- Khmernote Media
- PR
ហ៊ួរវ័យ ដែលជាក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់អន្តរជាតិដែលកំពុងឡើងកូដទទួលបានចំណាត់ថ្នាក់លេខ 2 ទាំងបរិមាណលក់និងចំណែកទីផ្សារ លើពិភពលោក និងនៅកម្ពុជា វ៉ាដាច់ Apple ថ្មីៗនេះបានសហការណ៌នឹងទូរទស្សន៌ហង្សមាស បានរៀបចំការប្រគំតន្រ្តីផ្សាយផ្ទាល់ដ៌ធំមិនដែលធ្លាប់មានកាន់តែកក្រើក ដែលជាមហាព្រឹត្តិការណ៍សម្ពោធជាផ្លូវការ និងចេញលក់ដោយជោគជ័យរបស់ ស្មាតហ្វូន Huawei Nova 3i និង Nova 3 គឺ Huawei Nova3i Star Concertជួបជាមួយនឹងតារាក្នុងដួងចិត្ត (Idols) ដែលជាកំពូលតារាចម្រៀងល្បីៗ ដឹងតែឡូយម្ម៉ងជាមួយលោក ខេមរះសិរីមន្ត សប្បាយៗបពោ្ចញស្ទីលឆើតឆាយជាមួយលោកឆន សុវណរាជ ថតរូបម៉ាឡូយជាមួយកំលោះសង្ហារនីកូ សែលហ្វីម៉ាកកប់ជាមួយរាជនីចាក់ក្បាច់កញ្ញាទេព បូព្រឹក ឡួយកប់ជាមួយស្ទីលនិងបទចម្រៀងថ្មីៗជាមួយពន្លកតារាកំពុងរះ
August 28, 2018 - បច្ចេកវិទ្យា
ក្រុមហ៊ុនអេឡិចត្រូនិកយក្ស Apple បានបង្ហើបឲ្យដឹងថា iPhone ជំនាន់ក្រោយរបស់ខ្លួនអាចនឹងមានអេក្រង់លាតកាន់តែធំមិនធ្លាប់មានពីមុនមក។ ការដាក់បង្ហាញពីស៊េរីស្មាតហ្វូនជំនាន់ក្រោយរបស់ក្រុមហ៊ុន Apple គឺកាន់តែកៀកមែនទែនហើយ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី12 ខែកញ្ញា ឆាប់ៗខាងមុខនេះហើយ។ iPhone ដែលក្រុមហ៊ុនត្រៀមបង្ហាញខ្លួននាពេលឆាប់ៗខាងមុខនេះ អាចនឹងមានដល់ទៅ៣ម៉ូដែល ហើយក៏មានទំហំអេក្រង់ខុសៗគ្នាដែរ ដោយមានប្រភេទអេក្រង់ 5.8 អ៊ីញ , 6.1 អ៊ីញ និង 6.5 អ៊ីញ ហើយដែលមានផ្ទៃលាតដល់គែមដូចទៅនិង iPhone X ដែរ។ សម្រាប់ម៉ូឌែលដែលមានអេក្រង់ 6.5 អ៊ីញ ក្រុមហ៊ុន Apple កំពុងតែគិតថា
August 28, 2018 - អន្តរជាតិ
ចិន៖ កាលពីពេលថ្មីៗនេះ អគារមួយកន្លែងនៅក្នុងទីក្រុង Xian ខេត្ត Shaanxi ប្រទេសចិន បានធ្វើការកែច្នៃបង្កាន់ដៃកាំជណ្តើរទៅជាមធ្យោបាយរំដោះខ្លួន ពេលមានអាសន្ន ជាពិសេសនៅពេលមានគ្រោះអគ្គិភ័យកើតឡើង ដើម្បីឲ្យប្រជាជនរស់នៅអគារនោះរត់គេចខ្លួនតាមរយៈការរអិលតាមបង្កាន់ដៃកាំជណ្តើរនោះ។ យោងតាមសារព័ត៌មាន Shaanxi Daily បានឲ្យដឹងថា បង្កាន់ដៃនេះត្រូវបានបង្កើតឡើង ដោយក្រុមពន្លត់អគ្គិភ័យ ចំណែកឯរបៀបប្រើគឺគ្រាន់តែយកក្រណាត់សុវត្ថិភាពមកថ្ពង់នឹងគន្លឹះបង្កាន់ដៃ និងពាក់មួកសុវត្ថិភាពជាការស្រេច។ បង្កាន់ដៃសុវត្ថិភាពនេះអាចរអិលចុះក្រោយបានល្បឿនពី 0.8 ម៉ែត្រទៅ 1.2 ម៉ែត្រក្នុងរយៈពេល១វិនាទី៕ អត្ថបទ៖ ឌី ប្រភព៖ CGTN
August 28, 2018 - កីឡា
ការចាកចេញរបស់កីឡាករ Cristiano Ronaldo បានធ្វើឱ្យប្រធានក្រុម Sergio Ramos ក្លាយជាអ្នកស៊ុតបាល់ប៉េណាល់ទីឲ Real Madrid នៅរដូវកាលនេះ។ ប៉ុន្តែក្រោយពីស៊ុតបញ្ចូលទីបានមួយគ្រាប់កាលពីល្ងាចថ្ងៃអាទិត្យប្រធានក្រុមបានផ្តល់កាតព្វកិច្ចរបស់គាត់ទៅឱ្យកីឡាករ Karim Benzema។ Ramos បាននិយាយថា: “ខ្ញុំគឺជាកីឡាករទី 1 ហើយគាត់ជាកីឡាករទី 2 ដែលជាអ្នកស៊ុត។ ប៉ុន្តែអ្នកមិនត្រូវអាត្មានិយមនោះទេអ្នកត្រូវតែបង្ហាញភាពជាដៃគូ”។ ប្រភព៖ Marca អត្ថបទ៖ ប៊ុនហួរ
August 28, 2018 - អន្តរជាតិ
ម៉ាឡេស៊ី៖ បុរសជនជាតិម៉ាឡេស៊ី៦នាក់ប្រឈមនឹងការកាត់ទោសប្រហារជីវិត បន្ទាប់ពីពួកគេព្រមទទួលធ្វើការងារមួយ ដែលផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម Facebook។ បុរសទាំង៦នាក់ មានអាយុចាប់ពី១៩ឆ្នាំដល់៤១ឆ្នាំ ហើយពួកគេទើបតែទទួលបានការងារថ្មីមួយ ដែលគេផ្សព្វផ្សាយជ្រើសរើសបុគ្គលិកតាមរយៈបណ្តាញសង្គម Facebook។ មុននឹងចាប់ផ្តើមធ្វើការងារនេះ ពួកគេត្រូវបានក្រុមហ៊ុន (ជាក្រុមហ៊ុនក្លែងក្លាយ) បញ្ជូនទៅលេងប្រទេសកូរ៉េខាងត្បូងជាមុនសិន ដើម្បីទៅកំសាន្តផង និងហ្វឹកហាត់ការងារផង។ ដូចនេះបុរសទាំង៦នាក់ខាងលើ សប្បាយចិត្តខ្លាំងណាស់ ជាមួយនឹងការផ្តល់ជូនពីក្រុមហ៊ុនរបស់ពួកគេ។ ការពិតពួកគេទាំង៦នេះ ត្រូវបានគេបោកឲ្យនាំយកគ្រឿងញៀនចំនួន ១០,៤៣ គីឡូក្រាម ទៅកាន់ប្រទេសកូរ៉េខាងត្បូងទៅវិញទេ។ ក្រុមហ៊ុនបានរៀបចំស្បែកជើង និងសម្ភារៈផ្សេងៗសម្រាប់ពួកគេ ដែលសុទ្ធតែបានបង្កប់គ្រឿងញៀនក្នុងនោះរួចរាល់ហើយ តែពួកគេមិនបានដឹងខ្លួននោះទេ។ យ៉ាងណាក្តី ពេលទៅដល់ព្រលានយន្តហោះ ទើបប៉ូលិសអាចរកឃើញគ្រឿងញៀនទាំងនោះ និងចាប់ខ្លួនពួកគេតែម្តង។ បើតាមច្បាប់ អ្នករត់ពន្ធគ្រឿងញៀនទ្រង់ទ្រាយធំដូចនេះ
August 28, 2018 - កីឡា
លោក Jose Mourinho បានខឹងខ្លាំងជាមួយនឹងអ្នកកាសែតដែលបានសួរលោកនៅក្នុងសន្និសីទសារព័ត៌មានមួយនិងបានទាមទារឱ្យមានការគោរពចំពោះរូបគាត់។ លោក Jose Mourinho បានបង្ហាញថាគាត់បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ច្រើនជាងគ្រូបង្វឹកដទៃទៀតចំនួន ១៩នាក់រួមគ្នាមុនពេលចាកចេញពីសន្និសីទសារព័ត៌មានហើយបានទាមទារឱ្យមានការគោរពចំពោះការបរាជ័យរបស់ក្រុមបិសាចក្រហម Manchester United ជាមួយ Tottenham។ ប្រភព៖ ESPN អត្ថបទ៖ ប៊ុនហួរ
August 28, 2018 - កីឡា
យោងតាមការចុះផ្សាយរបស់សារពត៌មាន Don Balon បានឲ្យដឹងថា៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Lyon កីឡាករ Mariano Diaz បដិសេធមិនព្រមត្រលប់មកកាន់ក្លឹបអធិរាជសរ Real Madrid វិញបន្ទាប់ពីក្លឹប Real Madrid ចង់បានខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះមកកាន់ទឹកដី Madrid វិញ។ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានផ្ទេរពីក្លឹបអធិរាជសរ Real Madrid ទៅកាន់ក្លឹប Lyon កាលពីរដូវកាលមុនប៉ុន្ដែពេលនេះ Real Madrid កំពុងចាប់អារម្មណ៍ចង់បានរូបគេត្រលប់ទៅវិញបន្ទាប់ពីឃើញខ្សែប្រយុទ្ធរូបនេះកំពុងបង្ហាញទំរង់លេងដ៏ល្អនៅឯក្លឹប Lyon។ ខ្សែប្រយុទ្ធ Mariano Diaz បានប្រាប់ថា៖ រូបគេមិនចង់ត្រលប់ទៅកាន់ក្លឹបអធិរាជសរ Real Madrid វិញទេប៉ុន្ដែរូបគេនឹងត្រលប់ទៅកាន់លីគកំពូល
August 28, 2018 - កីឡា
ក្លឹបបិសាចក្រហម Manchester United ត្រូវក្រុមភ្ញៀវមាន់ខ្នាយមាស Tottenham Hotspur លត់យ៉ាងចាស់ដៃកាលពីរាត្រីម្សិលមិញនៅឯទឹកដី Old Trafford ធ្វើឲ្យក្លឹបបិសាចក្រហម Manchester United មានការចាប់ផ្ដើមរដូវកាលដ៏អាក្រក់ក្នុងរយៈពេល 26 ឆ្នាំចុងក្រោយនេះ។ គិតមកត្រឹមការប្រកួតពានរង្វាន់លីគកំពូល Premier League សប្ដាហ៍នេះក្លឹបបិសាចក្រហម Manchester United ទើបតែឈ្នះ 1 ប្រកួតតែប៉ុណ្ណោះមាន 3 ពិន្ទុក្នុងដៃ ខណៈដែល 2 ប្រកួតចុងក្រោយរបស់ Manchester United គឺត្រូវទទួលរងបរាជ័យទាំងអស់។ ការចាញ់របស់ក្លឹបបិសាចក្រហម Manchester
August 28, 2018 - កីឡា
យោងតាមគេហទំព័រហ្វេកប៊ុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលបានបង្ហោះមុនបន្ដិចបានឲ្យដឹងថា៖ សហព័ន្ធបាល់ទាត់កម្ពុជាកំពុងតែជុសជួលនិងរចនាបទបន្ទប់ផ្លាស់ប្ដូរសំលៀកបំពាក់សម្រាប់ក្រុមជម្រើសជាតិកម្ពុជានៅឯពហុកីឡាដ្ឋានជាតិអូឡាំពីក។ ការរចនាបទបន្ទប់ផ្លាស់ប្ដូរផ្លាស់ប្ដូរសំលៀកបំពាក់ថ្មីនេះដើម្បីត្រៀមប្រកួតពានរង្វាន់ AFF Suzuki Cup ខាងមុខនេះ ខណៈក្រុមជម្រើសជាតិកម្ពុជានឹងមានភារៈកិច្ចត្រូវប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិម៉ាឡេស៊ីនៅក្នុងថ្ងៃទី 10 ខែកញ្ញា ខាងមុខនេះ។ ការរចនាបទនេះគឺដើម្បីធ្វើឲ្យបន្ទប់ផ្លាស់ប្ដូរសំលៀកបំពាក់របស់ពហុកីឡាដ្ឋានជាតិអូឡាំពិកកាន់តែមានភាពស្រស់ស្អាតជាងមុននិងទំនើបជាងមុនតាមស្ដង់ដាប្រទេសនានាដែលមានវិស័យបាល់ទាត់រីកចម្រើនខ្លាំង។ បុត្រ ប្រភពអត្ថបទនិងរូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
August 28, 2018 - អន្តរជាតិ
ការសិក្សាថ្មីមួយបានរកឃើញថា អ្នកដែលហាត់ប្រាណលើកដុំដែកមានសាច់ដុំរឹងមាំអាចរស់នៅបានយូរ ហើយអ្នកដែលមានសាច់ដុំទន់ខ្សោយអាចប្រឈមនឹងការស្លាប់ច្រើនជាងអ្នកមានសាច់ដុំរឹងមាំ ៥០ %។ ការសិក្សាមួយនេះត្រូវបានរៀបចំឡើងដោយក្រុមអ្នកស្រាវជ្រាវមួយក្រុមនៅក្នុងសាលកវិទ្យាល័យ Michigan សហរដ្ឋអាមេរិក។ តាមរយៈការសិក្សានេះក៏បានរកឃើញដែរថា អត្រាអ្នកមានពិការភាពនៅក្នុងចំណោមប្រជាជនអាមេរិកបានកើនឡើងគួរឲ្យកត់សម្គាល់។ ដែលអ្នកមានពិការភាពទាំងនោះគឺសុទ្ធតែជាមនុស្សមិនដែលធ្វើលំហាត់ប្រាណ និងមានសាច់ដុំទន់ខ្សោយតាំងពីពួកគេនៅក្មេងម្លះ ហើយនៅពេលដែលពួកគេចាស់ទៅក៏កើតមានបញ្ហាសុខភាពនេះតែម្តង។ ជនចាស់ជរាដែលមានពិការភាពទាំងនោះហើយ ដែលអាចប្រឈមនឹងការស្លាប់ខ្ពស់នោះ។ ផ្ទុយទៅវិញការសិក្សាបានរកឃើញថា អ្នកដែលមានសាច់ដុំរឹងមាំ ជាពិសេសក្រុមមនុស្សដែលចូលចិត្តលេងកីឡា និងហាត់ប្រាណលើកដុំដែក មានសុខភាពល្អ អាចរស់នៅបានយូរ បើទោះជាពួកគេមានអាយុច្រើនក៏ដោយ។ ចុងក្រោយក្រុមអ្នកស្រាវជ្រាវបានណែនាំឲ្យអ្នកត្រូវចេះទៅហាត់ប្រាណ ដើម្បីឲ្យមានសាច់ដុំរឹងមាំ ដើម្បីឲ្យមានអាយុវែង៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
August 28, 2018









