ខ្មែរណូត

ស្វែងរក

  • កីឡា

    សហព័ន្ធ UEFA គ្រោងនឹងដំឡើងប្រព័ន្ធប្រតិបតិ្តការណ៍ VAR នៅក្នុងការប្រកួត UEFA Champion League រដូវកាលថ្មីនេះ

    BY Khmernote Media August 23, 2018
    សហព័ន្ធ UEFA គ្រោងនឹងដំឡើងប្រព័ន្ធប្រតិបតិ្តការណ៍ VAR នៅក្នុងការប្រកួត UEFA Champion League រដូវកាលថ្មីនេះ

    សហព័ន្ធបាល់ទាត់អឺរ៉ុបដែលហៅកាត់ថា UEFA គ្រោងនឹងដំឡើងប្រព័ន្ធប្រតិបតិ្តការណ៍ VAR នៅក្នុងព្រឹតិ្តការណ៍ UEFA Champion League ក្នុងរដូវកាលថ្មីនេះ។

    យោងតាមការចុះផ្សាយរបស់សារពត៌មាន 90min បានឲ្យដឹងថា៖ ប្រព័ន្ធប្រតិបតិ្តការណ៍ VAR ត្រូវបានយកមកប្រើប្រាស់នៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ធំៗកន្លងមកជាពិសេសការប្រកួតពានរង្វាន់ FIFA World Cup ដែលទើបតែបញ្ចប់ក្នុងពេលថ្មីៗនេះហើយការដាក់ឲ្យប្រើប្រាស់ VAR នៅ World Cup នេះក៏ទទួលបានជោគជ័យដែរ។ គោលបំណងនៃការដាក់ឲ្យដំណើរការប្រព័ន្ធប្រតិបតិ្តការណ៍ VAR នេះគឺដើម្បីឲ្យការប្រកួតដំណើរការទៅដោយភាពសុក្រិតនិងយុតិ្តធម៌សម្រាប់ក្លឹបឫក៏ក្រុមជម្រើសជាតិនីមួយៗ។

    ពេលនេះ UEFA កំពុងសម្លឹងមើលនូវវិធីថ្មីដែលធ្វើឲ្យកាន់តែប្រសើរឡើងនៅការប្រកួតរបស់ក្លឹបនីមួយៗ ដោយ UEFA គ្រោងនឹងដំឡើងប្រព័ន្ធប្រតិបតិ្ត VAR ឫក៏អាជ្ញាកណ្ដាលជំនួយការវីដេអូនៅក្នុងការប្រកួត UEFA Champion League រដូវកាលថ្មីនេះ។

    សហព័ន្ធ UEFA បានលើកឡើងថា៖ យើងនៅតែឃើញភាពមិនប្រាកដប្រជាជាច្រើនទាក់ទងនឹងការអនុវត្ត VAR ប៉ុន្ដែយើងគិតថាវាមានសារៈសំខាន់ខ្លាំងណាស់ដែលវិសាលភាពនៃការអនុវត្ត ការបកស្រាយនិងការគាំទ្របច្ចេកទេសគឺច្បាស់លាស់ចំពោះកីឡាករទាំងអស់រួមទាំងទស្សនិកជនផងនិងបង្ហាញឱ្យឃើញយ៉ាងពេញលេញនៃកំហុស ជាពិសេសធ្វើឲ្យការប្រកួតកាន់តែសុក្រិតនិងយុតិ្តធម៌។

    បុត្រ

    ប្រភព៖ 90min

    Share This Post:
    MPO4D jitutoto mpo4d Mpoplay