Khmernote Media
  • អន្តរជាតិ

    ​ព្រះ​សីហ​នុ​៖​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​លេខ​២​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ប្រុស​ស្រី​៤​នាក់​ ពី​បទ​ផ្សព្វផ្សាយ​ខិត្ត​ប័ណ្ណ​រូបភាព​អាសអាភាស​ កាលពី​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២៣​និង​៣០​នាទី​ នៅ​ចំណុច​ភ្នំ​ខៀវ​ ក្នុង​ក្រុម​ទី​១​ ភូមិ​១​ សង្កាត់​២​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​ ​លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា​ជនជាតិ​ចិន​ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​រួម​មាន​ទី​១-​ឈ្មោះ​ Xiang​ zi​ អាយុ​ ១៩​ឆ្នាំ​ ភេទ​ស្រី​,​ ទី​២-​ឈ្មោះ​ Chao​ jian​ ring​ អាយុ​ ១៨​ឆ្នាំ​ ភេទ​ស្រី​,​ ទី​៣-​ឈ្មោះ​ Liu​ xiong​ fei​

    August 25, 2018
  • PR

    បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ទីផ្សារ​សម្រាប់​ការ​លក់​ម៉ូដែល​ OPPO F7 កាល​ពី​ដើម​ឆ្នាំ ក៏​ដូច​ជា​ការ​ធ្វើ​ឲ្យ​ពិភព​ស្មាតហ្វូន​មាន​ការ​ភ្ញាក់ផ្អើល​អំពី​ស្មាតហ្វូន​កំពូល​របស់​ខ្លួន​រួច​មក នៅ​ថ្ងៃ​ទី 24 ខែ​សីហា ឆ្នាំ 2018 នេះ ក្រុមហ៊ុន OPPO ក៏​បាន​ធ្វើ​ការ​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​នូវ​អាវុធ​ថ្មី​របស់​ខ្លួន​ នៅ​សាល​កោះ​ពេជ្រ City Hall ដែល​វា​មាន​ឈ្មោះ​ថា OPPO F9។ ​ក្នុង​កម្មវិធី​សម្ពោធ​នោះ​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​ តារា​ល្បី​ៗ ដូចជា ​អ្នក​នាង​ពេជ្រ សោភា លោក Step ​កញ្ញា​ រ៉េត ស៊ូហ្សាណា​ លោក​ជា វណ្ណារិទ្ធ កញ្ញា​ហ៊ិន ចន្ទនិរ័ត្ន

    August 25, 2018
  • កីឡា

    រាត្រីស្អែកនេះការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ចុងក្រោយនៃវគ្គ 16 ក្រុមចុងក្រោយនឹងត្រលប់មិញហើយ ខណៈដែលការប្រកួតកាន់តែស្វិតស្វាញពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍។ ការប្រកួតក្នុងរាត្រីស្អែកនេះអាចនិយាយទុកមុនថាជាការប្រកួតដ៏ស្វិតស្វាញនិងល្អមើលព្រោះក្រុមនេះគឺជាសុទ្ធតែក្រុមខ្លាំងប៉ះខ្លាំងហើយក្រុមទាំងពីរនេះសុទ្ធតែល្បីឈ្មោះនៅក្នុងកីឡាហ្វូតសាល។ ស្អែកនេះគឺជាថ្ងៃកាត់សេចក្ដីថាក្រុមណាខ្លះនឹងធ្លាក់ហើយក្រុមណាខ្លះដែលត្រូវបន្ដដំណើរទៅវគ្គបន្ទាប់។ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះកំពុងដំណើរការយ៉ាងរលូនខណៈដែលការប្រកួតនេះខិតជិតដល់វគ្គផ្ដាច់ព្រ័ត្រហើយ។ កាលវិភាគនៃការប្រកួតរាត្រីថ្ងៃអាទិត្យ ទី 25 ខែសីហា៖ 1. ក្រុម Sisophon FC ប៉ះជាមួយនឹងក្រុម មយូរ៉ាហ្គោល សំអាងការ នៅវេលាម៉ោង 8:00 យប់ 2. ក្រុម បងឆើត

    August 25, 2018
  • កីឡា

    បុរសជនជាតិអ៊ីតាលីម្នាក់ត្រូវជាប់គុកពីរឆ្នាំកន្លះដោយសារតែអំពើហិង្សារបស់គាត់មុនពេលការប្រកួតក្របខ័ណ្ឌ Champions League ដែលបានធ្វើឱ្យអ្នកគាំទ្រ Liverpool មានរបួស។ ហេតុការនេះបានកើតឡើងមុនពេលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាង Liverpool និងក្រុម AS Roma នៅ Anfield នៅថ្ងៃទី 24 ខែមេសា។ Daniele Sciusco វ័យ 29 ឆ្នាំមិនបានទទួលខុសត្រូវចំពោះការវាយប្រហារនោះទេដែលធ្វើឲ Sean Cox អាយុ 53 ឆ្នាំមកពីប្រទេសអៀរឡង់មានរបួសក្បាលធ្ងន់ធ្ងរ។ លោកចៅក្រម Judge Brown បាននិយាយថា “សកម្មភាពរបស់ក្រុមអ៊ីតាលីបានធ្វើឱ្យមានការរំខានយ៉ាងខ្លាំង”។ ក្រុមអ្នកគាំទ្រអ៊ីតាលីដែលមានអាវុធក្នុងដៃដូចជាខ្សែក្រវាត់និងច្រវាក់ហើយបានគំរាមកំហែងនិងធ្វើបាបអ្នកគាំទ្រហង្សក្រហម Liverpool”។ ប្រភព៖ BBC

    August 25, 2018
  • ព័ត៌មានជាតិ

    សេអ៊ូល៖ តុលាការឧទ្ធរណ៍កូរ៉េខាងត្បូងបានសម្រេចផ្តន្ទាទោសបន្ថែមលើអតីតប្រធានាធិបតីកូរ៉េត្បូងលោកស្រី Park Geun-hye ឲ្យជាប់គុករយៈពេល ២៥ ឆ្នាំ និងបន្ថែមប្រាក់ពិន័យរហូតដល់ ២០ លានវ៉ុន ( ១៨ លានដុល្លារ) ជុំវិញករណីពុករលួយ និងទទួលសំណូក ដែលលោកស្រីបានប្រព្រឹត្តកាលពីលោកស្រីនៅមានដំណែងជាប្រធានាធិបតី។ សូមរម្លឹកឡើងវិញថា កាលពីប៉ុន្មានខែមុននេះ តុលាការដំបូងកូរ៉េខាងត្បូងបានផ្តន្ទាទោសលោកស្រី Park Geun-hye ឲ្យជាប់គុករយៈពេល ២៤ ឆ្នាំ និងពិន័យជាប្រាក់ ១៨ លានវ៉ុន (១៦ លានដុល្លារ) ប៉ុណ្ណោះ។ តែក្រោយមកសំណុំរឿងរបស់លោកស្រីត្រូវគេប្តឹងបន្តឡើងទៅដល់តុលាការឧទ្ធរណ៍ ហើយក្រោយពីតុលាការឧទ្ធរណ៍រក​ឃើញបទស្មើលជាច្រើនបន្ថែមទៀត ទើបសម្រេចបន្ថែមទោសដល់លោកស្រីដូចខាងលើនេះ។ គួរបញ្ជាក់ថាជូនថា

    August 25, 2018
  • កីឡា

    រវាងកីឡាករ Keylor Navas និង Thibaut Courtois គឺស្ថិតនៅលើការសំរេចចិត្តរបស់គ្រូបង្វឹកខណៈដែលអ្នកចាំទីទាំងពីរមានទម្រង់លេងដ៏ល្អដូចគ្នាប៉ុន្តែវាហាក់ដូចជាកីឡាករបែលហ្ស៊ិកនិងត្រូវបានកំណត់ឱ្យចូលលេងដំបូងរបស់គាត់នៅការប្រកួតខាងមុខនេះ។ បន្ទាប់ពីពីរសប្តាហ៍នៃការផ្លាស់ប្តូរទៅកាន់អេស្ប៉ាញអ្នកចាំទីដ៏ល្អបំផុតនៃការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ 2018 នៅក្នុងប្រទេសរុស្ស៊ីនឹងមានឱកាសក្នុងការបង្ហាញខ្លួនជាលើកដំបូងជាមួយក្លិប Real Madrid។ ប្រភព៖ Marca អត្ថបទ៖ ប៊ុនហួរ

    August 25, 2018
  • PR

    ភ្នំពេញ៖ ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ប្រកាសអោយអតិថិជនអាចចូលទស្សនាបន្ទប់គំរូបានជាផ្លូវការក្នុងពេលឆាប់ៗនេះ បន្ទាប់ពីគម្រោងថ្មីនេះ បានបើកការដ្ឋានសាងសង់កាលពីពេលថ្មីៗនេះ។ តំណាងក្រុមហ៊ុន បានបញ្ជាក់ថា អ៊ីនធឺណាសិនណល ផ្លាហ្សា ផ្លូវសហព័ន្ធរុស្សី គឺជា គម្រោងអគារពាណិជ្ជកម្មចម្រុះ និងពហុមុខងារ ធំទីបីរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប នៅរាជាធានីភ្នំពេញ បន្ទាប់ពីគម្រោងអគារស្នាក់នៅរួមមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ដែលត្រូវបានប្រគល់ផ្ទះជូនអតិថិជន និងគម្រោងព្រីនស៍ ម៉ូឌើន ផ្លាហ្សា ដែលកំពុងស្ថិតក្នុងដំណាក់ការសាងសង់ ។ ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា

    August 25, 2018
  • សង្គម

    យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជានឲ្យដឹងថា អគ្គិសនីកម្ពុជានឹងបើកឲ្យដំណើរការនូវសាខាចំនួន ២ បន្ថែមគឺ សាខាអូរដឹម និង សាខាទួលពង្រ នៅក្នុងរាជធានីភ្នំពេញ ដែលនឹងចាប់ផ្តើមបើកឲ្យដំណើរការ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីជួយសម្រួលដល់ការផ្តល់សេវាជូនអតិថិជនឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធិភាពបន្ថែមទៀត។ សាខាទាំង២នោះមានបំរើសេវាកម្មដូចជា ការបង់ប្រាក់ បន្តចរន្តថ្មី ចែកវិក្កយបត្រ ស្រង់ថាមពល និងដោះស្រាយរាល់សំណូមពររបស់អតិថិជន៕ អត្ថបទ៖ សេម

    August 25, 2018
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ចំនួនជនរងគ្រោះ ដែលបានស្លាប់នៅក្នុងគ្រោះរញ្ជួយដីក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនឡើងដល់៥៥៥នាក់ហើយ នេះបើយោងតាមសាររបស់លោក Sutopo Purwo Nugroho អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយជាតិ​ បានបង្ហោះក្នុងគណនី Twitter របស់គាត់។ គួរម្លឹកឡើងវិញថា កាលពីថ្ងៃទី៥ ខែ​សីហា កន្លងទៅនេះ កោះ Lombok របស់ឥណ្ឌូនេស៊ីបានទទួលរងនូវគ្រោះរញ្ជួញដីកម្រិត ៦,៩ រិចទ័រ ហើយគ្រោះធម្មជាតិមួយនេះក៏បានបណ្តាលឲ្យមានជនរងគ្រោះប្រមាណជា ១,៣០០ នាក់ និង ៣៥៣,០០០ នាក់ផ្សេងទៀតត្រូវផ្លាស់ទីលំនៅ។ បើយោងតាមស្ថាប័នវាយតម្លៃនៃការខូចខាតវិញបានបញ្ជាក់ថា គ្រោះរញ្ជួយដីនេះបានធ្វើឲ្យឥណ្ឌូនេស៊ីខាតបង់ប្រាក់ប្រមាណជា ៣៤៨ លានដុល្លារ។ គិតមកទល់នឹងពេលក្រុមអ្នកជួយសង្គ្រោះ នៅតែបន្តសកម្មភាពចែកតង់ ស្បៀងអាហារ កៅអីរុញ និងសម្ភារសំខាន់ផ្សេងៗជាច្រើនទៀតទៅកាន់ក្រុមជនរងគ្រោះ

    August 25, 2018
  • PR

    ភ្នំពេញថ្ងៃទី២៥ ខែសីហា៖ បន្ទាប់ពីលេចចេញរូបរាងដ៏ស្រស់ស្អាតនឹងបច្ចេកវិទ្យាដ៏ទំនើបអស្ចារ្យនៃកំពូលស្មាតហ្វូន​ Samsung Galaxy Note9ដែលជាទូរស័ព្វស្មាតហ្វូនក្នុងក្ដីស្រមៃដែលគ្រប់គ្នាទន្ទឹងរង់ចាំ ឥឡូវនេះបានមកដល់ទីផ្សារកម្ពុជាហើយជាមួយនឹងកម្មវិធីពិសេសដែលផ្តល់ជូនដល់អ្នកគាំទ្រចាប់ពីថ្ងៃទី 25​ សីហា​ ដល់ 31 តុលា ​2018 សម្រាប់ការបង់រំលស់ទូរសព្ទ័ Samsung Galaxy Note9 ដោយគ្មានការប្រាក់(០%)​រយៈពេល 6 ខែដោយអតិថិជនគ្រាន់តែបង់មុនត្រឹមតែ30% នៃតម្លៃទូរស័ព្ទប៉ុណ្ណោះ។​​ អតិថិជនក៏អាចបង់​រំលស់/ជាវពណ៌ណាមួយក៏បាន​និងមានការថែមជូននូវកាសSamsung U-Flex មួយដ៏ទាន់សម័យ​រួមជាមួយកញ្ចប់smart ធំហ្មងដែរប្រើប្រាស់ដោយ ឥតគិតថ្លៃសម្រាប់រយៈពេល52 សប្តាហ៏​។សម្រាប់ការថែមជូននេះចាប់ពីថ្ងៃទី​25សីហារហូតអស់ពីស្តុក។​ Galaxy Note9 ត្រូវបានចាត់ទុកថាជា​កំពូលស្មាត​ហ្វូនដ៏ទំនើបបំផុតប្រចាំឆ្នាំ2018 ដោយសារម៉ាស៊ីនមានសមត្ថភាព​ខ្ពស់បំផុត ថ្មកាន់បាន​យូរ ​និង​មុខងារកាន់តែ​ឆ្លាតវៃថ្មីៗបន្ថែមទៀត​។ Galaxy Note9  ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយនៃកាមេរ៉ាភ្លោះដ៏ឆ្លាតវៃដែលមានសមត្ថភាពចាប់យករូបភាពកាន់ច្បាស់និងស្អាតជាងមុនទោះស្ថិតក្នុងស្ថានភាពងងឹតបន្តិចក៏ដោយជាមួយនឹងIOS (

    August 25, 2018