- Khmernote Media
- អន្តរជាតិ
កូរ៉េខាងត្បូង៖ បុរសជនជាតិកូរ៉េខាងត្បូង ដែលមានជំងឺប្រចាំកាយជាច្រើនមុខម្នាក់ត្រូវវេជ្ជបណ្ឌិតកាត់ដៃមួយចំហៀងចេញ បន្ទាប់ពីគាត់ញ៉ាំស៊ូស៊ី ដែលខ្វះអនាម័យ ហើយបង្កឲ្យដៃរបស់គាត់មានដំបៅរលួយ។ បើយោងតាមសារព័ត៌មាន Worldofbuzz បានចុះផ្សាយថា បុរសជាជនរងគ្រោះមានអាយុ ៧១ ឆ្នាំ ហើយគាត់មានជំងឺទឹកនោមផ្អែម សម្ពាធឈាមឡើងខ្ពស់ ខ្សោយក្រលៀន ហើយប្រព័ន្ធការពាររាងកាយរបស់ចុះខ្សោយយ៉ាងខ្លាំងជាច្រើនឆ្នាំមកហើយ។ មុនពេលកើតហេតុគាត់បានទិញស៊ូស៊ីមកញ៉ាំ តែគាត់មិនបានដឹងទេថា ស៊ូស៊ីនោះកខ្វក់ និងមានផ្ទុកទៅដោយបាក់តេរី និងមេរោគជាច្រើន។ ក្រោយពីញ៉ាំស៊ូស៊ីនោះភ្លាម គាត់បានកើតមានការឈឺចាប់ពេញរាងកាយ និងហើមលើផ្នែកខ្លះនៃរាងកាយ។ ១២ ម៉ោងបន្ទាប់មកមានពងបែកធំៗជាច្រើនចាប់ផ្តើមកើតនៅលើដៃរបស់គាត់ ហើយដោយសារតែគាត់មានជំងឺទឹកនោមផ្អែម និងមានប្រព័ន្ធ ការពាររាងកាយចុះខ្សោយផងនោះ ដៃរបស់គាត់បានក្លាយទៅជាដំបៅ និងរលួយតែម្តង។ ដើម្បីកុំឲ្យដំបៅរលួយរីកកាន់តែធំពេញរាងកាយនោះ ខាងវេជ្ជបណ្ឌិតបានសម្រេចកាត់ដៃម្ខាងរបស់គាត់តែម្តង។ តាមរយៈបទពិសោធន៍អាក្រក់
August 30, 2018 - PR
ខេត្តសៀមរាប៖ មនុស្សយ៉ាងតិច 5000 នាក់ ចូលរួមការប្រគុំតន្រ្តីសប្បុរសធម៌ដ៏ធំមួយ នៅសាកលវិទ្យាល័យសៅស៍អ៊ីសថិ៍អេយសៀ ក្នុងខេត្តសៀមរាប ដែលចូលរួមដោយពីតារាកម្ពុជាល្បីៗជាច្រើនរូប កាលពីអាទិត្យកន្លងទៅនេះ។ តន្រ្តីសប្បុរសធម៍នេះ បានទទួលការគាំទ្រយ៉ាងគំហុក ពីនិស្សិត និងអ្នករស់នៅខេត្តសៀមរាប ហើយក៏មានការចូលរួមសម្តែងដោយតារាចម្រៀងល្បីឈ្មោះ មាសសុខសោភា តារាចម្រៀងពី ផលិតកម្មរស្មីហង្សមាស ក្រុម Small World Small Band និងសិល្បករល្បីៗជាច្រើនទៀត។ ការប្រគុំតន្រ្តីនេះធ្វើឡើងក្នុងគោលបំណង «ការចែករំលែកក្តីស្រឡាញ់ ក្តីមេត្តា និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក» ឲ្យកាន់តែច្រើនឡើង នៅក្នុងសង្គមកម្ពុជា។ នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយ ទឹកពិសាជាតិរ៉ែម៉ាកថ្មី «ហ៊ីតតូ» សាកលវិទ្យាល័យអាស៊ីអាគ្នេយ៍បានរៀបចំ ការប្រគំតន្រ្តីសប្បុរសធម៌លើកទី
August 30, 2018 - PR
មានផលិតផលស័ង្កសីជាច្រើន ត្រូវបានគេដាក់លក់ស្ទើរគ្រប់តំបន់នៅក្នុងប្រទេសកម្ពុជាយើង ហើយប្រជាជនភាគច្រើនមិនបានដឹងច្បាស់អំពីភាពខុសគ្នានៃផលិតផលស័ង្កសីនោះឡើយ ដោយគិតថាជាស័ង្កសីដូចគ្នាទាំងអស់។ ថ្ងៃនេះក្រោយពីយើងបានទស្សនាវីដេអូមួយនេះហើយ យើងនឹងដឹងច្បាស់ហើយនឹងមិនធ្វើអោយយើងទិញផលិតផលស័ង្កសីខុសទៀតឡើយ។ វីដេអូមួយនេះបានបង្ហាញអោយយើងឃើញយ៉ាងច្បាស់អំពី ស័ង្កសីដែលមានប្រភពនៃការផលិតច្បាស់លាស់ នឹងបង្ហាញអោយឃើញអំពីបច្ចេកវិទ្យានៃការផលិត លំដាប់អន្តរជាតិ ដែលមានកម្រិតស្តង់ដា ISO ថែមទៀតផង។ តើក្រុមហ៊ុនក្នុងស្រុកខ្មែរយើងមួយណា ដែលអាចមានសមត្ថភាពផលិតស័ង្កសីដែលមានស្តង់ដាអន្តរជាតិ ព្រមទាំងមានការឆ្លងកាត់ការពិសោធន៍ និងជាពិសេសមានការធានារហូតដល់ ១០ឆ្នាំ បែបនេះ? វីដេអូដែលយើងបានឃើញនេះ គឺជាសង្វាក់ផលិតកម្មស្តង់ដារអន្តរជាតិរបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ដែលជាក្រុមហ៊ុនកែច្នៃដែកធំជាងគេនៅក្នុងប្រទេសកម្ពុជា។ ផលិតផលស័ង្កសីពណ៍ម៉ាក អាយ អេស អាយ ផាម (ISI
August 30, 2018 - អន្តរជាតិ
ម៉ាឡេស៊ី៖ ព្រះវិហារ Batu Caves របស់ម៉ាឡេស៊ីជាតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយ ដែលតែងតែទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិឲ្យមកទស្សនា និងកំសាន្តនៅនេះឥតឈប់ឈរជារៀងរាល់ថ្ងៃ។ តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះក៏ត្រូវបានគេដាក់បញ្ចូលក្នុងបញ្ជីក្នុងបេតិកភណ្ឌជាតិម៉ាឡេស៊ីផងដែរ។ កាលពីពេលថ្មីៗនេះព្រះវិហារ Batu Caves បានបង្ហាញនូវរូបរាងថ្មីរបស់ខ្លួនតាមរយៈការលាបពណ៌ចម្រុះនៅលើកាំជណ្ដើរតាំងពីក្រោមរហូតដល់ខាងលើព្រះវិហារតែម្តង។ ក្រោយពីការលាបចម្រុះតាមកាំជណ្តើរនេះ ព្រះវិហារ Batu Caves ទទួលបានការចាប់អារម្មណ៍បន្ថែមទៀត ពីសំណាក់អ្នកប្រើប្រាស់អ៊ីនធឺណិតជុំវិញពិភពលោក និងអាចទាក់ទាញភ្ញៀវទេចរណ៍បានកាន់តែច្រើនថែមទៀតផងដែរ។ យ៉ាងណាក្តីពេលនេះព្រះវិហារ Batu Caves កំពុងប្រឈមនឹងរឿងចម្រូងចម្រាសមួយ គឺនាយកដ្ឋានបេតិកភណ្ឌជាតិម៉ាឡេស៊ីអាចនឹងដកឈ្មោះព្រះវិហារ Batu Caves ពេញពីបញ្ជីបេតិកភណ្ឌជាតិ ព្រោះការលាបពណ៌លើជណ្តើរនេះ ពុំមានការអនុញ្ញាតពីនាយកដ្ឋានបេតិកភណ្ឌជាតិម៉ាឡេស៊ីនោះទេ។ តាមច្បាប់ប្រធានគ្រប់គ្រងព្រះវិហារមួយនេះ ត្រូវសុំការអនុញ្ញាតពីនាយកដ្ឋានបេតិកភណ្ឌជាតិម៉ាឡេស៊ីជាមុនសិន ទើបអាចជួលជុល កែប្រែរូបរាង
August 30, 2018 - កីឡា
ក្លឹបហង្សក្រហម Liverpool កំពុងមានក្ដីបារម្ភបន្ទាប់ពីក្លឹបយក្សអង់គ្លេសមួយនេះរំពឹងទុកថាខ្សែប្រយុទ្ធ Divock Origi និងខ្សែបម្រើ Lazar Markovic អាចនឹងចាកចេញពីក្លឹបនៅក្នុងពេលវេលាចុងក្រោយនៃទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។ ខ្សែប្រយុទ្ធ Divock Origi កំពុងត្រូវបានក្លឹបយក្សទួរគី Basiktas ចាប់អារម្មណ៍ហើយក្លឹបមួយនេះអាចនឹងផ្ទេរខ្សែប្រយុទ្ធរូបនេះចេញពីក្លឹបហង្សក្រហម Liverpool នៅក្នុងពេលវេលាចុងក្រោយនៃទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះប៉ុន្ដែការផ្ទេរ Origi ចេញពីក្លឹបហង្សក្រហម Liverpool អាចស្ថិតនៅក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្លឹបហង្សក្រហម Liverpool។ ចំណែកឯខ្សែបម្រើ Lazar Markovic វិញក៏មានពាក្យចចាមអារ៉ាមថារូបគេចាកចេញពីក្លឹបហង្សក្រហម Liverpool ដូចគ្នាបន្ទាប់ពីកំពូលក្លឹបយក្សរបស់ប៊ែលហ្ស៊ិកគឺក្លឹប Standard Liege និងក្លឹប Anderlecht សុទ្ធតែមានចំណាប់អារម្មណ៍ក្នុងការផ្ទេរខ្សែបម្រើរូបនេះ។ ក្លឹបទាំងពីរគ្រោងនឹងដណ្ដើមគ្នាប្រជែងយក Markovic ពីក្លឹបហង្សក្រហម
August 30, 2018 - សង្គម
រថភ្លើងស៊េរីថ្មីទំនើបចំនួន៣គ្រឿងបន្ថែមទៀតបានរៀបចំចេញពីរោងចក្រនៅប្រទេសម៊ិកស៊ីកូហើយ ដើម្បីដឹកបញ្ចូនមកកាន់ប្រទេសកម្ពុជាយើងឆាប់ៗខាងមុខនេះ។ យោងតាមទំព័រផ្លូវការ Royal Railway Cambodia បានឲ្យដឹងថា រថភ្លើងមួយគ្រឿងក្នុងចំណោម៣គ្រឿប បានដឹកចេញពីរោងចក្រផលិតនៅម៊ិកស៊ីកូហើយ ហើយរថភ្លើងទាំង៣គ្រឿងនោះកំពុងតែរៀបចំដឹកជញ្ចូនធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ យោងតាមការបញ្ជាក់ពីទំព័រ ASEAN Infrastructure Post បានឲ្យដឹងថា ការដឹកជញ្ចូនត្រូវចំណាយពេលចន្លោះពី៦ទៅ៨សប្តាហ៍ ដូច្នេះរថភ្លើងទាំងនោះប្រហែលជាមកដល់ប្រទេសកម្ពុជាយើងនៅពាក់កណ្តាលខែតុលា ឬក៏អាចចុងខែតុលាខាងមុខនេះ។ លោក John Guiry ជា CEO ក្រុមហ៊ុន Royal Railway Cambodia បានឲ្យដឹងថា រថភ្លើងទាំងនោះគឺ២គ្រឿងសម្រាប់ប្រើដឹកភ្ញៀវទៅព្រលានយន្តហោះភ្នំពេញ និងមួយគ្រឿងទៀតប្រើដឹកភ្ញៀវពីប៉ោយប៉ែតទៅក្រុងព្រះសីហនុ៕ https://www.facebook.com/TRRCambodia/videos/312862816114435/ អត្ថបទ៖ សេម វីដេអូ៖ Royal
August 30, 2018 - កីឡា
អតីតខ្សែបម្រើឆ្នើមរបស់ក្រុមជម្រើសជាតិប្រេស៊ីលនិងជាវីរៈបុរសរបស់ក្លឹបអធិរាជសរ Real Madrid លោក Ronaldo De Lima ក្លាយជាម្ចាស់ក្លឹប Real Valladolid បន្ទាប់ពីលោកទិញភាគហ៊ុនធំនៅក្នុងក្លឹបដែលមាន 30លានអឺរ៉ូ។ កិច្ចព្រមព្រៀងរបស់ Ronaldo De Lima ក្នុងការក្លាយជាម្ចាស់ក្លឹប Real Valladolid គឺធ្វើឡើងកាលពីម្សិលមិញនេះ។ ការក្លាយជាម្ចាស់ក្លឹប Real Valladolid នេះគឺដោយសារតែអតីតខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះទិញផ្ដាច់ភាគហ៊ុនធំជាងគេនៅក្នុងក្លឹបដែលមាន 30លានអឺរ៉ូ។ កាលដែលកីឡាករក្លាយជាម្ចាស់ក្លឹបបាល់ទាត់នេះមិនជាលើកទី 1 គឺមានកីឡាករជាច្រើនដែលប្រែខ្លួនពីកីឡាករទៅជាម្ចាស់ក្លឹប ភាគច្រើនកីឡាករទាំងនោះគឺសុទ្ធតែមានប្រវតិ្តធ្លាប់លេងនៅក្នុងក្លឹបល្បីៗក្នុងទ្វីបអឺរ៉ុប។ បុត្រ ប្រភព៖ 90min
August 30, 2018 - បច្ចេកវិទ្យា
Pocophone F1 របស់ក្រុមហ៊ុន Xiaomi កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារការរចនារូបរាងស្រស់ស្អាត តម្លៃសមរម្យ និងជាពិសេសនោះគឺកម្លាំងម៉ាស៊ីនខ្លាំងកប់តែម្តង ហើយស្មាតហ្វូននេះកំពុងតែក្លាយជាដៃគូប្រកួតប្រជែងជាមួយនឹង OnePlus 6 ផងដែរ។ Poco F1 ប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 និងមានបច្ចេកវិទ្យាទប់កម្ដៅរបស់ស្មាតហ្វូននេះទៀតផង (LiquidCool)។ មុខងារស្កេនមុខ IR Face Scanner ក៏បានបំពាក់នៅលើស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Xiaomi នេះដែរ។ ឥឡូវចង់ដឹងថាគ្រឿងម៉ាស៊ីនខាងក្នុងរបស់ស្មាតហ្វូនមួយនេះ ក៏ដូចជាប្រព័ន្ធ LiquidCool មានរូបរាងបែបណា និង Sensor ស្កេនមុខយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖
August 30, 2018 - អន្តរជាតិ
កន្លងទៅថ្មីៗនេះ មានការចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះថា ឱសថស្ថានរបស់ខ្លួនត្រូវបានចោរគាស់ចូលលួចសម្ភារៈ១ឆ្នាំជិត១០ដង ខាតបង់ទ្រព្យសម្បត្តិអស់ជាច្រើន ហើយសមត្ថកិច្ចមិនអើពើថែមទៀត។ ក្រោយកើតមានការរិះគន់បែបនេះ ឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការនគរបាលខេត្តព្រះសីហនុ បានចេញមុខបកស្រាយឲ្យដឹងថា៖ “ខ្ញុំបាទ សូមធ្វើការបដិសេធ ចំពោះហ្វេសប៊ុកម្ចាស់ឈ្មោះចំរើនច័ន្ទលីដា ដែលរៀបរាប់ថា កន្លងមកចោរគាស់តូបគាត់ មានភស្តុតាងក៏នៅមិនធ្វេីការឲ្យកន្លងមកមានព័ត៌មាន បង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ម្ចាស់ឈ្មោះចំរើន ច័ន្ទលីដា ដែលបានរៀបរាប់ថា ៖ តូបរបស់គាត់ ត្រូវចោរគាស់១ខែ២ដង សរុប១ឆ្នាំ គាស់ជិត១០ដង មានភស្តុតាងក៏នៅ មិនខ្ចីធ្វេីការអោយ ខ្ញុំហត់នឹងប្តឹងជាងហត់ជួសជុលទៅទៀត មានតែទ្រាំរហូតបិទទ្វារចោល ព្រោះអស់ជំនឿ..។ ល។ និង
August 30, 2018 - PR
រាជធានីភ្នំពេញ – ខែសីហា ថ្ងៃទី២៩ ឆ្នាំ២០១៨ ៖ កីឡាករបាល់ទាត់វ័យក្មេងរបស់កម្ពុជាដែលមានទេពកោសល្យពីររូបត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីបោះជំរំហ្វឹកហាត់បាល់ទាត់ MILO Camp រយៈពេលបួនថ្ងៃ ដែលនឹងទទួលបានការបណ្តុះបណ្តាលដោយគ្រូបង្វឹកមកពីប្រទេសថៃ និងមកពីក្លឹប FC Barcelona ជាក្លឹបបាល់ទាត់មួយ ដែលការប្តេជ្ញាចិត្តរបស់ក្លឹបនេះដើម្បីចូលរួមអភិវឌ្ឍយុវជន តាមរយៈវិស័យកីឡា។ ផ្តើមចេញពីការបង្កើតភាពជាដៃគូរវាង ម៉ៃឡូ នៃក្រុមហ៊ុន Nestlé និង FC Barcelona ការបោះជំរំហ្វឹកហាត់នេះ គឺជាឱកាសថ្មី និងវិសេសវិសាលមួយទៀតសម្រាប់កីឡាករវ័យក្មេងចំនួន 52 នាក់ ដើម្បីមានឱកាសបានរៀនសូត្រពីគ្រូបង្វឹកក្លឹប FC Barcelona លំដាប់ថ្នាក់ពិភពលោក ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅឯកម្មវិធីបោះជំរំ MILO Camp ដែលការបោះជំរំនេះនឹងត្រូវធ្វើឡើងនៅក្លឹប PTT Bluewave Chonburi Futsal Club ក្នុងខេត្ត Chonburi
August 30, 2018









