ខ្មែរណូត

ស្វែងរក

  • កីឡា

    Ronaldo, Modric, Salah គឺជាបេក្ខភាព 3រូបចុងក្រោយដើម្បីដណ្តើមយកពានរង្វាន់ UEFA Men’s Player of The Year

    BY Khmernote Media August 21, 2018
    Ronaldo, Modric, Salah គឺជាបេក្ខភាព 3រូបចុងក្រោយដើម្បីដណ្តើមយកពានរង្វាន់ UEFA Men’s Player of The Year

    កីឡាករ Cristiano Ronaldo, Luka Modric និង Mohamed Salah គឺជាបេក្ខជន ៣រូបចុងក្រោយក្នុងការប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ UEFA។

    Ronaldo ដែលបានចូលរួមជាមួយក្រុម Juventus ពីក្លិប Real Madrid នៅរដូវក្តៅនេះបានស៊ុតបញ្ចូលទី 15 គ្រាប់ក្នុង 13 ប្រកួតក្នុងក្របខ័ណ្ឌ Champions League ខណៈដែលក្លឹប Real Madrid បានឈ្នះពានរង្វាន់នេះដោយបានផ្តួលក្រុម Liverpool ក្នុងវគ្គផ្តាច់ព្រ័ត្រ។

    កីឡាករ Salah បានរងរបួសនៅក្នុងវគ្គផ្តាច់ព្រ័ត្រប៉ុន្តែគាត់គឺជាខ្សែប្រយុទ្ធដែលជួយក្រុមហង្សក្រហម Liverpool រហូតដល់វគ្គផ្តាច់ព្រ័ត្រដោយស៊ុតបញ្ចូលទីបាន 11 គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន 15 លើក។ ជាសរុប Salah រកបាន 44 គ្រាប់នៅក្នុងការប្រកួតទាំងអស់។

    កីឡាករ Modric មិនសូវបានរកគ្រាប់បាល់បានច្រើននោះទេប៉ុន្តែរមានសារៈសំខាន់ក្នុងការធ្វើយឲ Real Madrid យកឈ្នះក្នុងវគ្គផ្តាច់ព្រ័ត្រ។ អ្នកឈ្នះនឹងត្រូវបានប្រកាសក្នុងអំឡុងពេលនៃការចាប់ឆ្នោតក្នុងការប្រកួតវគ្គជម្រុះតាមពូលនៃក្របខ័ណ្ឌ Champions League នៅថ្ងៃទី 30 ខែសីហា។

    ប្រភព៖ UEFA
    អត្ថបទ៖ ប៊ុនហួរ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay