ខ្មែរណូត

ស្វែងរក

  • កីឡា

    ខ្សែការពារ Pavard បដិសេធមិនចូលរួមជាមួយនឹង Bayern Munich ទោះបីជា Bayern Munich តាមចែចូវយ៉ាងណាក៏ដោយ

    BY Khmernote Media September 5, 2018
    ខ្សែការពារ Pavard បដិសេធមិនចូលរួមជាមួយនឹង Bayern Munich ទោះបីជា Bayern Munich តាមចែចូវយ៉ាងណាក៏ដោយ

    ខ្សែការពារ Benjamin Pavard បានបដិសេធមិនចូលរួមជាមួយនឹងក្លឹប Bayern Munich ខណៈដែលខ្សែការពារសញ្ជាតិបារាំងរូបនេះអាចនឹងចាកចេញពីប្រទេសអាឡឺម៉ង់នៅក្នុងពេលបញ្ចប់រដូវកាលថ្មីនេះ។

    កុងត្រារបសខ្សែការពារ Benjamin Pavard ជាមួយនឹងក្លឹប Stuttgart នឹងបញ្ចប់នៅក្នុងឆ្នាំ 2021 ប៉ុន្ដែចាប់តាំងពី Pavard ជួយឲ្យបារាំងឈ្នះពានរង្វាន់ FIFA World Cup រួចមក ក្លឹប Bayern Munich បានព្យាយាមទាក់ទងនិងបញ្ចុះបញ្ចូលឲ្យ Pavard ចូលរួមជាមួយនឹងក្លឹបយក្សអាឡឺម៉ង់មួយនេះ ប៉ុន្ដែការតាមចែចូវរបស់ Bayern Munich នេះទទួលរងបរាជ័យ ខណៈដែល Pavard សម្រេចចិត្តចាកចេញពីអាឡឺម៉ង់នៅក្នុងពេលបញ្ចបរដូវកាលថ្មីនេះ។

    ខ្សែការពារ Benjamin Pavard កំពុងត្រូវបានក្លឹបយក្សអង់គ្លេស 3 ធំៗចាប់អារម្មណ៍ចង់បានរូបគេ ក្លឹបធំទាំង 3 នោះមានដូចជា Liverpool, Tottenham Hotspur, និង Arsenal។ ហើយក្លឹបទាំង 3 នេះអាចនឹងប្រជែងគ្នាដណ្ដើម Pavard នៅក្នុងរដូវកាលក្រោយនេះ។

    បុត្រ

    ប្រភព៖ Goal

    Share This Post: