- Khmernote Media
- កីឡា
ក្លឹបបិសាចក្រហម Manchester United ទទួលបរាជ័យក្រោមថ្វីជើងក្លឹប Brighton ក្នុងលទ្ធផល ៣-២ កាលពីយប់មិញ។ លោក Jose Mounrinho បានបន្ទោសថា ការចាញ់នេះគឺមកពីខ្សែការពារមានភាពទន់ជ្រាយ និងបង្កកំហុសច្រើននៅផ្នែកខាងក្រោម និងអ្នកចាំទី Devid Degea បានរបូតគ្រាប់បាល់ចំនួន ៣គ្រាប់ក្នុងការស៊ុតចំនួន ៣លើកចំគោលដៅពីក្លឹប Brighton។ លោក Mourinho បាននិយាយថា “Bailly បានបង្ហាញទម្រង់លេងអន់មែនទែនក្នុងការប្រកួតនេះ។ ពួកគេទាំងអស់ [ខ្សែការពារ] គឺទន់ជ្រាយខ្លាំង។ ខ្សែការពារនៅខាងក្រោមគឺលេងមិនបានល្អ កំហុសនៅខាងក្រោមច្រើន”។ អត្ថបទ៖ ប៊ុនហួរ ប្រភព៖ Metro
August 20, 2018 - អន្តរជាតិ
ថៃ៖ នៅក្នុងប្រទេសថៃកន្លងមកគេបានសង្កេតឃើញថា ក្មេងៗដែលជាសិស្សសាលាទាំងប្រុសទាំងស្រី តែងតែទៅជួបជុំគ្នានៅតាមទីសាធារណៈ ដើម្បីសាសងស្នេហា ហើយពេលខ្លះពួកគេបានធ្វើសកម្មភាពស្និទស្នាលជាមួយគ្នាជ្រុលហួសហេតុទៀតផងក៏មានដែរ។ សកម្មភាពខាងលើនេះ ត្រូវបានសាធារណៈជនទូទៅមើលឃើញថា បានប៉ះពាល់ដល់សីលធម៌សង្គមជាខ្លាំង និងបានផ្តល់ជាគំរូអាក្រក់ដល់ក្មេងៗជំនាន់ក្រោយផងដែរ។ ដើម្បីទប់ស្កាត់នេះបញ្ហាសង្គមមួយនេះ រដ្ឋាភិបាលថៃបានសម្រេចចេញបទបញ្ជាថ្មីមួយ ដោយហាមមិនឲ្យសិស្សសាលាទាំងអស់ជួបជុំគ្នាបែបសាសងស្នេហា និងប្រព្រឹត្តសកម្មភាពសិ្នទស្នាលជាមួយគ្នាជ្រុល នៅតាមទីសាធារណៈនោះទេ។ ក្នុងករណីដែលជនណាបានប្រព្រឹត្តផ្ទុយនឹងបទបញ្ជាខាងលើនេះ ពួកគេប្រឈមនឹងការចាប់ខ្លួនយកទៅធ្វើការអប់រំ និងរងនូវការពិន័យផ្សេងៗតាមច្បាប់ផងដែរ។ សូមបញ្ជាក់ថា ការពិតទៅក្រសួងអប់រំថៃ បានស្នើទៅកាន់រដ្ឋាភិបាលឲ្យបង្កើតបទបញ្ជាខាងលើនេះតាំងពីឆ្នាំ ២០០៥ ម្លះ តែរហូតមកទល់នឹងពេលនេះទើបរដ្ឋាភិបាលសម្រេចអនុវត្តតាមសំណើរបស់ក្រសួងអប់រំ៕ អត្ថបទ៖ ភក្តី ប្រភព៖ nationmultimedia
August 20, 2018 - កីឡា
ក្លឹប Brighton បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះជ័យជំនៈទៅលើក្លឹប Manchester United ក្នុងលទ្ធផល 3-2 នៅកីឡដ្ឋាន Amex។ កីឡាករ Glenn Murray បានរកគ្រាប់បាល់បញ្ចូលទីនៅនាទីទី ២៥មុនពេលកីឡាករ Shane Duffy និងកីឡាករ Pascal Gross បន្ថែមគ្រាប់បាល់ពីរគ្រាប់ទៀតក្នុងការយកឈ្នះក្លឹប Manchester United។ កីឡាករ Romelu Lukaku និង Pogba បានរកគ្រាប់បាល់បំប៉ោងសំណាញ់ឲ Manutd បានពីរគ្រាប់ប៉ុន្តែមិនអាចជួយឲបិសាចក្រហមទទួលពិន្ទុបាននោះទេ។ អត្ថបទ៖ ប៊ុនហួរ
August 20, 2018 - កីឡា
កាលពីរាត្រីម្សិលមិញនេះក្លឹបអធិរាជសរ Real Madrid បានឈ្នះក្លឹប Getafe ដោយលទ្ធផល 2-0 ក្នុងប្រកួតដំបូងរបស់គេក្នុងលីគកំពូល Laliga ទោះបីជា Real Madrid គ្មានវត្តមានខ្សែប្រយុទ្ធ Ronaldo ដែលទើបតែចាកចេញទៅកាន់ក្លឹបសេះបង្កង់ Juventus ក៏ដោយ។ នៅក្នុងការប្រកួតបើកឆាករបស់ក្លឹបអធិរាជសរ Real Madrid និងក្លឹប Getafe ក្នុងលីគកំពូល Laliga កាលពីម្សិលមិញ ក្លឹបយក្សទីក្រុង Madrid មួយនេះនៅតែបង្ហាញទំរង់លេងល្អទោះបីជា Real Madrid បានបាត់បង់ Ronaldo ដែលជាស្នូលប្រយុទ្ធដ៏សំខាន់របស់ក្លឹបក៏ដោយ។ ក្នុងប្រកួតនេះ
August 20, 2018 - កីឡា
ក្រុម កណ្ដុរសរ FC បន្ដដំណើរឡើងទៅវគ្គ 8 ក្រុមចុងក្រោយបន្ទាប់ពីយកឈ្នះក្រុម ឆន្ទៈកីឡា ដោយលទ្ធផល 2-1 នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3។ បន្ទាប់ការប្រកួតគូរទី 2 របស់ក្រុមទាំងពីរនេះការលេងមិនសូវជាល្អមើលជក់ចិត្តដូចគូ ឪម៉ាល់ និង បៃតង ប៉ុន្មានទេ ប៉ុន្ដែចង្វាក់លេងរបស់ក្រុមទាំងពីរនេះអាចនិយាយបានថាពួកគេមានការលេងល្អ។ ក្នុងការប្រកួតគូរទាំងពីរនេះតាមការសង្កេតមើលមានចំណុតខ្វះខាតត្រង់លេងមិនសូវយល់ចិត្តនេះពោលគឺការបញ្ជូនរបស់ក្រុមទាំងពីរគ្រាប់បាល់ខូចច្រើនជាពិសេសក្នុងតំបន់ប្រកួតធ្វើឲ្យក្រុមទាំងពីរនេះមានគ្រាប់សុតបញ្ចូលទីតិចគ្រាប់។ ប៉ុន្ដែក្រុមទាំងពីរក្នុងតំបន់ការពារពួកគេធ្វើបានល្អច្រើនជាពិសេសអ្នកចាំទីតែម្ដង។ បញ្ចប់ការប្រកួតក្រុម កណ្ដុរសរ FC យកឈ្នះក្រុម ឆន្ទៈកីឡា ដោយលទ្ធផល 2-1។ បុត្រ
August 20, 2018 - កីឡា
គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Maurizio Sarri បាននិយាយថា៖ លោកនឹងព្យាយាមផ្ដាច់ឈប់ជក់បារីនៅឯទឹកដី Stamford Bridge ចាប់ពីពេលនេះតទៅ។ បន្ទាប់ពី Chelsea យកឈ្នះក្លឹបកាំភ្លើងធំ Arsenal កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅក្នុងលទ្ធផល 3-2 លោក Maruizio Sarri បានឆ្លើយនឹងសំណួរអ្នកកាសែតដែលសួរគាត់អំពីទម្លាប់ជក់បារីរបស់លោក ខណៈដែលច្បាប់ប្រទេសអង់គ្លេសហាមមិនឲ្យជក់បារីតាមទីសារធារណៈជាពិសេសក្នុងកីឡាដ្ឋាន។ លោក Sarri បានឆ្លើយនឹងសំណួរបស់អ្នកសារពត៌មានថា៖ លោកនឹងព្យាយាមផ្ដាច់មិនជក់បារីនៅក្នុងកីឡាដ្ឋានឫក៏អាចផ្ដាច់តែម្ដង ប៉ុន្ដែមិនមែនលោកផ្ដាច់រហូតទេ យ៉ាងយូរ 1 ឫ 2 ឆ្នាំគាត់នឹងចាប់ផ្ដើមជក់បារីវិញ។ បុត្រ ប្រភព៖ Goal
August 20, 2018 - PR
ហ៊ួរវ័យ ដែលជាក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់អន្តរជាតិដែលកំពុងឡើងកូដដែលទទួលបានចំណាត់ថ្នាក់លេខ 2ទាំងបរិមាណលក់និងចំណែកទីផ្សារ លើពិភពលោក និងនៅកម្ពុជា វ៉ាដាច់ Apple ថ្មីៗនេះ បានប្រារព្ធពិធីសម្ពោធនិងដាក់ថ្ងៃដំបូងជាផ្លូវការនូវស៊េរីថ្មីលំដាប់កំពូល គឺ #Huawei_Nova3 #Huawei_Nova3i បានធ្វើឲ្យរញ្ជួយកម្មវិធីនៅផ្សារទំនើបអីអន 2 សែនសុខ ជាមួយតារាចម្រៀង និងតារាល្បីៗ រួមនមាន រាជនីក្បាច់រាំកញ្ញា ទេព បូព្រឹក្ស តារាចម្រោងសាច់សខ្ចី វីវះ និច ម្ចាស់បទ សង្សារសុំបែក ក្រុមរាំដ៌ល្បីម្ចាស់បទ វ៉ៃមាលុយ តារាបង្ហាញម៉ូតល្បឺ ប្រាសាទ ដាវីន សុផា លីនដា ចាន់គង្គារ ពីយ៉ា វាកា ពិធីការ ឈាង ដាវុធ ពិធីការីនីស្រីស្អាត វីត វីត តារាFacebook វ័យក្មេងល្បី ហេង សុខវាសនា តារាសំដែង តារាភាពយន្ត លោក សាន់នី សុក លោក ភាល័យ នរ តារាចម្រៀងរ៉េប វីទឃូល័រ យ៉ែម ស្រីពេជ្រ រួមទាំងតារាកិតិ្តយសជាច្រើនរូបទៀត បានផ្តល់កិតិ្តយស ដើម្បីអបអរ បើកលក់ថ្ងៃ 18 ខែ 08 ទាន់ក្ដៅៗថ្ងៃដំបូងសហការណ៌ជាមួយហាង ណូជីម៉ា 2 ។ ថ្លែងក្នុងព្រឹត្តិការណ៍បើកសម្ពោធការលក់នៅថ្ងៃដំបូងនេះ លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា «សព្វថ្ងៃនេះ ស្មាតហ្វូន Huawei មានប្រជាប្រិយភាពខ្ពស់ និងទទួលបានការគាំទ្រពីដៃគូពាណិជ្ជកម្ម តារាល្បីៗរបស់យើង និងមិត្តអ្នកសារព័ត៌មាន ក៏ដូចជាមហាជននៅកម្ពុជា ជាមួយហាងចំនួនជាង 1500 កន្លែង គ្របដណ្ដប់25ខេត្ត-ក្រុង
August 20, 2018 - PR
ស្រាបៀរ លីអូ បានប្រគល់រង្វាន់ជាច្រើនជាចំណងដៃសុភមង្គលជូនដល់គូស្វាមីភរិយាថ្មី ចំនួន 48 គូ ដែលបានឈ្នះរង្វាន់ពីកម្មវិធីចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍របស់ ស្រាបៀរ លីអូ សម្រាប់ការចាប់រង្វាន់លើកទី3 ក្នុងឆ្នាំ2018 នៅក្នុងកម្មវិធី “Leo Surprise” របស់ស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ ដោយប្រព្រឹត្តទៅ កាលពីថ្ងៃទី 18 ខែសីហា ឆ្នាំ 2018 កន្លងទៅនេះ។ គូស្វាមីភរិយាថ្មីចំនួន 3 គូ បានឈ្នះរង្វាន់ធំម៉ូតូ SCOOPY i និង 18 គូបានឈ្នះបន្តោង ខ្សែកមាស 5
August 20, 2018 - PR
ស្វិន សិន (SWENSEN’S) មកពីប្រទេសអាមេរិកដ៏ល្បីល្បាញទូទាំងពិភពលោកតាំងពីឆ្នាំ១៩៤៨ ថាជាហាងការ៉េមសាន់ដេរសជាតិរាប់សិបមុខឈ្ងុយឆ្ងាញ់គួរជាទីមោទនៈ និងជាទីដែលក្រុមគ្រួសារ និងមិត្តភក្ដ័ ជាពិសេសប្រជាជនកម្ពុជាដែលបានមកសាងអនុស្សវរីយ៍ដ៏មានសុភមង្គលជាច្រើនតាំងពីឆ្នាំ២០០៧ មកម្ល៉េះ។ ថ្ងៃនេះ ស្វិន សិន នាំយកមកផលិតផលថ្មីមួយដែលប្រាកដជាធ្វើឲ្យប្រជាជនកម្ពុជាភ្ញាក់ផ្អើល និងរំភើបជាថ្មីម្ដងទៀតគឺបីងស៊ូ។ ផលិតផលថ្មី បីងស៊ូ (Bingsu)នេះ ជារបកគំឃើញមួយថ្មីរបស់ស្វិនសិនបានចេញលក់នៅប្រទេសថៃថ្មីៗនេះ ហើយបានធ្វើឲ្យអតិថិជនក្នុងប្រទេសមានការកោតសរសើរ និងធ្វើអោយហាងការ៉េមស្វិនសិនមានឈ្មោះល្បីល្បាញជាថ្មីលើគូរប្រកួតប្រជែងរបស់ខ្លួននៅទូទាំងប្រទេស។ ជាមួយលទ្វផលទឹកប្រាក់លក់មានការកើនឡើងដ៏គួរឲ្យភ្ងាក់ផ្អើល។ តើបីងស៊ូមានអ្វីពិសេសទៅ? បើតាមប្រសាស៍របស់លោក ប៉េង លាង ជានាយកគ្រប់គ្រងទូទៅអាជីវកម្មម៉ាកស្វិនសិនប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា “បីងស៊ូ ឬហៅម៉្យាងទៀតថាការ៉េមព្រិល មានសមាសធាតុផ្សំពីព្រិលទឹកដោះគោ ផ្លែឈើ ការ៉េម និងគ្រឿងផ្សំដ៏ទៃទៀតជាច្រើនមុខ និងរចនាពូនជាភ្នំព្រិលយ៉ាងស្រស់ស្អាត ហើយនៅពេលញុំាអតិថិជន
August 20, 2018 - អន្តរជាតិ
យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ឥទ្ធិពលព្យុះទី១៦ ឈ្មោះ បេប៊ីនកា បានបង្កឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ពីមធ្យមទៅច្រើន ហើយបណ្តាលឲ្យកម្ពស់ទឹកទន្លេមេងគង្គ ទន្លេសេកុង និងទន្លេសេសាន មានការកើនឡើងយ៉ាងខ្លាំង។ បច្ចុប្បន្ននេះ ជំនន់ទឹកទន្លេសេសានបាននឹងកំពុងតែវាយលុកឃុំតាឡាតរបស់ស្រុកសេសាន ខេត្តស្ទឹងត្រែង បណ្តាលឲ្យមានការជន់លិចយ៉ាងខ្លាំង។ ក្នុងនោះផងដែរ មន្ត្រីជំនាញកំពុងតែរកដំណោះស្រាយ ដើម្បីការពារកុំឲ្យបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋផងដែរ៕ អត្ថបទ៖ សេម រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
August 20, 2018









