Bakayoko ពិនិត្យសុខភាពនៅ AC Milan រួចហើយចាំតែថ្ងៃក្លឹបប្រកាសជាផ្លូវការតែប៉ុណ្ណោះ
- August 14, 2018
យោងតាមការចុះផ្សាយរបស់សារពត៌មាន Goal បានឲ្យដឹងថា៖ ខ្សែបម្រើ Bakayoko បានត្រៀមខ្លួនរួចរាល់ហើយក្នុងការចាកចេញពីក្លឹបតោខៀវ Chelsea ទៅកាន់ក្លឹប AC Milan ក្នុងលក្ខខ័ណ្ឌខ្ចីជើង។

ខ្សែបម្រើ Bakayoko កំពុងស្វែងរកទ្រនំថ្មីសម្រាប់ខ្លួនឯងដើម្បីមានឱកាសបង្ហាញខ្លួនច្រើននៅលើទីលានប្រកួត បន្ទាប់ពីខ្សែបម្រើរូបនេះបរាជ័យក្នុងការប្រជែងយកដំណែង 11 នាក់ដំបូងនៅក្នុងក្លឹបតោខៀវ Chelsea ស្របដែលពេលនេះ Chelsea ទើបតែផ្ទេរខ្សែបម្រើ Jorginho និង Mateo Kovacic ធ្វើឲ្យ Bakayoko ពិបាកក្នុងការប្រជែងយកជម្រើសដំបូង។
យោងតាមការរាយការណ៍បានឲ្យដឹងថា៖ ខ្សែបម្រើ Bakayoko បានធ្វើដំណើរទៅដល់ទីក្រុង Milan កាលពីថ្ងៃអាទិត្យកន្លងទៅ ហើយរូបនេះបានធ្វើតេស្ដពិនិត្យសុខភាពនៅក្នុងថ្ងៃច័ន្ទសប្ដាហ៍នេះ ស្របពេលដែលការផ្ទេរទៅកាន់ AC Milan ក្នុងលក្ខខ័ណ្ឌខ្ចីជើងពី Chelsea បានបញ្ចប់ជាស្ថាពរ។ ខ្សែបម្រើ Bakayoko ព្រមផ្ទេរទៅកាន់ក្លឹប AC Milan រយៈពេល 1 រដូវកាលនេះក្នុងឈ្នួល 5លានអឺរ៉ូ ហើយ Bakayoko នឹងត្រលប់មកកាន់ក្លឹបតោខៀវ Chelsea វិញនៅក្នុងពេលបញ្ចប់រដូវកាលថ្មីនេះ។

បុត្រ
ប្រភព៖ Goal
- Share This Post:






