- Khmernote Media
- បច្ចេកវិទ្យា
នៅឆ្នាំនេះ ក្រុមហ៊ុន Apple នឹងបង្ហាញ iPhone ស៊េរីថ្មីរបស់ខ្លួនរហូតដល់ទៅ៣ម៉ូដែល ដែលមានទាំងស៊េរីតម្លៃមធ្យម និងតម្លៃកំពូល។ + កាលបិរច្ឆេទ៖ ជាធម្មតា Apple នឹងបង្ហាញ iPhone ស៊េរីថ្មីរបស់ខ្លួននៅក្នុងខែកញ្ញា ហើយក្រុមហ៊ុន Apple តែងតែជ្រើសយកថ្ងៃអង្គារ និងថ្ងៃពុធ ដូច្នេះ iPhone ស៊េរីថ្មីអាចនឹងបង្ហាញខ្លួននៅថ្ងៃទី០៤-០៥ ឬក៏ថ្ងៃទី១១-១២ ខែកញ្ញា។ + តម្លៃ៖ iPhone ឆ្នាំ២០១៨នេះ ក្រុមហ៊ុន Apple ខំប្រឹងព្យាយាមធ្វើយ៉ាងណាឲ្យតម្លៃវានៅក្រោយ ១,០០០ផោន ដើម្បីកុំឲ្យហួសសមត្ថភាពរបស់អ្នកប្រើប្រាស់។ +
August 13, 2018 - PR
ពេលវេលាដែលអតិថិជន ទន្ទឹងរង់ចាំបានមកដល់ហើយ!!! ក្រោយពីធ្វើការប្រកាសវត្តមានជាផ្លូវការមិនបានប៉ុន្មានថ្ងៃផង ឥឡូវនេះ ក្រុមហ៊ុនសាមសុង បានប្រកាស ឲ្យទទួល ការកុម្មង់ទុកមុន (Pre-Order) នូវកំពូលស្មាតហ្វូនដ៏អស្ចារ្យសេរី N ចុងក្រោយនេះចាប់ពីថ្ងៃទី 11 ដល់ថ្ងៃទី 21 ខែសីហា ឆ្នាំ2018 ជាមួយការផ្តល់ជូននូវកាដូពិសេសជាច្រើនដូចជា កាស Samsung U-FLEX មួយដ៏កាលីប ដែលមានតម្លៃ $59 , លេខពិសេសរបស់Smart ដែលមានតម្លៃ129 ដុល្លារ ជាមួយកញ្ចប់ស្មាតធំហ្មង ដែលប្រើប្រាស់ឥតគិតថ្លៃសម្រាប់រយៈពេល 52 អាទិត្យ, ស្រោម LED
August 13, 2018 - អន្តរជាតិ
ជប៉ុន៖ តំណាងសាកលវិទ្យាល័យវេជ្ជសាស្ត្រតូក្យូ នៅក្នុងទីក្រុងតូត្យូ ប្រទេសជប៉ុន បានចេញមុខធ្វើការសូមទោសជាសាធារណៈ បន្ទាប់ពីគេបានរកឃើញថា សាកលវិទ្យាល័យមួយនេះលួចកែពិន្ទុដោយលំអៀងទៅលើសិស្សប្រុស និងធ្វើឲ្យសិស្សស្រីធ្លាក់ច្រើន នៅពេលពួកគេប្រលងចូលរៀននៅក្នុងសាកលវិទ្យាល័យ។ តាមរយៈការស៊ើបអង្កេតរបស់ក្រុមមេធាវីជាច្រើននាក់បានបង្ហាញថា សាកលវិទ្យាល័យវេជ្ជសាស្រ្តតូក្យូបានអនុវត្តការកែពិន្ទុដោយលំអៀងទៅលើសិស្សប្រុស ដូចជាលួចកាត់ពិន្ទុពីបេក្ខជនប្រលង ដែលជាមនុស្សស្ត្រីចំនួន ២០ % និងបានលួចបន្ថែមពិន្ទុឲ្យបេក្ខជនជាសិស្សប្រុសម្នាក់ចំនួន ២០ ពិន្ទុជាដើម ដើម្បីឲ្យមានសិស្សប្រុសច្រើនបានចូលរៀននៅសាកលវិទ្យាល័យ ខណៈដែលជាធម្មតាសិស្សស្រីត្រូវធ្លាក់ក្នុងការប្រលងចូលរៀនច្រើនបំផុត។ ការស៊ើបអង្កេតបានរកឃើញទៀតថា សាកលវិទ្យាល័យមួយនេះបានអនុវត្តគោលការណ៍លំអៀងនេះអស់រយៈពេលជិត ២០ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ ២០០០ មក។ បើតាមលោក Tetsuo Yukioka សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបានសារភាពថា សាកលវិទ្យាល័យពិតជាបានធ្វើដូចការស៊ើបអង្កេតខាងលើពិតមែន ហើយការអនុវត្តគោលការណ៍លំអៀងនេះព្រោះតែសាកលវិទ្យាល័យយល់ឃើញថា សិស្សស្រីមិនអាចរៀនសូត្របានវែងឆ្ងាយនោះទេ
August 13, 2018 - សង្គម
សប្តាហ៍ក្រោយនេះ ការប្រឡងមធ្យមសិក្សាទុតិយភូមិ២០១៨ នឹងមកដល់ហើយ គឺនៅថ្ងៃទី២០ ខែសីហា នេះឯង ហើយដើម្បីកុំឲ្យប៉ះពាល់ដល់ដំណើរការប្រឡង ក្រសួងអប់រំយុវជន និងកីឡា បានបង្ហាញពីបម្រាមចំនួន៤ចំណុច ដែលបេក្ខជនទាំងអស់ត្រូវដឹង មានដូចជា៖ ទី១៖ មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវអាវុធជាតិផ្ទុះគ្រប់ប្រភេទ ទី២៖ មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវសៀវភៅ សំណៅឯកសារគ្រប់រូបភាព កាតាប កាបូបយួរដៃ ថត់ សំពៀត កញ្ចប់ផ្សេងៗ និងទឹកលុបពណ៌ ទី៣៖ មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវទូរស័ព្ទដៃ ឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ ប្រដាប់គិតលេខ និងនាឡិកាដៃ ដែលអាចគិតលេខបាន ទី៤៖ មិនត្រូវធ្វើចម្លើយវិញ្ញាសារនៅលើសន្លឹកកិច្ចការណា ដែលគ្មានហត្ថលេខាអនុរក្ស មិនត្រូវប្តូរសង្លឹកកិច្ចការ
August 13, 2018 - អន្តរជាតិ
យេម៉ែន៖ បុរសចំនួន៣នាក់ ត្រូវបានកាត់ទោសប្រហារជីវិត ដោយចងព្យួរកនៅទីសាធារណៈ បន្ទាប់ពីជនល្មើលទាំង៣នាក់នោះបានធ្វើសកម្មភាពចាប់រំលោភ និងសម្លាប់ក្មេងស្រីជនជាតិយេម៉ែនអាយុ១០ឆ្នាំម្នាក់។ ឧក្រិដ្ឋជនទាំង៣នាក់នោះមិនត្រូវបាន គេបង្ហាញអត្តសញ្ញាណនោះទេ តែពួកគេបានប្រព្រឹត្តសកម្មភាពចាប់រំលោភ និងសម្លាប់ក្មេងស្រីរងគ្រោះកាលពីថ្ងៃទី ៨ ខែ សីហា កន្លងទៅនេះ និងត្រូវបានប៉ូលិសចាប់ខ្លួនបានភ្លាមៗផងដែរ ក្រោយពីពួកគេបានធ្វើសកម្មភាពរួច។ បើយោងតាមប្រជាជនយេម៉ែនម្នាក់ ដែលបានទៅទស្សនាការកាត់ទោសប្រហារជីវិតនេះផ្ទាល់បានឲ្យដឹងថា មុនដំបូងគេបានព្យួរកបុរសទាំង ៣ នាក់នោះ និងបានប្រើរថយន្តស្ទួចទៅលើខ្ពស់ទៀត ដើម្បីឲ្យមហាជនទូទៅបានឃើញ ហើយពេលទម្លាក់ពួកគេចុះមកវិញ ក្រុមទាហ៊ានក៏បានបាញ់ពួកគេបន្ថែមជាច្រើនគ្រាប់ទៀត ដើម្បីឲ្យប្រាកដថា ពួកគេពិតជាបានស្លាប់ពិតមែន។ សូមបញ្ជាក់នៅក្នុងប្រទេសយេម៉ែន ការរើសអើង និងរំលោភបំពានសិទ្ធ និងរំលោភបំពានផ្លូវភេទលើមនុស្សស្រីកើតមានជារឿយៗ ហេតុដូចនេះហើយទើបនៅក្នុងប្រទេសនេះមានច្បាប់កាត់ទោសជនណាដែលបានចាប់រំលោភមនុស្សស្រីក្នុងលក្ខណៈធ្ងន់ធ្ងរ និងសាហាវដូចនេះ ដើម្បីឲ្យអ្នកផ្សេងទៀតក្លាច
August 13, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអេឡិចត្រូនិកដ៏ល្បីរបស់ចិន គឺក្រុមហ៊ុន Huawei ហាក់មិនសូវជារំជើបរំជួលពីការបង្ហាញខ្លួនរបស់ Galaxy Note 9 សោះ ហើយថែមទាំងបង្ហោះពាក្យសំដីនៅលើបណ្តាញ Twitter របស់ខ្លួលឌឺដងដល់ក្រុមហ៊ុន Samsung ថែមទៀតផង។ តាមរយៈពាក្យសំដី ដែល Huawei បានបង្ហោះនោះគឺថា “This is called a real generation upgrade (មានន័យថា នេះទើបជាការដាប់ដេតពិតប្រាកដ)” ដោយភ្ជាប់ជាមួយរូបភាព P10 Plus ជាមួយនឹង P20 Pro ដែលនេះហាក់ដូចចង់ឌឺដងដល់ Note
August 13, 2018 - កីឡា
ការប្រកួតគូរទី 2 វគ្គ 16 ក្រុមចុងក្រោយសប្ដាហ៍ទី 2 ក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 រវាងក្រុម 3G FC និងក្រុម ខ្មែរនគរ អែស្វស៊ី បញ្ចប់ដោយក្រុម 3G FC យកឈ្នះក្រុម ខ្មែរនគរ អេហ្វស៊ី ក្នុងលទ្ធផល 5-3។ ការប្រកួតរបស់ក្រុមទាំងពីរក្នុងគូរទី 2 សប្ដាហ៍នេះអាចនិយាយមិនសូវជាល្អមើលដូចគូរទី 1 សប្ដាហ៍នេះទេ ដោយសារតែការប្រកួតនេះក្រុមការពារដំណែង 3G FC មានបៀបជាងក្រុម
August 13, 2018 - អន្តរជាតិ
ចិន៖ ខណៈដែលឆ្នាំថ្មីដែលតំណាងដោយសត្វជ្រូកនឹងឈានចូលមកដល់ក្នុងឆ្នាំ ២០១៩ ខាងមុខនេះ រដ្ឋាភិបាលចិនកំពុងតែរៀបចំកម្មវិធីទទួលឆ្នាំតំណាងដោយសត្វជ្រូកនេះយ៉ាងគគ្រឹកគគ្រេង។ សកម្មភាពមួយដែលធ្វើប្រជាជនចិន និងជាពិសេសគឺក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមកំពុងចាប់អារម្មណ៍នោះគឺកម្មវិធី “គ្រួសាររីករាយ” ដែលក្នុងកម្មវិធីនេះរដ្ឋាភិបាលបានដាក់ចេញនូវផ្ទាំងរូបភាព និងតែមសម្រាប់បិទ ដែលមានរូបសត្វជ្រូកធំៗចំនួន ២ (តំណាងឲ្យម្តាយឪពុក) និងរូបកូនជ្រូកចំនួន ៣ (តំណាងឲ្យកូនៗ)។ ការកត់សម្គាល់ទៅលើចំនួនសត្វជ្រូកនៅក្នុងរូបភាពនោះ បានធ្វើឲ្យក្រុមអ្នកវិភាគយល់ឃើញថា រដ្ឋាភិបាលចិនអាចនឹងអនុញ្ញាតឲ្យប្រជាជនខ្លួនមានកូនចំនួន៣នាក់នៅឆ្នាំក្រោយនេះ។ គួរំលឹកជូនថា ចាប់តាំងពីឆ្នាំ ១៩៧៩ ចិនបានអនុវត្តគោលនយោបាយកូនទោស ដែលអនុញ្ញាតឲ្យគ្រួសារមួយអាចមានកូនតែម្នាក់ប៉ុណ្ណោះ។ ក្រោយមកនៅចុងឆ្នាំ ២០១៥ រដ្ឋាភិបាលចិនបានកែប្រែច្បាប់ដោយអនុញ្ញាតឲ្យគ្រួសារមួយអាចមានកូន២នាក់។ ហើយគេនៅចាំបានថា ឆ្នាំនោះគឺត្រូវចំឆ្នាំតំណាងដោយសត្វស្វា ហើយមុខពេលរដ្ឋាភិបាលចេញច្បាប់អនុញ្ញាតឲ្យគ្រួសារមួយអាចមានកូនពីរនាក់នោះ រដ្ឋាភិបាលបានដាក់ចេញនូវរូបភាព និងតែម ដែលមានរូបសត្វស្វា ២
August 13, 2018 - PR
ដំណឹងល្អសម្រាប់ អតិថិជន Nokia 7 plus ទាំងអស់ក្នុងពេលឆាប់ៗនឹងទទូលបានការUpdate ទៅAndroid Pie មុខគេបង្អស់ក្នុងចំណោមទូរសព្ទ័Nokia ស្មាតហ្វូនទាំងអស់។ បន្ទាប់ពីការប្រកាសពី Android 9 Pie ពី Google, HMD Global Oy ដែលជាអាជ្ញាប័ណ្ណផ្តាច់មុខនៃទូរស័ព្ទ Nokia បានបង្ហាញ Android developer (អ្នកបង្កើតកម្មវិធីដល់ Android) ជំនាន់ចុងក្រោយគឺ DP 4 (Beta 4) សម្រាប់ Nokia 7
August 13, 2018 - កីឡា
នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 16 ក្រុមចុងក្រោយសប្ដាហ៍ទី 2 រវាងក្រុម Siem Reap FC និងក្រុម Yokohama Tire បានបញ្ចប់ទៅដោយក្រុម Siem Reap FC យកឈ្នះក្រុម Yokohama Tire ក្នុងលទ្ធផល 2-0។ ការប្រកួតរវាងក្រុម Siem Reap FC និង Yokohama Tire នេះពិតជាល្អមើលជក់ចិត្តមែនទែនដល់ថ្នាក់អ្នកគាំទ្រអង្គុយមិនជាប់កៅអី ដោយសារតែការប្រកួតនេះមានសាច់បាល់ល្អមើលទាំងការសម្រុកវាយបក
August 12, 2018









