ខ្មែរណូត

ស្វែងរក

  • កីឡា

    ខ្សែប្រយុទ្ធ Mariano Diaz បដិសេធមិនព្រមត្រលប់ទៅកាន់ Real Madrid វិញទោះបីជា Real Madrid ចង់បានរូបគេត្រលប់ទៅវិញក៏ដោយ

    BY Khmernote Media August 28, 2018
    ខ្សែប្រយុទ្ធ Mariano Diaz បដិសេធមិនព្រមត្រលប់ទៅកាន់ Real Madrid វិញទោះបីជា Real Madrid ចង់បានរូបគេត្រលប់ទៅវិញក៏ដោយ

    យោងតាមការចុះផ្សាយរបស់សារពត៌មាន Don Balon បានឲ្យដឹងថា៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Lyon កីឡាករ Mariano Diaz បដិសេធមិនព្រមត្រលប់មកកាន់ក្លឹបអធិរាជសរ Real Madrid វិញបន្ទាប់ពីក្លឹប Real Madrid ចង់បានខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះមកកាន់ទឹកដី Madrid វិញ។

    ខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានផ្ទេរពីក្លឹបអធិរាជសរ Real Madrid ទៅកាន់ក្លឹប Lyon កាលពីរដូវកាលមុនប៉ុន្ដែពេលនេះ Real Madrid កំពុងចាប់អារម្មណ៍ចង់បានរូបគេត្រលប់ទៅវិញបន្ទាប់ពីឃើញខ្សែប្រយុទ្ធរូបនេះកំពុងបង្ហាញទំរង់លេងដ៏ល្អនៅឯក្លឹប Lyon។ ខ្សែប្រយុទ្ធ Mariano Diaz បានប្រាប់ថា៖ រូបគេមិនចង់ត្រលប់ទៅកាន់ក្លឹបអធិរាជសរ Real Madrid វិញទេប៉ុន្ដែរូបគេនឹងត្រលប់ទៅកាន់លីគកំពូល Laliga វិញហើយលេងឲ្យគូរប្រជែងរបស់ក្លឹប Real Madrid តែម្ដង។

    បុត្រ

    ប្រភព៖ Goal

    Share This Post: