- Khmernote Media
- Short News
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ លោកឧកញ៉ា ម៉ុង ឫទ្ធី បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ២កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៩ព្រឹក នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ មានការប្រជុំជាលក្ខណៈគ្រួសារមួយស្ដីពីប្រទានកម្ម (ការធ្វើអំណោយ) របស់ឪពុកម្ដាយជូនកូនៗ ក្រោយពេលដែលឪពុកម្ដាយបានទទួលមរណភាព ដោយមានការចូលរួមពីខ្ញុំ ម៉ុង ឫទ្ធី ភរិយា និងកូនៗ ព្រមទាំងមានមេធាវីចូលរួមដឹងឮផងដែរ ។
August 3, 2022 - Short News
រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការចែករំលែកយ៉ាងច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីសកម្មភាពក្មេងស្រីតូចម្នាក់កំពុងតែអង្គុយនៅតាមចិញ្ចើមផ្លូវសរសេរអក្សរលើកូនក្តារខៀន ជាមួយលោកឪពុក ដែលជាអ្នកលក់ផ្លែឈើតាមម៉ូតូ ធ្វើអោយមហាជនជាច្រើនកោតសរសើរការខំប្រឹងប្រែងរៀនសូត្ររបស់ប្អូនស្រីយ៉ាងខ្លាំង។ បើយោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Phearun Yin បានឲ្យដឹងថា៖
August 3, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានត្រាស់បង្គាប់អតីតអ្នកគ្រប់គ្រងទូទៅនៅ ផលិតកម្ម Galaxy លោក យឹម តាស្រង់ ទទួលបានគោរមងារ ឧកញ៉ា ៕
August 3, 2022 - Short News
កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយពេល អ្នកនាង ព្រំ រដ្ឋា ដែលមហាជនជាច្រើនបានស្គាល់ថា ជាតារាសម្តែងដ៏ល្បីឈ្មោះ និងជាតួឯកស្រីក្នុងចម្រៀង ម៉ាក់ថឺង បានចេញមុខបកស្រាយបន្ទាប់ពីមានការចោទប្រកាន់ពីសំណាក់ តារាសម្តែងវ័យក្មេង តាន់ សុផា ហៅ Jessica បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក អោយចូលខ្លួនដោះស្រាយបំណុលដែលជំពាក់រូបនាងជាង៥ខែមកហើយ។
August 3, 2022 - Short News
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាចម្រៀងដែលមានទឹកដមផ្អែមពីរោះ សមត្ថភាព ទេពកោសល្យពេញខ្លួនគឺ កញ្ញា សុខ សីឡាលីន ហើយក៏ជាគណៈកម្មការនៅក្នុងកម្មវិធីកម្រិតលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ នេះ បានប្រតិកម្មជាខ្លាំងចំពោះ បុគ្គលមួយចំនួនដែលបានចូលទៅខមិន រិះគន់ ថារូបកាយមិនស្អាតលើអ្នកលក់ Online និយាយចំអកចំអន់ ប្រៀបប្រដូចទៅនឹងមុខកែវណាម៉ា។
August 3, 2022 - Short News
សេតវិមានបានព្រមានថា ប្រទេសចិនអាចនឹងសងសឹកនឹងដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ជាមួយនឹងសកម្មភាពយោធា។ អ្នកនាំពាក្យលោក John Kirby បាននិយាយថា នេះអាចរាប់បញ្ចូលទាំងការបាញ់មីស៊ីល នៅជិតកោះតៃវ៉ាន់ ឬសកម្មភាពទាំងផ្លូវអាកាស ឬផ្លូវទឹកទ្រង់ទ្រាយធំ។ ជម្រាបដែរថា លោកស្រី Pelosi ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កំពុងជួបប្រជុំនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃអង្គារនេះ ក្នុងដំណើរទស្សនៈកិច្ចរបស់លោកស្រីនៅតំបន់អាស៊ី។ ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ និងសហរដ្ឋអាមេរិកនិយាយថា លោកស្រីមានគម្រោងទៅទស្សនាទីក្រុងតៃប៉ិនៅយប់ថ្ងៃអង្គារ ប៉ុន្តែមិនមានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។
August 3, 2022 - Short News
ប្រធានាធិបតីហ្វីលីពីនថ្មីលោក Ferdinand Marcos Jr. បាននិយាយថា ប្រទេសរបស់លោកមិនមានចេតនាក្នុងការចូលរួមជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលមានផែនការស៊ើបអង្កេតលើសង្រ្គាមប្រឆាំងនឹងគ្រឿងញៀន នៅក្នុងប្រទេសរបស់លោកនោះទេ។ លោក Marcos Jr. បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងម៉ានីល កាលពីថ្ងៃចន្ទថា ការស៊ើបអង្កេតកំពុងដំណើរការរួចហើយនៅក្នុងប្រទេសហ្វីលីពីន ហើយបានចោទសួរថា ហេតុអ្វីបានជាការស៊ើបអង្កេតរបស់ ICC ចាំបាច់ខ្លាំងម្ល៉េះ។
August 3, 2022 - Short News
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានរាយការណ៍ថា បុរសម្នាក់ក្នុងឯកសណ្ឋានជាប៉ូលិស បានចូលទៅប្លន់ហាងមាសចំនួន ២កន្លែង នៅកណ្ដាលទីក្រុងរបស់ប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យ ហើយគាត់បានបោះគ្រឿងអលង្ការទាំងអស់នោះទៅលើផ្លូវ ហើយស្រែកថា «ទុកឱ្យអ្នកក្រីក្រដទៃ»។ ជនសង្ស័យត្រូវបានគេដឹងថា ជាប៉ូលីសយាមគុក និងបានកាន់កាំភ្លើង AK47 ចូលទៅប្លន់ហាងមាសនៅឯផ្សារ Dong Ba កំឡុងម៉ោង ១២ និង ៣០ នាទីថ្ងៃត្រង់។ ក្រោយពីគាត់បានប្លន់ហាងមាសទាំង ២ រួចហើយនោះ គាត់បានបោះវាទៅលើផ្លូវ ហើយបានស្រែកថា៖«មាសសម្រាប់អ្នកក្រីក្រ»។
August 3, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ បានចូលរួមអបអរសាទរកីឡាការិនី សន សាល ទទួលបានមេដាយមាស លើវិញ្ញាសាឯកត្តជនប៊ូស្យា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១។
August 3, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ បានចូលរួមអបអរសាទរកីឡាការិនី សន សាល ទទួលបានមេដាយមាស លើវិញ្ញាសាឯកត្តជនប៊ូស្យា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១។ នៅក្នុងគណនីហ្វេសប៊ុករបស់សម្តេចតេជោ បានមានប្រសាសន៍ថា៖ សូមអបអរសាទរ កីឡាការិនី សន សាល ទទួលបានមេដាយមាស លើវិញ្ញាសាឯកត្តជនប៊ូស្យា ប្រភេទពិការ BC 2 ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។ សូមជូនពរកីឡាករ កីឡាការិនីយើងទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត៕
August 3, 2022
