្ឋបាលព្រៃឈើ បានរៀបចំឲ្យមាន សួនអនុស្សាវរីយ៍មួយដែលអាចឲ្យអ្នកទេសចរណ៍ ចូលរួមដាំកូនឈើ តាមទិសស្លោកទេសចរណ៍ម្នាក់ដាំដើមឈើមួយដើម ហើយអ្នកទេសចរណ៍អាចដើរទស្សនាដើមឈើគ្រញូងធំៗ និងជិះកង់មើលផ្កាព្រៃ ដ៏ស្រស់ស្អាតផងដែរ ខណៈបច្ចុប្បន្ននេះ ដោយមានជំនួយពីរដ្ឋាភិបាលកូរ៉េ ក្នុងតំបន់ព្រៃមេពូជនេះ

    September 6, 2018
  • PR

    ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលនឹងកក្រើកផ្សារទំនើប​​​ AEON Mall ភ្នំពេញ​​ ដែលជាការសហការគ្នាយ៉ាងពិសេសរវាងក្រុមហ៊ុន TrueMoney និងរោងភាពយន្ត Major Cineplex គឺ 4DX by TrueMoney រួមជាមួយកម្មវិធី Launching Ticketing គ្រោងនឹងដាក់សម្ពោធជាផ្លូវការហើយនៅសប្តាហ៍នេះ។ ក្រុមហ៊ុន​បម្រើសេវា​​វេរលុយ​ដ៏ធំ​​មួយនេះ​​ បានពង្រីកការផ្តល់ជូនអតិថិជន​នូវសេវាបន្ថែមថ្មី​​ មួយទៀត​តាមរយៈការចាយលុយអេឡិចត្រូនិក​ដោយប្រើកម្មវិធី​​​ TrueMoney​ ក្នុងទូរស័ព្ទដៃជាមួយ​នឹងអត្ថប្រយោជន៍ដ៏សម្បូរបែបសម្រាប់អតិថិជនទាំងអស់។​ អតិថិជនអាចទិញសំបុត្រកុន​​ បញ្ចូលកាតទូរសព្ទ ទិញទំនិញ​ អាហារ និងភេសជ្ជៈ ដោយគ្រាន់តែ​ មានកម្មវិធី​ TrueMoney ក្នុងទូរសព្ទដៃជាការស្រេច។​ មិនត្រឹមតែចំណេញពេលវេលា លឿនរហ័ស​ សុវត្ថិភាព​​

    September 5, 2018
  • សង្គម

    យោងតាមការបញ្ជាក់ពីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានរៀបចំកម្មវិធី​ផ្តល់អាហារូបករណ៍​​​ដល់សិស្ស និស្សិត ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​ក្រោយ​បរិញ្ញាបត្រ ​ឆ្នាំ​សិក្សា​២០១៩។ កម្មវិធី​ផ្ដល់​អាហារូបករណ៍នេះរួមមាន ​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១៧០នាក់ និង​ថ្នាក់​ក្រោយ​បរិញ្ញាបត្រ​ចំនួន​៧០០​​នាក់។ សម្រាប់​ព័ត៌មាន​បន្ថែមសូមចុចតំណភ្ជាប់នេះ៖ http://www.studyinkorea.go.kr/en/sub/gks/allnew_invite.do – បំពេញ​ពាក្យ​តាម​ Online៖ http://www.studyinkorea.go.kr/…/overseas…/request/request.do អត្ថបទ៖ សេម

    September 5, 2018
  • កីឡា

    បន្ទាប់ពីក្លឹបទាំងអស់ត្រូវបានសម្រាកដើម្បីឲ្យកីឡាករសម្រាកលំហែកាយ និងត្រៀមត្រលប់ទៅជួយក្រុមជម្រើសជាតិរៀងៗខ្លួនវិញនោះ ខ្សែប្រយុទ្ធ Cristiano Ronaldo បានចំណាយពេលវេលារបស់ខ្លួនមកសម្រាកលំហែកាយជាមួយនឹងមិត្តស្រីរបស់គេ Georgina Rodriguez នៅលើកោះ Sardinia។ បន្ទាប់ពីចូលរួមជាមួយនឹងក្លឹប Juventus នៅក្នុងរដូវកាលថ្មីនេះ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះមិនទាន់បានសុតបញ្ចូលទីឲ្យក្លឹប Juventus នៅឡើយទេ ខណៈដែល Ronaldo បង្ហាញខ្លួនឲ្យ Juventus បាន 3 ប្រកួតរួចមក។ នៅក្នុងពេល International Break នេះខ្សែប្រយុទ្ធ Cristiano Ronaldo បានទុករឿងសុតបញ្ចូលទីឲ្យ Juventus មួយឡែកសិន ដោយនាំមិត្តស្រីរបស់គេ Georgina Rodriguez ទៅកំសាន្ដលំហែកាយនៅឯកោះ Sardinia

    September 5, 2018
  • បច្ចេកវិទ្យា

    នៅថ្ងៃទី១២ ខែកញ្ញា ខាងមុខនេះ iPhone ជំនាន់ថ្មីបីស៊េរីនឹងបង្ហាញខ្លួន ហើយក្នុងក៏នឹងមានវត្តមាន iPad ស៊េរីមកចូលរួមជាមួយព្រឹត្តិការណ៍នោះផងដែរ។ តាមរយៈរូបភាពចចាមអារាមបានបង្ហាញថា iPad ថ្មីនេះ គឺមានអេក្រង់ធំជាងមុន និងគែមស្ដើងផងដែរ ចំណែកឯ Home Button គឺមិនមានទៀតឡើយ ដែលនេះបង្ហាញបានថា បច្ចេកវិទ្យាស្កេនមុខដោះសោរក៏ត្រូវបានបំពាក់លើ iPad ថ្មីនេះដូចទៅនិង iPhone X និង iPhone ស៊េរីថ្មីទាំងបីម៉ូឌែលដែរ។ ដោយសារតែគែមរបស់ iPad នៅមានសល់ល្មមសម្រាប់ដាក់ Sensor scan មុខ ដូចនេះហើយទើបធ្វើឲ្យ iPad

    September 5, 2018
  • កីឡា

    ខ្សែការពារ Benjamin Pavard បានបដិសេធមិនចូលរួមជាមួយនឹងក្លឹប Bayern Munich ខណៈដែលខ្សែការពារសញ្ជាតិបារាំងរូបនេះអាចនឹងចាកចេញពីប្រទេសអាឡឺម៉ង់នៅក្នុងពេលបញ្ចប់រដូវកាលថ្មីនេះ។ កុងត្រារបសខ្សែការពារ Benjamin Pavard ជាមួយនឹងក្លឹប Stuttgart នឹងបញ្ចប់នៅក្នុងឆ្នាំ 2021 ប៉ុន្ដែចាប់តាំងពី Pavard ជួយឲ្យបារាំងឈ្នះពានរង្វាន់ FIFA World Cup រួចមក ក្លឹប Bayern Munich បានព្យាយាមទាក់ទងនិងបញ្ចុះបញ្ចូលឲ្យ Pavard ចូលរួមជាមួយនឹងក្លឹបយក្សអាឡឺម៉ង់មួយនេះ ប៉ុន្ដែការតាមចែចូវរបស់ Bayern Munich នេះទទួលរងបរាជ័យ ខណៈដែល Pavard សម្រេចចិត្តចាកចេញពីអាឡឺម៉ង់នៅក្នុងពេលបញ្ចបរដូវកាលថ្មីនេះ។ ខ្សែការពារ Benjamin

    September 5, 2018