Khmernote Media
  • កីឡា

    ខ្សែការពារ Sergio Ramos និយាយថា៖ ទោះបីជា Real Madrid គ្មាន Ronaldo ក៏ដោយ ក៏គ្មានអ្វីអាចបញ្ឍប់ពួកយើងពីការឈ្នះពានរង្វាន់បានដែរ។ ខ្សែប្រយុទ្ធ Cristiano Ronaldo បានចាកចេញពីក្លឹបអធិរាជសរ Real Madrid ទៅកាន់ក្លឹបសេះបង្កង់ Juventus នៅក្នុងតម្លៃផ្ទេរ 100លានអឺរ៉ូ កាលពីពេលបញ្ចប់រដូវកាលមុន ហើយមកដល់ពេលនេះ Real Madrid មិនទាន់ស្វែងរកកីឡាករណាម្នាក់អាចជំនួសដំណែង Ronaldo បានទេ ជាមួយនឹងគ្រូបង្វឹកថ្មីរបស់ក្លឹបអធិរាជសរ Real Madrid លោក Julen Lopetegui

    August 15, 2018
  • អន្តរជាតិ

    អ៊ីតាលី៖ យ៉ាងហោចណាស់មានមនុស្ស៣៥នាក់ បានស្លាប់ក្នុងហេតុការណ៍បាក់ស្ពាន Morandi ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Genoa ប្រទេសអ៊ីតាលី។ ​ស្ពាននេះត្រូវបានគេសាងសងឡើងនៅក្នុងអំឡុងឆ្នាំ ១៩៦០ និងបានបាក់ក្នុងអំឡុពេល ដែលមានព្យុះមួយបោកបក់យ៉ាងខ្លាំង។ យ៉ាងណាក្តី ក្រុមអ្នកជំនាញបានមើលឃើញថា ខ្យល់ព្យុះមិនមែនជាមូលហេតុចម្បង ដែលធ្វើឲ្យស្ពាននេះបាក់នោះទេ តែវាបាក់ដោយសារតែស្ពាននេះត្រូវបានគេសាងសងឡើងដោយមានកំហុសបច្ចេកទេសទៅវិញទេ ព្រោះថាបើវាត្រូវបានគេសាងសងដោយគោរពតាមបទដ្ឋានត្រឹមត្រូវនោះ វានឹងមិនបាក់នោះទេទោះជាមានព្យុះក៏ដោយ។ ហេតុការណ៍នេះបានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិជាច្រើនផងដែរ ជាពិសេសគឺមានរថយន្តជាច្រើនគ្រឿងត្រូវបានបំផ្លាញ។ គិតមកទល់នឹងពេលនេះ ក្រុមអ្នកជួយសង្គ្រោះនៅតែបន្តការងារជួយសង្គ្រោះយ៉ាងសកម្ម ព្រោះខ្លាចមានជនរងគ្រោះខ្លះនៅកប់ក្នុងគំនរស្ពានដែលបាក់នោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    August 15, 2018
  • សង្គម

    កាលពីពេលថ្មីៗនេះ សាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំការប្រឡងពិនិត្យឧបនិស្ស័យ សិស្សានុសិស្សឲ្យចូលរៀនតាមជំនាញចំនួន៥ ដោយឥតបង់ថ្លៃ សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩។ ចាប់ទទួលពាក្យពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ នៅការិយាល័យសិក្សានៃសាលាមធ្យមវិចិត្រសិល្បៈ ស្ថិតនៅវិថីបណ្ឌិលម៉ុងឬទ្ធី ហើយកាលបរិច្ឆេទប្រឡងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។ សម្រាប់ជំនាញដែលត្រូវជ្រើសរើស លក្ខណៈជ្រើសរើស វិញ្ញាសាប្រឡង និងសំណុំបែបបទត្រូវបំពេញ សូមអានព័ត៌មានលំអិតខាងក្រោម៖ អត្ថបទ៖ សេម

    August 15, 2018
  • អន្តរជាតិ

    វេជ្ជបណ្ឌិតមួយក្រុមបានរកឃើញ Contact Lens ជាប់នៅក្នុងត្របកភ្នែករបស់ស្រីម្នាក់អស់រយៈពេល២៨ឆ្នាំ ហើយការរកឃើញនេះ បានបង្កើតឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាករណីនេះមិនធ្លាប់កើតមានទាល់តែសោះពីមុនមក។ ក្នុងពេលបច្ចុប្បន្ននេះ ស្ត្រីជាជនរងគ្រោះមានអាយុ ៤២ ឆ្នាំ ហើយនាងជាអតីតកីឡាវាយសីម្នាក់ផងដែរ។ កាលពីនាងមានអាយុ ១៤ ឆ្នាំ នាងបានលេងវាយសីជាមួយនឹងមិត្តភក្តិ ហើយពេលនោះនាងក៏មានគ្រោះថ្នាក់ដោយប៉ះជាមួយនឹងឧបករណ៍វាយសី និងគ្រាប់សីយ៉ាងខ្លាំងចំមុខនឹងភ្នែករបស់នាង។ ក្រោយមានគ្រោះថ្នាក់នាងបានទៅមន្ទីរពេទ្យហើយវេជ្ជបណ្ឌិតបានប្រាប់ថា Contact Lens ដែលនាងពាក់នៅភ្នែកខាងឆ្វេងនោះខ្ទាតចេញបាត់ហើយ ព្រោះគេមិនអាចរកវាឃើញនោះទេ។ ហើយក្នុងរយៈពេល ២៨ ឆ្នាំនេះ ភ្នែកឆ្វេងរបស់នាងមិនដែលធ្វើទុក្ខអ្វីនោះទេ ទើបតែពេលថ្មីៗនេះនាងមានបញ្ហាឈឺភ្នែក និងបានទៅពិនិត្យភ្នែកឡើងវិញ ទើបគេរកឃើញថានៅក្នុងត្របកភ្នែកឆ្វេងរបស់នាងមានជាប់ Contact Lens ។ តាមការសន្និដ្ឋានរបស់វេជ្ជបណ្ឌិត

    August 15, 2018
  • សង្គម

    កាលពីពេលថ្មីៗនេះ ក្រសួងមុខងារសាធារណៈបានធ្វើការប្រកាសជ្រើសរើសបេក្ខជនសិស្ស និស្សិត និងមន្ត្រីរាជការស៊ីវិលឲ្យចូលបម្រើការងារក្នុង​ក្រប​ខណ្ឌ​ក្រសួង​ពាណិជ្ជកម្ម សម្រាប់ឆ្នាំ២០១៨ ទាំង០៤ស្ថាប័ន ចំនួន៤៦កន្លែង។ កាលបរិច្ឆេទលក់ និងទទួលពាក្យចាប់ពីថ្ងៃទី១៥ ខែសីហានេះទៅ រៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង០៨ព្រឹកដល់ម៉ោង១១ និង៣០នាទី និងពេលរសៀលចាប់ពីម៉ោង០២ដល់ម៉ោង០៥រសៀល ហើយកាលបរិច្ឆេទឈប់ទទួលពាក្យនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោង០៥រសៀល។ សម្រាប់ព័ត៌មានលំអិតសូមអានសេចក្តីជូនដំណឹងខាងក្រោម៖ អត្ថបទ៖ សេម

    August 15, 2018
  • PR

    ការបោកគក់សម្លៀកបំពាក់មិនមែនជាការងាយស្រួលឡើយជាពិសេសនៅក្នុងរដូវវស្សា ដែលមានភ្លៀងធ្លាក់ញឹកញាប់ និងសប្បូរធូលីដីដូចជាប្រទេសកម្ពុជា។ ជាទូទៅទោះបីជាមានម៉ាស៊ីនបោកគក់ក៏ដោយក៏អ្នកប្រើប្រាស់ភាគច្រើនត្រូវការ ការត្រាំ និងដុសជម្រះតំបន់ ដែលមានក្អែលប្រលាក់ខ្លាំងនៅលើសម្លៀកបំពាក់មុននឹងដាក់ចូលទៅក្នុងម៉ាស៊ីនបោកគក់។ដូច្នេះហើយ សាមសុង បានបង្កើតនូវបច្ចេកវិទ្យាថ្មីៗជាច្រើនដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់បច្ចុប្បន្ន។ ខាងក្រោមនេះគឺជាលក្ខណៈពិសេសដ៏អស្ចារ្យរបស់ម៉ាស៊ីនបោកគក់ Samsung ActivDual Wash 1. ជំនួយសម្រាប់ការដុស និងត្រាំសម្លៀកបំពាក់៖ Samsung ActivDual Wash មានភ្ជាប់មកជាមួយនូវកាធុនជ័រ សម្រាប់ការដុស និងត្រាំសម្លៀកបំពាក់ មុននឹងដាក់បោកគក់ក្នុងម៉ាស៊ីន។ វាជួយឲ្យអ្នកប្រើប្រាស់អាចធ្វើការងារ ដុស និងត្រាំសម្លៀកបំពាក់ នៅក្នុងម៉ាស៊ីនបោកគក់តែម្តង ដោយមិនរញ៉េរញ៉ៃ និងកាត់បន្ថយពេលវេលា និងភាពនឿយហត់របស់អ្នកប្រើប្រាស់។ 2. អ្នកមិនចាំបាច់ប្រើច្រាសដុស៖ កាធុនជ័រនេះត្រូវបានរចនាឡើងរាងអង្កាញ់ៗ ដូចជាក្តារបោកគក់

    August 14, 2018
  • កីឡា

    បើតាមការឲ្យដឹងពីមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲដឹងថា ក្រុមគោព្រៃកម្ពុជានឹងបើកទ្វារកីឡដ្ឋានជាតិរបស់ខ្លួន ដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវក្នុងការប្រកួតមិត្តភាពចំនួន៣ប្រកួតមុនពេលចូលរួមលេងពានរង្វាន់ AFF Suzuki Cup 2018 មកដល់នាពេលខាងមុខនេះ។ ក្រុមគោព្រៃកម្ពុជានឹងត្រូវទទួលក្រុមម៉ាឡេស៊ីនៅថ្ងៃទី 10 ខែ កញ្ញា ឆ្នាំ 2018 នៅវេលាម៉ោង ៦:៣០ ល្ងាច។ ការប្រកួតទី២នឹងធ្វើឡើងនៅថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៨ ក្នុងការប្រកួតជាមួយទីម័រខាងកើតនឹងការប្រកួតទី៣ ត្រូវប៉ះជាមួយក្រុមខ្លាំងសិង្ហបុរី នៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៨។ ការប្រកួតមិត្តភាពនេះនឹងត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិកទាំងអស់។ អត្ថបទ៖ ប៊ុនហួរ

    August 14, 2018
  • ព័ត៌មានជាតិ

    ក្រោយពីទទួលបាននូវសំណូមពរពីបងប្អូនប្រជាពលរដ្ឋ, អាជីវករ, និង ម្ចាស់យានយន្ដដឹកទំនិញគ្រប់ប្រភេទនៅខេត្តតាកែវស្នើសុំសម្តេចកុំអោយយកលុយថ្លៃឆ្លងកាត់ផ្លូវលេខ២១ ដែលភ្ជាប់ពីផ្លូវជាតិលេខ២ ខាងលិច មន្ទីរសុខាភិបាលមកទល់នឹងផ្លូវលេខ១២៥ក ឬហៅថាផ្លូវវាងក្រុង សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចផ្ដល់ជូនបងប្អូន ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវខាងលើដោយមិនយកប្រាក់ជារៀងរហូត ចាប់ ពីម៉ោង ១២:00 អាធា្រតយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ យប់នេះ តទៅ។ សម្តេចតេជោ ហ៊ុន សែន តែងតែនៅរួមសុខរួមរួមទុក្ខជាមួយប្រជាពលរដ្ឋ គ្រប់ស្ថានការណ៍ទាំងអស់ ព្រោះសេចក្តីសុខរបស់ពលរដ្ឋ គឺជាសេចក្តីសុខ​របស់សម្តេចផ្ទាល់។ នេះគឺជាកាដូថ្មីជូនបងប្អូនអ្នកខេត្តតាកែវក៏ដូច ជាសម្រាប់បងប្អូនដែលធ្វើដំណើរឆ្លងកាត់ទីនេះ។ ចាប់ពីម៉ោង ១២:០០

    August 14, 2018
  • PR

    នៅប៉ុន្មានថ្ងៃនេះយើងសង្កេតឃើញថា ក្រុមហ៊ុនOPPOបានធ្វើការផ្លាស់ប្តូររូបភាពផ្ទាំងប៉ាណូធំៗរបស់ខ្លួន ក៏ដូចជាផ្ទាំងរូបភាពតាមបណ្តារហាងទាំងនៅភ្នំពេញនិងនៅតាមខេត្តនានា។ OPPOបានប្រើប្រាស់នូវរូបភាពថ្មីដែលមានតារាដំណាងរបស់ខ្លួនទាំង៣កាន់នូវទូរស័ព្ទម៉ាកថ្មី ហើយមានសរសេរឈ្មោះរបស់ទូរសព្ទម៉ូដែលថ្មីនេះយ៉ាងធំៗថា F9 រួមជាមួយនឹងពាក្យស្លោកមួយឃ្លាគឺ សាកថ្ម៥នាទី និយាយទូរសព្ទបាន២ម៉ោង។ នេះអ្នកអាចនឹងសន្និដ្ឋានបានថាម៉ូដែលថ្មីនេះ នឹងបំពាក់មកជាមួយនូវបច្ចេកវិទ្យាសាកថ្មលឿន VOOC ដូចទៅនឹងស្មាតហ្វូនកំពូល OPPO Find Xផងដែរ ដែលអាចសាកថ្មទូរសព្ទឲ្យពេញដោយប្រើរយៈពេលប្រហែល១ម៉ោងប៉ុណ្ណោះ នេះពិតជាលឿនព្រោះថាទូរសព្ទដ៏ទៀតប្រើពេលរហូតដល់ទៅ២ឬ៣ម៉ោងទើបអាចសាកថ្មបានពេញ។ OPPO F9នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ ហើយវានឹងបង្កើតភាពភ្ជាក់ផ្អើលដ៏ធំមួយក្នុងក្រុងភ្នំពេញ។ គ្រួសារទូរសព្ទឆ្លាតវៃត្រកូល F របស់ OPPO បានវិវត្តន៍សមាជិកដល់ជំនាន់ F9 ហើយ! បើបើតាមការលេចធ្លាយព៌តមាន វានឹងមានវត្តមាននៅប្រទេសកម្ពុជានៅថ្ងៃទី២៤ខែសីហានេះហើយ។ សមាជិកថ្មីមួយនេះ មិនត្រឹមតែជាអ្នកជំនាញខាងថតសែលហ្វីនោះទេ OPPO F9ជាទូរសព្ទឆ្លាតវៃដែលបំពាក់ទៅដោយបចេ្ចកវិទ្យាថ្មីៗនឹកស្មានមិនដល់។

    August 14, 2018
  • កីឡា

    ក្លឹបអ្នកមានបារាំង PSG ត្រៀមចំណាយលុយ 115លានអឺរ៉ូ ដេញថ្លៃខ្សែបម្រើ Christian Eriksen ពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur នេះយោងតាមការចុះផ្សាយរបស់សារពត៌មាន Express។ ក្នុងមួយរយៈពេលចុងក្រោយនេះខ្សែបម្រើសញ្ជាតិដាណឺម៉ាករូបនេះកំពុងត្រូវបានក្លឹបធំៗនៅក្នុងទ្វីបអឺរ៉ុបចាប់អារម្មណ៍ចង់បានរូបគេខ្លាំងមែនទែន ជាពិសេសគឺក្លឹប PSG និងក្លឹបអធិរាជសរ Real Madrid។ ប៉ុន្ដែមកដល់ពេលនេះ Eriksen មិនទាន់បានព្រមព្រៀងជាមួយនឹងក្លឹបណានៅឡើយទេ ស្របពេលដែល Eriksen មិនទាន់ពង្រើកកុងត្រាថ្មីជាមួយនឹងក្លឹប Tottenham Hotspur ដូចគ្នាដើម្បីរង់ចាំការដេញថ្លៃរបស់ក្លឹបធំៗនៅក្នុងទ្វីបអឺរ៉ុប។ ការត្រៀមដេញថ្លៃរបស់ PSG នេះអាចនឹងចំណាយពេលដល់ទីផ្សារដោះដូរកីឡាកររដូវរងារឯណោះ ដោយសារតែទីផ្សារដោះដូរកីឡាកររបស់ប្រទេសអង់គ្លេសបានបិទទ្វារកាលពីសប្ដាហ៍មុន។ បុត្រ ប្រភព៖ Goal

    August 14, 2018