ខ្មែរណូត

ស្វែងរក

  • កីឡា

    Laurent Koscielny កំពុងពិចារណាចាកចេញពី Arsenal ទៅតាមលោក Arsene Wenger

    BY Khmernote Media September 5, 2018
    Laurent Koscielny កំពុងពិចារណាចាកចេញពី Arsenal ទៅតាមលោក Arsene Wenger

    ភ្នាក់ងាររបស់ខ្សែការពារ Laurent Koscielny បានបង្ហើបថា៖ ប្រធានក្រុមរបស់ក្លឹបកាំភ្លើងធំ Arsenal កំពុងពិចារណាក្នុងការចាកចេញពីក្លឹបកាំភ្លើងធំ Arsenal ទៅតាមលោក Arsene Wenger នៅក្នុងរដូវកាលថ្មីនេះ។

    ការពិចារណាក្នុងការចាកចេញពីក្លឹបកាំភ្លើងធំ Arsenal របស់ខ្សែការពារ Laurent Koscielny នេះគឺដោយសារតែខ្សែការពាររូបនេះទទួលរងរបួសរហែកសរសៃកាលពីជំនួបរវាង Arsenal និង Atletico Madrid កាលពីរដូវកាលមុនក្នុងការប្រកួតពានរង្វាន់ Europa League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលហេតុការណ៍នេះហើយធ្វើឲ្យក្ដីស្រមៃក្នុងការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup របស់រូបគេជាមួយនឹងក្រុមជម្រើសជាតិបារាំងត្រូវរលាយបាត់។

    តាមសម្ដីរបស់លោក Stephane Courbis ដែលជាភ្នាក់ងាររបស់ Koscielny បាននិយាយថា៖ ការប្រកួតជាមួយនឹង Atletico Madrid នោះអាចជាប្រកួតចុងក្រោយរបស់ Koscielny ជាមួយនឹង Arsenal ហើយពេលនេះខ្សែការពារសញ្ជាតិបារាំងរូបនេះកំពុងពិចារណាចាកចេញពី Arsenal ទៅតាមលោក Arsene Wenger៕ 

    បុត្រ

    ប្រភព៖ Goal

    Share This Post: