- Khmernote Media
- Short News
អតិផរណាត្រូវបានកំណត់ថាជាការថយចុះនៃអំណាចទឹកប្រាក់ ដែលបង្ហាញពីការកើនឡើងនៃតម្លៃទំនិញ និងសេវាកម្ម។ យោងតាមទិន្នន័យថ្មីៗនេះរបស់ធនាគារអភិវឌ្ឍន៍អាស៊ី អតិផរណានៅតែកើនឡើងក្នុងឆ្នាំ២០២២នេះ។ អតិផរណានៅកម្ពុជាបានកើនឡើង 5.9% ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២២ ដោយសារតម្លៃសាំងកើនឡើងដល់ 37.3% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
August 2, 2022 - Short News
[ភ្នំពេញ – ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២] ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធកម្មវិធីសម្ពោធរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ជាមួយអ្នកសារព័ត៌មានដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ សុខា ភ្នំពេញ។
August 2, 2022 - Short News
ថ្មីៗនេះ រថយន្តអគ្គីសនី Hongqi E-QM5 បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។ ម៉ូឌែលរថយន្តអគ្គីសនីនេះ អាចសន្សំសំចៃថាមពលបាន ១០០% និងមិនប៉ះពាល់ដល់បរិស្ថាន ហើយត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងរបស់វា។
August 2, 2022 - Short News
កុំព្យូទ័រយួរដៃទំហំ 14អ៉ីញ ដ៏ប្រណីត និងទម្ងន់ស្រាល រួមជាមួយនឹងការរចនាបែបថ្មី ពណ៌ថ្មីដិតច្បាស់ មានអេក្រង់ 2.8K OLED HDR កម្រិត 16:10 , សំឡេង Dolby Atmos និងប្រព័ន្ធដំណើរការ Intel® Core™ ជំនាន់ទី 12៕
August 2, 2022 - Short News
ក្រោយពីទស្សនិកជនបានទស្សនាភាពយន្តរបស់ទូរទស្សន៍ហង្សមាសកន្លងមក ដែលមានទាំងរឿងភាគវែង ភាពយន្តភាគខ្លី ភាពយន្តបែបបុរាណ និងសម័យ ភាពយន្តបែបសង្គមគ្រួសារ ព្រមទាំងភាពយន្តអប់រំ ជាច្រើនបានបញ្ចប់ម្ដងមួយៗ ពេលនេះ ទូរទស្សន៍ហង្សមាសក៏បាននាំយកនូវភាពយន្តថ្មីស្រឡាងមួយទៀត ដែលជាប្រភេទភាពយន្តអប់រំដែលឆ្លុះបញ្ចាំងពីសង្គមនាពេលបច្ចុប្បន្ន។
August 2, 2022 - Short News
(ភ្នំពេញ) ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២២៖ តោះទៅត្រៀមខ្លួនចាំអ៊ុតមើលទាំងអស់គ្នា! ចង់ដឹងថាកំពូលមហាព្រឹត្តិការណ៍ដ៏រំភើបអស្ចារ្យប្រចាំឆ្នាំ 2022 នេះ នឹងធ្វើឱ្យពិភពលោកកាន់តែកក្រើកប៉ុណ្ណា! សូមកុំភ្លេចរង់ចាំតាមដានទស្សនាជាមួយមហាព្រឹត្តិការណ៍ដ៏ពិសេសអស្ចារ្យពី សាមសុង នឹងមកពញ្ញាក់អារម្មណ៍អ្នកគាំទ្រក្នុងពេលឆាប់ៗនេះ! សូមកុំរំលងកំពូលមហាព្រឹត្តិការណ៍នេះឱ្យសោះ…ខកស្នេហ៍បាន ប៉ុន្តែបើខកខានមិនបានទស្សនា ប្រយ័ត្នស្ដាយក្រោយណា៎!!
August 2, 2022 - Short News
ម៉ាក Tommy Hilfiger ដែលត្រូវជាកម្មសិទ្ធរបស់ក្រុមហ៊ុន PVH Corp.បានប្រកាសបើកដំណើរការហាង TOMMY HILFIGER/TOMMY JEANS ដំបូងនៅទីក្រុងព្រះសីហនុប្រទេសកម្ពុជានៅជាន់ផ្ទាល់ដីផ្សារទំនើបព្រីនព្រះសីហនុនាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២។ ហាងថ្មីនេះគឺជាសាខាទីពីរនៅក្នុងប្រទេសកម្ពុជាដែលអភិវឌ្ឍន៍ពង្រីកទីតាំងបន្ថែមរបស់ខ្លួន។
August 2, 2022 - Short News
(ភ្នំពេញ) ពិធីផលិតស្រាបៀរដំបូងរបស់ក្រុមហ៊ុនអ៉ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) នេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី28 ខែកក្កដា ឆ្នាំ2022 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដោយមានការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី យ៉ាងអធិកអធមបំផុត។
August 2, 2022 - Short News
(ភ្នំពេញ) ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២២៖ អស់រយៈពេល ១ខែកន្លងមកហើយដែលយើងធ្វើការស្វែងរកនូវកំពូលជើងឯកដ៏ខ្លាំងពូកែដែលបញ្ចេញស្នាដៃនៃការថតរូប និងវីដេអូ បានយ៉ាងល្អឥតខ្ចោះ ស្អាត ជាមួយទេពកោសល្យ និងភាពច្នៃប្រណិត ជាពិសេសគឺគោរពតាមគោលការណ៍បានយ៉ាងត្រឹមត្រូវដែលបានកំណត់ទុក។
August 2, 2022 - Short News
ចាប់តាំងពីដើមខែឧសភា ឆ្នាំ ២០២២ អង្គការសុខភាពពិភពលោក (WHO) ទទួលបានការរាយការណ៍អំពីករណីឆ្លងជំងឺអុតស្វាជាង ១៦,០០០ ករណីនៅក្នុងប្រទេសនិងតំបន់ចំនួន ៧៥។ ជំងឺនេះ បានចាប់ផ្ដើមឆ្លងនៅក្នុងប្រទេសជាច្រើនដែលមិនធ្លាប់រាយការណ៍ពីជំងឺអុតស្វាពីមុន ពិសេសសហភាពអឺរ៉ុបបានក្លាយជាប្រទេសដែលឆ្លងខ្លាំងជាងគេនៅលើពិភពលោក។
August 2, 2022