ខ្មែរណូត

ស្វែងរក

  • កីឡា

    លេចលឺថា Zlatan ជិតផ្ទេរទៅកាន់លីគកំពូលអេហ្ស៊ីប?

    BY Khmernote Media September 6, 2018
    លេចលឺថា Zlatan ជិតផ្ទេរទៅកាន់លីគកំពូលអេហ្ស៊ីប?

    យោងតាមការចុះផ្សាយរបស់សារពត៌មាន Record បានឲ្យដឹងថា៖ ខ្សែប្រយុទ្ធ Zlatan Ibrahimovic អាចនឹងខិតជិតផ្ទេរទៅកាន់ក្លឹប Pyramids FC របស់លីគកំពូលរបស់អេហ្ស៊ីប ខណៈដែលពេលនេះលីគកំពូល MLS ខិតជិតដល់បញ្ចប់រដូវកាល។

    យោងតាមការរាយការណ៍ដែលចេញពីប្រភពជិតស្និទមួយរបស់ Zlatan បានឲ្យដឹងថា៖ ការព្រមព្រៀងផ្ទេរទៅកាន់ក្លឹបយក្សរបស់លីគកំពូលអេហ្ស៊ីបរបស់ Zlatan Ibrahimvoci នេះនឹងត្រូវបញ្ជាក់ឲ្យដឹងបន្ទាប់ពីលីគកំពូល MLS របស់សហរដ្ឋអាមេរិកបញ្ចប់នៅក្នុងពេលឆាប់ៗនេះ។ លីគកំពូលអេហ្ស៊ីបបានយល់ព្រមរួចហើយសម្រាប់ការផ្លាស់ប្ដូររបស់ Zlatan នេះរង់ចាំតែចម្លើយចុងក្រោយរបស់ Zlatan តែប៉ុណ្ណោះដែលសម្រេចតែរូបគេនឹងចាកចេញទៅកាន់អេហ្ស៊ីបឫក៏បន្ដស្នាក់នៅក្នុងសហរដ្ឋអាមេរិក។

    បុត្រ

    ប្រភព៖ Goal

    Share This Post: