ក្តៅៗ! ក្រសួងប្រកាសប្តូរកាលបរិច្ឆេទចេញលទ្ធផលប្រឡងបាក់ឌុបហើយ
- September 6, 2018
យោងតាមការប្រកាសពី ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា កាលបរិច្ឆេទចេញលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២០ សីហា ២០១៨ នឹងត្រូវផ្លាស់ប្តូរមកប្រកាសនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ វិញ សម្រាប់បេក្ខជនប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចំណែកបេក្ខជនប្រឡងនៅតាមបណ្តាខេត្តផ្សេងនឹងប្រកាសលទ្ធផលនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។
ក្រសួងអប់រំ បានបញ្ជាក់ផងដែរថា ការប្រកាសលទ្ធផលនេះធ្វើឡើងមុនកាលបរិច្ឆេទកំណត់ ដោយសារដំណើរការកំណែ និងដំណើរការស្រង់ បូកពិន្ទុ និងផ្ទៀងផ្ទាត់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័របានប្រព្រឹត្តទៅដោយរលូន និងតម្លាភាពប្រកបដោយស្មារតីយកទុកដាក់និងទទួលខុសត្រូវខ្ពស់ពីសំណាក់ប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការទាំងអស់ដែលពាក់ព័ន្ធ៕

អត្ថបទ៖ សេម
- Share This Post:






