- Khmernote Media
- Short News
ខេត្តព្រះសីហនុ៖ យោងតាមការបញ្ជាក់ពី មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ នៅលើបណ្តាញសង្គមហ្វេសប៊ុក នាយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា «លោកនាយកវិទ្យាល័យហ៊ុនសែនឃ្លាំងលើ បានរៀបចំឱ្យជាងកាត់សក់ មកកាត់សក់សិស្សប្រុសដល់សាលារៀន ដើម្បីឲ្យសិស្សមានគំរូម៉ូតសក់ដូចៗគ្នា។
August 3, 2022 - Short News
យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍កាលពីថ្ងៃអង្គារ ទី១៩ ខែកក្កដា ថា សាកលវិទ្យាល័យ Tel Aviv (TAU) នៅកណ្តាលប្រទេសអ៉ីស្រាអែល បានរកឃើញថា ការប៉ះពាល់នឹង “ពន្លឺព្រះអាទិត្យ” អាចជំរុញចំណង់អាហារចំពោះបុរស ប៉ុន្តែដំណើរការនេះមិនកើតឡើងចំពោះស្ត្រីទេ។
August 3, 2022 - Short News
ថៃ៖ ជាការពិតណាស់ឳពុកម្តាយ និងលោកតាលោកយាយតែងរមែងទន្ទឹងរង់ចាំថ្ងៃដ៏ពិសេសរបស់កូនចៅគ្រប់រូបនេះមកដល់ នោះគឺថ្ងៃដែលលោកបានឃើញកូនចៅរៀនចប់ទទួលសញ្ញាបត្រ ព្រមជាមួយនិងអារម្មណ៍ដ៏រំភើបរីករាយ។ ដូចទៅនឹងហេតុការណ៍ដ៏គួរអោយរំភើប មួយដែលក្លាយជាប្រធានបទដ៏ពេញនិយមមួយនៅលើបណ្ដាញសង្គម បន្ទាប់ពីអ្នកប្រើប្រាស់កម្មវិធី TikTok ម្នាក់ដែលមានឈ្មោះថា anyanee5 បានបង្ហោះវីដេអូឃ្លីបដ៏គួរឲ្យស្រលាញ់របស់លោកតាអាយុ ៨៦ឆ្នាំ ដែលចង់មកចូលរួមកម្មវិធីទទួលសញ្ញាបត្ររបស់ចៅស្រី រហូតដល់គាត់យល់ព្រមជិះឡានពីខេត្ត ខន កែន ដែលមានរយៈពេលដល់ទៅ ៥ម៉ោង ដើម្បីតែមកចូលរួមព្រឹត្តិការណ៍ដ៏ពិសេសនេះ។
August 3, 2022 - Short News
ក្លាយជាប្រធានបទដ៏ល្បីមួយនៅក្នុងពិភពអនឡាញម្តងទៀត បន្ទាប់ពីគណនី Twitter @RedSkullxxx ដែលបានបង្ហោះវីដេអូឃ្លីប បង្ហាញពីទិដ្ឋភាព Pre-Wedding របស់កូនកំលោះ និងកូនក្រមុំមួយគូ ដែលថតរូបនៅកណ្តាលផ្លូវធំ ហើយក្នុងឃ្លីបនោះដែរ ផ្លូវនោះក៏ត្រូវបានបិទដើម្បីមិនឲ្យរថយន្តផ្សេងធ្វើដំណើរឆ្លងកាត់។ ជាមួយគ្នានេះដែរ ពួកគេក៏យករថយន្តភីកអាប់ជាច្រើនគ្រឿងមកចតកណ្តាលផ្លូវ រួមជាមួយនឹងការបង្កើតបរិយាកាសជុំវិញដោយបញ្ឆេះឡានរោទិ៍ទ្វេដង ដើម្បីបង្កើតផ្សែងចេញមកដែលមើលទៅហាក់ដូចជា ប្រើទឹកកកស្ងួត (Dry Ice) ឬម៉ាស៊ីនផ្សែង ដើម្បីបង្កើតរូបភាពដូចទៅនឹងដុំពពក។
August 3, 2022 - Short News
តាមរយៈអ្នកលេង TikTok ដែលមានឈ្មោះថា @Ole FcThailand បានបង្ហោះវីដេអូឃ្លីបមួយបង្ហាញពី ក្មេងស្រីម្នាក់ជិះលើខ្នងដំរី ហាក់បីដូចជាស្គាល់គ្នា និងស្និទស្នាលគ្នាច្បាស់ណាស់អញ្ចឹង ធ្វើឱ្យអ្នកនិយមលេងអ៉ីនធឺណិតដែលបានមើលឃ្លីបហើយ ពួកគេដូចជាអារម្មណ៍សប្បាយរីករាយរួមជាមួយនឹងក្មេងស្រីម្នាក់នេះដែរ។
August 3, 2022 - Short News
កាលពីពេលថ្មីៗនេះ បងប្អូនប្រជាពលរដ្ឋជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបាននាំគ្នាប្រតិកម្ម និងបញ្ចេញមតិរិះគន់យ៉ាងខ្លាំង ចំពោះយុវវ័យមួយក្រុម ដែលបាននាំគ្នាថតវីដេអូឃ្លីបខ្លីបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយប្រើទង្វើមិនសមរម្យ អសីលធម៌ ធ្វើឲ្យប៉ះពាល់ដល់សង្គមយ៉ាងខ្លាំង។ ជុំវិញករណីឃ្លីបវីដេអូនោះផងដែរ មហាជនជាច្រើនបានសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ច កោះហៅក្រុមយុវជនទាំងនោះមកធ្វើការអប់រំ ដើម្បីកុំឲ្យថតវីដេអូបែបនោះទៀត។
August 3, 2022 - Short News
កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ លោក ផែង វណ្ណៈ បានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុកទាក់នឹងការផាកពិន័យនៅផ្លូវជាតិលេខ ៥ ខណៈនៅជួសជុលមិនទាន់ហើយនៅឡើយ។ លោក ផែង វណ្ណៈ បានឲ្យដឹងថា «បងៗចរាចរក្រសួង ឧស្សាហ៍ណាស់ ផ្លូវជាតិលេខ ៥ ជួសជុលមិនទាន់ហើយក៏ដាក់ប៉ុស្តិ៍ចាប់ផាកពិន័យដែរ សូមថ្នាក់លើពិចារណាផង ផ្លូវជួសជុលមិនទាន់ហើយ ហើយក៏មិនទាន់បានដាក់ស្លាកសញ្ញាកំណត់ល្បឿនថ្មីនៅឡើយ មិនគួរមន្ត្រីចរាចរណ៍យើងមកចាប់ផាកពិន័យបែបនេះទេ»។
August 3, 2022 - Short News
ថៃ៖ ជាការពិតណាស់ឳពុកម្តាយ និងលោកតាលោកយាយតែងរមែងទន្ទឹងរង់ចាំថ្ងៃដ៏ពិសេសរបស់កូនចៅគ្រប់រូបនេះមកដល់ នោះគឺថ្ងៃដែលលោកបានឃើញកូនចៅរៀនចប់ទទួលសញ្ញាបត្រ ព្រមជាមួយនិងអារម្មណ៍ដ៏រំភើបរីករាយ។ ដូចទៅនឹងហេតុការណ៍ដ៏គួរអោយរំភើប មួយដែលក្លាយជាប្រធានបទដ៏ពេញនិយមមួយនៅលើបណ្ដាញសង្គម បន្ទាប់ពីអ្នកប្រើប្រាស់កម្មវិធី TikTok ម្នាក់ដែលមានឈ្មោះថា anyanee5 បានបង្ហោះវីដេអូឃ្លីបដ៏គួរឲ្យស្រលាញ់របស់លោកតាអាយុ ៨៦ឆ្នាំ ដែលចង់មកចូលរួមកម្មវិធីទទួលសញ្ញាបត្ររបស់ចៅស្រី រហូតដល់គាត់យល់ព្រមជិះឡានពីខេត្ត ខន កែន ដែលមានរយៈពេលដល់ទៅ ៥ម៉ោង ដើម្បីតែមកចូលរួមព្រឹត្តិការណ៍ដ៏ពិសេសនេះ។
August 3, 2022 - Short News
នៅថ្ងៃទី02 ខែសីហា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 39នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 39នាក់( 31 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) ខណៈអ្នកបានជាសះស្បើយថ្មី 37នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,868នាក់, ករណីជាសះស្បើយសរុប 133,569 នាក់ និងស្លាប់សរុប 3,056 នាក់៕
August 3, 2022 - Short News
ឯកឧត្តម គួច ចំរើន បានជំរុញឱ្យសិប្បកម្មក្នុងស្រុកដែលផលិត ឬ កែច្នៃធុងសំរាម ច្នៃឱ្យបានច្រើនព្រោះឯកឧត្តមត្រូវការទិញយកមកដាក់នៅតាមឆ្នេរ។ ឯកឧត្តមអភិបាលខេត្ត បានប្រកាសដូច្នេះនៅលើគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នេះ។
August 3, 2022