កីឡា

PSG ត្រៀមជះលុយទិញកីឡាករទៀតហើយអស់ប៉ុន្មានក៏មិនស្ដាយដែរ

BY
Khmernote Media
August 14, 2018

ក្លឹបអ្នកមានបារាំង PSG ត្រៀមចំណាយលុយ 115លានអឺរ៉ូ ដេញថ្លៃខ្សែបម្រើ Christian Eriksen ពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur នេះយោងតាមការចុះផ្សាយរបស់សារពត៌មាន Express។

ក្នុងមួយរយៈពេលចុងក្រោយនេះខ្សែបម្រើសញ្ជាតិដាណឺម៉ាករូបនេះកំពុងត្រូវបានក្លឹបធំៗនៅក្នុងទ្វីបអឺរ៉ុបចាប់អារម្មណ៍ចង់បានរូបគេខ្លាំងមែនទែន ជាពិសេសគឺក្លឹប PSG និងក្លឹបអធិរាជសរ Real Madrid។ ប៉ុន្ដែមកដល់ពេលនេះ Eriksen មិនទាន់បានព្រមព្រៀងជាមួយនឹងក្លឹបណានៅឡើយទេ ស្របពេលដែល Eriksen មិនទាន់ពង្រើកកុងត្រាថ្មីជាមួយនឹងក្លឹប Tottenham Hotspur ដូចគ្នាដើម្បីរង់ចាំការដេញថ្លៃរបស់ក្លឹបធំៗនៅក្នុងទ្វីបអឺរ៉ុប។

ការត្រៀមដេញថ្លៃរបស់ PSG នេះអាចនឹងចំណាយពេលដល់ទីផ្សារដោះដូរកីឡាកររដូវរងារឯណោះ ដោយសារតែទីផ្សារដោះដូរកីឡាកររបស់ប្រទេសអង់គ្លេសបានបិទទ្វារកាលពីសប្ដាហ៍មុន។

បុត្រ

ប្រភព៖ Goal

Share This Post: