កីឡា

អ្នកចាំទីដៃស្អិត Loris Karius របស់ Liverpool ផ្ទេរទៅកាន់ក្លឹប Basiktas ហើយក្នុងលក្ខខណ្ឌខ្ចីជើង

BY
Khmernote Media
August 27, 2018

អ្នកចាំទីដៃស្អិតរបស់ក្លឹបហង្សក្រហម Liverpool កីឡាករ Loris Karius បានធ្វើដំណើរទៅដល់ប្រទេសទួរគីហើយ បន្ទាប់ពីអ្នកចាំទីសញ្ជាតិអាឡឺម៉ង់រូបនេះបានយល់ព្រមផ្ទេរទៅកាន់ក្លឹប Besiktas ក្នុងលក្ខខ័ណ្ឌខ្ចីជើងរយៈពេល 2 ឆ្នាំពីក្លឹបហង្សក្រហម Liverpool។

កាលពីរដូវកាលមុនអ្នកចាំទី Loris Karius បានបង្ហាញទំរង់លេងដ៏ល្អធ្វើឲ្យអ្នកចាំទីរូបនេះបានដណ្ដើមបានដំណែងអ្នកចាំទីដៃទី 1 របស់ក្លឹបពីអ្នកចាំទី Simon Mignolet ក្នុងរយៈពេលចុងក្រោយនៃរដូវកាលមុន ប៉ុន្ដែក្រោយពេល Karius ទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្របន្ទាប់ពីរូបគេបង្កភាពធ្វេសប្រហែសធ្វើឲ្យរបូតគ្រាប់បាល់ 2 គ្រាប់ក្នុងជំនួបជាមួយនឹងក្លឹបអធិរាជសរ Real Madrid ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champion League។

អ្នកចាំទី Karius បានចាកចេញពីប្រទេសអង់គ្លេសកាលពីថ្ងៃសៅរ៍កន្លងទៅជាមួយនឹងក្រុមគ្រួសាររបស់គាត់ទៅកាន់ប្រទេសទួរគី។ ពេលនេះ Karius បានព្រមព្រៀងជាមួយនឹងក្លឹប Basiktas ខណៈដែល Karius បានពិនិត្យសុខភាពរួចហើយ រង់ចាំតែថ្ងៃចូលហ្វឹកហាត់ជាមួយនឹងក្លឹបតែប៉ុណ្ណោះ។ Karius ផ្ទេរពីក្លឹបហង្សក្រហម Liverpool ទៅកាន់ក្លឹប Basiktas ក្នុងលក្ខខ័ណ្ឌខ្ចីជើងរយៈពេល 2 ឆ្នាំហើយរូបគេនឹងត្រលប់មកកាន់ Liverpool វិញនៅពេលដែលកុងត្រាខ្ចីជើងបញ្ចប់។

បុត្រ

ប្រភព៖ Goal

Share This Post: