- Khmernote Media
- Short News
កំណែ Wing Bank App ថ្មីធ្វើឲ្យការប្រើប្រាស់កាន់តែមានភាពងាយស្រួល និងមានរូបរាងថ្មីស្រលាងដ៏ស្រស់ស្អាត។ ធនាគារ វីង (ខេមបូឌា) ម.ក បានដាក់ឲ្យដំណើរការ Wing Bank App ថ្មីដើម្បីផ្តល់ជូនអតិថិជននូវការប្រើប្រាស់កាន់តែរលូន និងមានមុខងារថ្មីៗជាច្រើនទៀត។ អតិថិជនអាចទាញយក Wing Bank App កំណែចុងក្រោយបំផុតពី App Store Google Play Store និង Huawei AppGallery បានយ៉ាងងាយស្រួល។
August 2, 2022 - Short News
ក្រុមហ៊ុន ASUS នឹងរៀបចំស្តង់ពិព័រណ៍ ដើម្បីបង្ហាញពីតម្លៃកុំព្យូទ័រយួរដៃ OLED ដែលអាចបត់បានទំហំ 17.3 អ៉ីញ និងផលិតផលជំនាន់ថ្មី ដោយផ្ដល់ការតេស្តសាកល្បងដោយផ្ទាល់។
August 2, 2022 - Short News
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់សាធារណជនបន្តការប្រុងប្រយ័ត្ន ខណៈដែលប្រទេសកម្ពុជា មានការឆ្លងរាលដាលនៃករណីជំងឺកូវីដ-១៩ ថ្មី។
August 2, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៧៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,១៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។
August 2, 2022 - Short News
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានផ្ញើសារតាមរយៈបណ្តាញសង្គម ពីប្រទេសសិង្ហបុរី ថ្លែងអំណរអរគុណដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង។
August 2, 2022 - Short News
អ៊ុយក្រែនបានធ្វើការដឹកជញ្ជូនគ្រាប់ធញ្ញជាតិជាលើកដំបូងរបស់ខ្លួន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ដែលជាជំហានដំបូងដ៏តូចមួយ ប៉ុន្តែឆ្ពោះទៅរកការដោះស្រាយបញ្ហាគ្រាប់ធញ្ញជាតិរាប់លានតោនរបស់ប្រទេសនេះ និងជំរុញការផ្គត់ផ្គង់ស្បៀងអាហារជាសកល។ ប្រទេសទួរគីដែលជាឈ្មួញកណ្តាលនៃកិច្ចព្រមព្រៀងរវាងអ៊ុយក្រែន-រុស្ស៊ី ដើម្បីចាប់ផ្តើមការនាំចេញគ្រាប់ធញ្ញជាតិឡើងវិញ បានឱ្យដឹងថា នាវា Razoni ដែលជាកប៉ាល់ដឹកទំនិញផ្ទុកពោត ២៦,០០០ តោន បានចាកចេញទៅកាន់ប្រទេសលីបង់ នៅព្រឹកថ្ងៃច័ន្ទនេះផ្ទាល់តែម្ដង។
August 2, 2022 - Short News
អាមេរិក៖ ព្យុះភ្លៀងនៅតែបន្តគំរាមគំហែងនៅតាមតំបន់ភ្នំដែលស្ថិតនៅក្នុងរដ្ឋ Kentucky ភាគខាងត្បូងសហរដ្ឋអាមេរិក ហើយគ្រោះធម្មជាតិដ៏អាក្រក់នេះក៏បានឆក់យកជីវិតពលរដ្ឋអាមេរិកចំនួន ៧នាក់បន្ថែមទៀតផងដែរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២ ខែសីហានេះ។ ដូចនេះបើគិតជាសរុបរួមត្រឹមពេលនេះគឺចំនួនអ្នកស្លាប់ដោយជំនន់ទឹកភ្លៀងនៅក្នុងរដ្ឋ Kentucky សហរដ្ឋអាមេរិកបានកើនដល់ ៣៥នាកហើយ។
August 2, 2022 - Short News
រដ្ឋាភិបាលជប៉ុននៅថ្ងៃចន្ទនេះបានបញ្ជាក់ថា កងកម្លាំងសន្តិសុខក្នុងប្រទេសមីយ៉ាន់ម៉ាបានចាប់ខ្លួនជនជាតិជប៉ុនម្នាក់ ហើយភាគីប្រទេសជប៉ុនកំពុងអំពាវនាវឲ្យដោះលែងជាបន្ទាន់។ នាយករងខុទ្ទកាល័យជប៉ុនលោក Kihara Seiji បាននិយាយថា៖ «ស្ថានទូតជប៉ុនកំពុងជំរុញឱ្យអាជ្ញាធរមីយ៉ាន់ម៉ាដោះលែងគាត់ឱ្យឆាប់តាមដែលអាចធ្វើទៅបាន។ ខ្លួននឹងបន្តប្រមូលព័ត៌មាន និងស្នើសុំឱ្យមានការដោះលែងគាត់ឱ្យបានមុនកំណត់»។ លោក Kihara បានបន្ថែមថា បុរសជនជាតិម្នាក់នោះមានអាយុ ២០ឆ្នាំ ហើយគាត់ត្រូវបានគេចាប់ខ្លួន នៅពេលកំពុងចូលរួមក្នុងបាតុកម្មនៅមីយ៉ាន់ម៉ា។
August 2, 2022 - Short News
(បាងកក)៖ យ៉ាងហោចណាស់មន្ទីរពេទ្យចំនួន ១២ នៅក្នុងទីក្រុងបាងកក នៃប្រទេសថៃ បានសម្រេចផ្អាកទទួលការធ្វើតេស្តរក COVID-19 ជាបណ្តោះអាសន្ន ព្រោះតែតម្រូវការនៃការធ្វើតេស្ត បាននិងកំពុងកើនឡើងយ៉ាងគំហុក ដែលជាហេតុនាំឲ្យខ្វះខាតគ្រឿងបរិក្ខាពេទ្យយ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នារសៀលថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១។
August 2, 2022 - Short News
(វ៉ាស៊ីនតោន)៖ ធនាគារពិភពលោក (World Bank) នឹងបញ្ចេញទឹកប្រាក់ ២ពាន់លានដុល្លារអាមេរិកនៅចុងខែមេសានេះ សម្រាប់គាំទ្រការផ្តល់វ៉ាក់សាំងបង្ការ COVID-19 ដល់ប្រទេសកំពុងអភិវឌ្ឍចំនួន ៤០ នៅលើពិភពលោក។ នេះបើតាមការលើកឡើងដោយ នាយកចាត់ចែងប្រតិបត្តិការនៃធនាគារពិភពលោក លោក អាសែល វ៉ាន ត្រូតសិនប៊ឺក (Axel van Trotsenburg) ដកស្រង់ដោយ សារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១។
August 2, 2022