កីឡា

អនាគតរបស់ Ozil ក្នុងក្លឹបកាំភ្លើងធំ Arsenal កំពុងស្ថិតក្នុងការសង្ស័យ បន្ទាប់ពីលោក Unai Emery ចង់ប្ដូរតួនាទី Ozil ក្នុងក្លឹប

BY
Khmernote Media
August 27, 2018

អនាគតរបស់ខ្សែបម្រើ Mesut Ozil នៅឯ​​ក្លឹបកាំភ្លើងធំ Arsenal កំពុងស្ថិតនៅក្នុងការសង្ស័យបន្ទាប់លោក Unai Emery និយាយថាលោកនឹងធ្វើការផ្លាស់ប្ដូរមួយសម្រាប់ដំណែងរបស់ Ozil។

យោងតាមប្រភពជិតដិតមួយបានលើកឡើងថា៖ លោក Unai Emery និងក្លឹបកាំភ្លើងធំ Arsenal ដែលលើកឡើងថាការអវត្តមានរបស់ Ozil កាលពីថ្ងៃសៅរ៍កន្លងទៅដោយសារមានជំងឺប្រចាំកាយនោះ គឺត្រូវបានគេប៉ានស្មានថាកំពុងស្ថិតនៅក្នុងការសង្ស័យ។ ការអវត្តមានរបស់ Ozil ក្នុងជំនួបជាមួយនឹង West Ham នោះគឺមានការពិតមួយនៅពីក្រោយរឿងនេះ ខណៈដែលមានគេឃើញ Ozil ស្ថិតនៅក្នុងបន្ទាប់ផ្លាស់ប្ដូរសំលៀកបំពាក់កាលពីថ្ងៃសៅរ៍កន្លងទៅ។

លោក Unai Emery បានបង្ហើបថា៖ លោកបាននិយាយជាមួយនឹង Ozil ទាក់ទងនឹងការទទួលសត្រូវចំពោះការចាញ់របស់ Arsenal ក្នុងជំនួបជាមួយនឹង Chelsea ជាពិសេសការប្រកួតជាមួយនឹង West Ham ក្នុងសប្ដាហ៍នេះហើយលោក Unai Emery ក៏បាននិយាយជាមួយនឹង Ozil ទាក់ទងនឹងការចង់ប្ដូរតួនាទីរបស់ Ozil នៅឯក្លឹបកាំភ្លើងធំ Arsenal ប៉ុន្ដែចុងក្រោយនៃការនិយាយគ្នានោះ Ozil ត្រូវបានលោក Unai Emery លើកឡើងថារូបគេនឹងអវត្តមាននៅក្នុងប្រកួតជាមួយនឹង West Ham ដោយសារតែជំងឺប្រចាំកាយ។

បុត្រ

ប្រភព៖ 90min

 

Share This Post: