ខ្មែរណូត

ស្វែងរក

  • កីឡា

    លោក Pep ចេញមកបកស្រាយរឿងដាក់ Sane ជាកីឡាករបម្រុង

    BY Khmernote Media August 25, 2018
    លោក Pep ចេញមកបកស្រាយរឿងដាក់ Sane ជាកីឡាករបម្រុង

    លោក Pep Guardiola ដែលជាគ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City បានបញ្ជាក់ថាលោកគ្មានបញ្ហាជាមួយនឹងកីឡាករ Leroy Sane ទេបន្ទាប់ពីមានពាក្យជាច្រើនថារូបលោកមានបញ្ហាជាមួយនឹង Sane ហើយដាក់ Sane ឲ្យអង្គុយកៅអីបម្រុង។

    ខ្សែបម្រើស្លាប Leroy Sane ត្រូវបានគេជ្រើសរើសជាកីឡាករវ័យក្មេងដែលល្អជាងគេនៅក្នុងលីគកំពូល Premier League 2017/2018 បន្ទាប់ពីខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះបានជួយឲ្យក្លឹប Manchester City ឈ្នះពានរង្វាន់លីគកំពូល Premier League កាលពីរដូវកាលមុន។ ប៉ុន្ដែនៅក្នុងរដូវកាលថ្មីនេះខ្សែបម្រើ Sane ដែលធ្លាប់តែជាប់ជម្រើសដំបូងរបស់លោក Pep នោះបែរជាមកអង្គុយកៅអីបម្រុងទៅវិញ។ ការដែល Sane ជាប់ជាកីឡាករបម្រុងនេះធ្វើឲ្យអ្នកគាំទ្រជាច្រើនសង្ស័យថារូបគេមានបញ្ហាជាមួយនឹងលោក Pep Guardiola ទើបធ្វើឲ្យរូបគេមិនមានឈ្មោះក្នុងជម្រើសដំបូងរបស់ក្លឹប។

    កាលពីពេលថ្មីនេះបន្ទាប់ពីលេចលឺពាក្យជាច្រើនដែលទាក់ទងរវាងលោក Pep Guardiola និង Leroy Sane នោះពេលនេះលោក Pep បានចេញមកបញ្ជាក់ថាលោកគ្មានបញ្ហាជាមួយនឹង Sane ទេកាលដែល Sane ជាប់ជាជម្រើសបម្រុងនេះគឺដោយសារតែក្លឹបមានខ្សែប្រយុទ្ធច្រើនពេក ជាពិសេសលោកមិនសប្បាយចិត្តជាមួយនឹងកីឡាករដែលធ្លាក់ទំរង់លេងទើបលោកសម្រេចចិត្តដាក់ពួកគេនៅបម្រុងបណ្ដោះអាសន្នប៉ុន្ដែពេលនេះ Sane បានវិលត្រលប់មកកាន់ទំរង់ដើមរបស់គេវិញហើយ។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay