ទោះជាខ្វះកម្លាំងពិតមែនក៏ ក្រុម Daniel FC អាចយកឈ្នះ ក្រុម PISNOKA ដោយលទ្ធផល ៧ ទល់នឹង ៣ ក្នុងពានរង្វាន់មួយក្នុងស្រុក
- August 29, 2018
កាលពីថ្ងៃច័ន្ទទី ២៧ ខែសីហា កន្លងទៅនេះក្រុម Daniel FC បានយកឈ្នះ PISNOKA ក្នុងលទ្ធផល ៧ ទល់នឹង ៣ ដែលការប្រកួតលើវាសស្មៅតារាងតូចនេះក្រុម Daniel FC មិនមានកីឡាករបម្រុងសម្រាប់ផ្លាស់ប្តូរពេលប្រកួតឡើយ ផ្ទុយទៅវិញក្រុម PISNOKA គឺមានគ្នាដល់ទៅ ៥នាក់សម្រាប់ផ្លាស់ប្តូរ។ ទោះជាកម្លាំងខាងក្រុម PINSOKA លើសលុបយ៉ាងណាក៏ដោយ ប៉ុន្តែបែរជាភ្លាត់ស្នៀតចាញ់ក្រុម Daniel FC ដល់ទៅ ៤គ្រាប់។

បើតាមសម្តីលោក សើ សីហា អ្នកគ្រប់គ្រង ក្រុម Daniel FC បានមានប្រសាសន៍ថា” ការប្រកួតក្នុងពានរង្វាន់ Aquaruis Cup ថ្ងៃនេះជាការប្រកួតដ៏លំបាកមួយដ៏លំបាកសម្រាប់ក្រុមព្រោះ ក្រុមគ្មានកីឡាករសម្រាប់ផ្លាស់ប្តូរនៅពេលកីឡាករថមថយកម្លាំងនោះទេ ដូច្នេះហើយទើបលោកសម្រេចចិត្តប្រើយុទ្ធសាស្រ្ត Counter ដើម្បីរងចាំឱកាសល្អក្នុងការវាយសម្រុករកគ្រាប់បាល់”។

គួរបញ្ជាក់ផងដែរថា ក្រុម Daniel FC ជាក្រុមខ្លាំងមួយក្នុងការប្រកួតបាល់ទាត់ Futsal ក៏ដូចជាការប្រកួតលើតារាងតូច ដែលក្រុមមួយនេះធ្លាប់បានឈ្នះពានដូចជា កាលពីឆ្នាំ ២០១២ ជាជើងឯក Sponsor Futsal Cup ឆ្នាំ២០១៤ ជាក្រុមជើងឯក Tiger Street Football និងចុងក្រោយគេគឺ ឆ្នាំ២០១៦ ជើងឯក GANZBERG CUP កាលពីរដូវកាលទី១ ដោយពេលនោះ ក្រុម Daniel FC បានយកឈ្នះក្រុម Premuim FC ក្នុងលទ្ធផល ៣ទល់នឹង ១៕








- Share This Post:






