កីឡា

ខ្សែប្រយុទ្ធ Lionel Messi នឹងក្លាយជាប្រធានក្រុមរបស់ក្លឹប Barcelona នៅក្នុងរដូវកាលថ្មីបន្ទាប់ពី Iniesta ចាកចេញ

BY
Khmernote Media
August 11, 2018

ក្លឹបអ្នកមានបុណ្យ Barcelona នឹងតែងតាំងខ្សែប្រយុទ្ធ Lionel Messi ជាប្រធានក្រុមរបស់ក្លឹបនៅក្នុងរដូវកាលថ្មី 2018/2019 នេះបន្ទាប់ពីអតីតប្រធានក្រុមចាស់កីឡាករ Andres Iniesta ចាកចេញពីក្លឹប Barcelona ទៅចូលរួមជាមួយនឹងក្លឹប Vissel Kobe របស់ជប៉ុន។

ខ្សែប្រយុទ្ធ Lionel Messi នឹងត្រៀមទទួលភារៈកិច្ចថ្មីសម្រាប់ខ្លួននៅក្នុងក្លឹបអ្នកមានបុណ្យ Barcelona គឺ Messi នឹងក្លាយជាប្រធានក្រុមរបស់ Barcelona ចាប់ពីរដូវកាលថ្មីនេះតទៅ។ ដូចគ្នានឹងដំណែងថ្មីនេះ នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន Messi ក៏ជាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនដូចគ្នា។ ការទទួលបានដំណែងប្រធានក្រុមថ្មីនេះបន្ទាប់ពីខ្សែបម្រើចាស់វស្សា Andres Iniesta សម្រេចចិត្តចាកចេញពី Barcelona កាលពីពេលបញ្ចប់រដូវកាលនេះ។

ដំណែងប្រធានក្រុមរបស់ក្លឹបអ្នកមានបុណ្យ Barcelona មាន 4 នាក់គឺ៖ ដំណែងប្រធានធំ Lionel Messi, ប្រធានស្ដីទីគឺ Sergio Busquet, បន្ទាប់ Gerard Pique និងចុងក្រោយ Sergi Roberto។ នៅក្នុងថ្ងៃអាទិត្យនេះខ្សែប្រយុទ្ធ Lionel Messi នឹងដឹកនាំក្រុមក្នុងនាមជាប្រធានក្រុម Barcelona ទៅប្រកួតជាមួយនឹងក្លឹប Sevilla ក្នុងការប្រកួតដណ្ដើមពានរង្វាន់បើករដូវកាល Spanish Supercopa។ ហើយប្រកួតដំបូងរបស់ Barcelona នៅក្នុងរដូវកាលថ្មី 2018/2019 នឹងត្រូវប៉ះជាមួយនឹងក្លឹប Alaves នៅក្នុងថ្ងៃទី 18 សប្ដាហ៍ក្រោយនេះ។

បុត្រ

ប្រភព៖ Goal

Share This Post: