ឪពុករបស់ Hazard លើកឡើងថា៖ ពេលនេះ Hazard ប្រហែលជាមិនអាចទៅ Real Madrid ទេតែបើ Zidane ជាគ្រូបង្វឹក Real រឿងនេះប្រហែលអាចក្លាយជាការពិត
លោក Thierry ដែលជាឪពុករបស់ខ្សែប្រយុទ្ធ Hazard បានលើកឡើងថា៖ គ្មានផ្លូវដែល Hazard ចាកចេញពីក្លឹបតោខៀវ Chelsea ទៅកាន់ក្លឹប Real Madrid ឡើយប៉ុន្ដែប្រសិនបើ Zidane នៅតែជាគ្រូបង្វឹករបស់ Real Madrid រឿងនេះប្រហែលជាអាចកើតឡើង។

ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិករូបនេះកំពុងក្លាយជាប្រធានមួយដ៏សំខាន់ទាក់ទងនឹងការផ្ទេរចេញពីក្លឹបតោខៀវ Chelsea ទៅកាន់ក្លឹបអធិរាជសរ Real Madrid ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះបន្ទាប់ពីក្លឹបយក្សអេស្ប៉ាញមួយនេះសម្លឹងឃើញទេពកោសល្យដ៏អស្ចារ្យរបស់ Hazard នៅក្នុងលីគកំពូល Premier League ជាពិសេស Hazard ត្រូវបានរំពឹងខ្ពស់ថាគឺជាបេក្ខភាពដ៏សំខាន់ក្នុងការជំនួសដំណែងខ្សែប្រយុទ្ធ Cristiano Ronaldo ដែលទើបតែចាកចេញទៅកាន់ក្លឹបសេះបង្កង់ Juventus។
ប៉ុន្ដែផ្ទុយទៅវិញ Hazard ទើបតែចុះហត្ថលេខាលើកុងត្រាថ្មីជាមួយនឹងក្លឹបតោខៀវ Chelsea កាលពីឆ្នាំមុនដែលធ្វើឲ្យ Real Madrid មានសង្ឃឹមកាន់តែតិចក្នុងការចុះហត្ថលេខាទិញ Hazard ពី Chelsea។
កាលពីពេលថ្មីៗនេះឪពុករបស់ Hazard បានចេញមុខមកបកស្រាយថា៖ នៅពេលនេះគ្មានផ្លូវដែលឲ្យកូនគាត់អាចចាកចេញពី Chelsea ទៅកាន់ Real Madrid បានឡើយព្រោះពេលនេះមិនមែន Zidane ជាអ្នកដឹកនាំ Real Madrid ទៀតទេប៉ុន្ដែបើ Zidane ជាគ្រូបង្វឹករបស់ Real Madrid រឿងផ្ទេរនេះប្រហែលជាអាចកើតឡើង។

បុត្រ
ប្រភព៖ 90min