កីឡា

Ganzberg Cup រដូវកាលទី 3 វគ្គ 16 ក្រុមចុងក្រោយត្រលប់មកទៀតហើយជាមួយនឹងការប្រកួតរវាងក្រុមខ្លាំងប៉ះខ្លាំងឡើងមកប៉ះគ្នានៅក្នុងថ្ងៃស្អែកនេះ

BY
Khmernote Media
August 11, 2018

ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 2 វគ្គ 16 សប្ដាហ៍ទី 2 នឹងមកដល់នៅក្នុងថ្ងៃស្អែកនេះជាមួយក្រុមខ្លាំងដែលត្រូវឡើងមកប៉ះគ្នានៅក្នុងរាត្រីថ្ងៃអាទិត្យស្អែកនេះនៅឯទីលាន T-Soccer ក្នុងរាជធានីភំ្នពេញ។

ការប្រកួតនៅក្នុងថ្ងៃស្អែកអាចនិយាយថាគឺជាការប្រកួតដ៏ស្វិតស្វាញសម្រាប់ក្រុមនីមួយៗ ដោយសារតែនៅក្នុងវគ្គ 16 ក្រុមចុងក្រោយនៃការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះគឺក្រុមដែលឈ្នះនឹងឡើងទៅវគ្គបន្ទាប់ ចំណែកឯក្រុមដែលបរាជ័យវិញនឹងអស់ឱកាសឡើងទៅវគ្គបន្ទាប់។ ការប្រកួតនៅក្នុងរាត្រីថ្ងៃស្អែកនេះនឹងកក្រើកពេញទីលាន T-Soccer ទៀតហើយព្រោះស្អែកនេះគឺសុទ្ធតែក្រុមដែលមានសមត្ថភាពខ្ពស់ឡើងមកប៉ះគ្នានៅថ្ងៃស្អែក។

កាលវិភាគសម្រាប់ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នៅក្នុងរាត្រីថ្ងៃស្អែកនេះ៖
1. ក្រុម Siem Reap FC ប៉ះជាមួយក្រុម Yokohama Tire នៅវេលាម៉ោង 8:00 យប់
2. ក្រុម 3G FC ប៉ះជាមួយនឹងក្រុម ខ្មែរនគរ អេហ្វស៊ី នៅវេលាម៉ោង 9:00 យប់។

កុំុភ្លេចចូររួមទស្សន៍ទាយលើកម្មវិធី Ganzberg Uber Fantasy នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតពីក្រុមហ៊ុន Ganzberg Beer។

របៀបទាញយក៖
– ចុចទីនេះ ទាញយកសំរាប់ Android ៖ https://goo.gl/Aa3DPA
– ចុចទីនេះ ទាញយកសំរាប់ iOS ៖ https://goo.gl/jt8diR

បុត្រ

 

Share This Post: