Ramos និយាយថា៖ គ្មាន Ronaldo ក៏ Real Madrid នៅតែឈ្នះ
ខ្សែការពារ Sergio Ramos និយាយថា៖ ទោះបីជា Real Madrid គ្មាន Ronaldo ក៏ដោយ ក៏គ្មានអ្វីអាចបញ្ឍប់ពួកយើងពីការឈ្នះពានរង្វាន់បានដែរ។ ខ្សែប្រយុទ្ធ Cristiano Ronaldo បានចាកចេញពីក្លឹបអធិរាជសរ Real Madrid ទៅកាន់ក្លឹបសេះបង្កង់ Juventus នៅក្នុងតម្លៃផ្ទេរ 100លានអឺរ៉ូ កាលពីពេលបញ្ចប់រដូវកាលមុន ហើយមកដល់ពេលនេះ Real Madrid មិនទាន់ស្វែងរកកីឡាករណាម្នាក់អាចជំនួសដំណែង Ronaldo បានទេ ជាមួយនឹងគ្រូបង្វឹកថ្មីរបស់ក្លឹបអធិរាជសរ Real Madrid លោក Julen Lopetegui បានដាក់ខ្សែប្រយុទ្ធ Gareth Bale ឲ្យដើរតួនាទីសម្រាប់ក្លឹបនៅក្នុងរដូវកាលថ្មីនេះ។
នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកសារពត៌មានខ្សែការពារ Sergio Ramos បាននិយាយថា៖ អ្នកត្រូវតែគិតឲ្យបានជ្រៅបន្ដិច នៅទីនេះគឺជាគ្រួសារមួយ។ កត្តាដែលនាំឲ្យពួកយើងឆ្ពោះទៅរកភាពជោគជ័យនោះគឺការលេងជាក្រុម។ ទោះបីជាយើងបាត់បង់ Ronaldo ក៏ដោយ ក៏គ្មានអ្វីអាចបញ្ឍប់ពួកយើងពីការឈ្នះបានដែរ។


បុត្រ
ប្រភព៖ Goal