Khmernote Media
  • Short News

    ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi កំពុងជួបជាមួយនឹងប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen នៅក្នុងទីក្រុងតៃប៉ិ ហើយអ្នក​ទាំង​ ២ ​ក៏​គ្រោង​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​រួមគ្នាផងដែរ។ ដំណើរ​ទស្សនកិច្ច​នេះ ​គឺជា​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​បំផុត​ទៅកាន់​កោះ​តៃវ៉ាន់​របស់​មន្ត្រី​អាមេរិក នៅ​ក្នុង​រយៈពេល ២៥ ឆ្នាំចុងក្រោយ ខណៈវាបានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រទេសចិន។ លោកស្រី Pelosi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការពិភាក្សានេះ «នឹងផ្តោតលើការបញ្ជាក់ឡើងវិញនូវការគាំទ្រ និងការលើកកម្ពស់ផលប្រយោជន៍រួម»។

    August 4, 2022
  • Short News

    (ភ្នំពេញ) ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២៖ ស្មាតហ្វូនជំនាន់ថ្មី Galaxy A03 Core ត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះ និងបំពាក់មកជាមួយនូវកម្លាំងថាមពលថ្មធំខ្លាំងហួសពីការស្មានបានលេចរូបរាងក្នុងទីផ្សារកម្ពុជាហើយ!

    August 4, 2022
  • Short News

    ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺរបស់ថៃ (Disease Control Department) បានប្រកាសនៅថ្ងៃពុធនេះថា ប្រទេសរបស់ខ្លួនបានកត់ត្រាករណីថ្មីនៃជំងឺអុតស្វា monkeypox ចេញពីអ្នកទេសចរជនជាតិអាល្លឺម៉ង់ម្នាក់ ដែលបានមកលេងកោះភូកេត។ លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយក DCD បានប្រាប់ទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៅក្រសួងសុខាភិបាលសាធារណៈថា អ្នកទេសចរម្នាក់នោះមានអាយុ ២៥ឆ្នាំ និងបានចូលមកប្រទេសថៃ កាលពីថ្ងៃទី១៨ ខែកក្កដា ហើយគាត់គឺជាករណីទី៣ ដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសនេះ។

    August 4, 2022
  • Short News

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពីគណនីហ្វេសប៊ុកឈ្មោះ Bun Rang កាលពីម្សិលមិញនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ បានបង្ហោះវីដេអូកាមេរ៉ាសុវត្ថិភាព នៅក្នុងគ្លីនិកមួយកន្លែងដែលបង្ហាញពីសកម្មភាពជនឆ្លៀតឱកាសប្រុស-ស្រី ២នាក់ បើកម៉ូតូអាសង់ Dream 018 មួយគ្រឿង ស្លាកលេខភ្នំពេញ 1GS-1641 បានឈប់នៅមុខគ្លីនិក ចូលទៅលួចទូរស័ព្ទ រួចរត់ចេញមកក្រៅ ត្រៀមឡើងម៉ូតូរត់គេច តែក៏ត្រូវបានអ្នកនៅក្នុងគ្លីនិក ចេញមកឃើញសកម្មភាពនោះទាន់ ក៏ចាប់ក្របួចប្រុស-ស្រី ២នាក់ រហូតបានទូរស័ព្ទមកវិញ និងបានស្គាល់អត្តញ្ញាណបុគ្គលពីររូបនេះ។ សកម្មភាពទាំងនេះ បានធ្វើឱ្យអ្នកលេងនៅក្នុងបណ្ដាញសង្គម ចែករំលែកតៗគ្នាជាច្រើនផងដែរ។

    August 4, 2022
  • Short News

    ពិតជាប្លែកមែនទែន ក្នុងនាមជាកីឡាករបាល់ទាត់ដែលលេងក្នុងតំណែងការពារ ហើយមកតុបតែងខ្លួនជាមេទ័ពការពារក្រុងអង្គរទៅវិញ។ វីដេអូទាំងមូលរយៈពេល 45 វិនាទី ពិតជាធ្វើអោយអ្នកគាំទ្រងឿងឆ្ងល់ ព្រោះតែឈុតឆាក សុទ្ធតែទាក់ទាញចំណាប់អារម្មណ៍ សឹងតែមិនដកដង្ហើម តែចុងក្រោយបង្ហាញពីផលិតផលដែលការពារសុខភាពប្រជាពលរដ្ឋ គឺ ទឹករំអិល និងស្រោមអនាម័យ NUMBER ONE សោះ។

    August 4, 2022
  • Short News

    កាលពីថ្ងៃទី ២ ខែសីហា សារព័ត៌មាន BBC បានរាយការណ៍ពីវឌ្ឍនភាពនៅក្នុងព្រឹត្តិការណ៍ដែលបុរសម្នាក់ដែលបានកាន់ស្នា(Crossbow) ចូលទៅក្នុងទឹកដីនៃ Windsor Castle county Barkshire ប្រទេសអង់គ្លេស នៅថ្ងៃបុណ្យណូអែលឆ្នាំមុន។ ដោយបុរសនោះមានឈ្មោះថា Jaswan Singh Chail អាយុ ២០ ឆ្នាំត្រូវបានចោទប្រកាន់ពីបទគំរាមសម្លាប់ព្រះមហាក្សត្រី និងមានអាវុធដ៏សាហាវកាន់កាប់ ក្រោមការបះបោរប្រឆាំងនឹងច្បាប់(ក្បត់ជាតិ) ហើយនឹងបង្ហាញខ្លួននៅតុលាការ Westminster Magistrates នៅថ្ងៃទី ១៧ ខែសីហាខាងមុខនេះ។ ដោយការ​ចោទ​ប្រកាន់​នេះបាន​កើត​ឡើង​បន្ទាប់​ពី​មាន​ការ​ស៊ើប​អង្កេត​ដោយ​ទីបញ្ជាការ​ប្រឆាំង​ភេរវកម្ម​របស់​ប៉ូលិស​ក្រុង​ឡុងដ៍ ដែល​បាន​និយាយ​ថា​៖ លោក Shail ត្រូវ​បាន​ចាប់​ខ្លួន​ទៅ​ក្នុង​មន្ទីរ​ឃុំឃាំង​នៅ​ម៉ោង​ប្រហែល ៨

    August 4, 2022
  • Short News

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា បានចូលរួមអបអរសាទរ កីឡាការិនី ងួន រតនា ទទួលបានមេដាយមាស លើវិញ្ញាសារត់ចម្ងាយ ១៥០០ម៉ែត្រ នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១។

    August 4, 2022
  • Short News

    យោងតាមសារព័ត៌មាន xinhua បានអោយដឹងថា វិទ្យាស្ថានមហាសមុទ្រ និងបរិយាកាសព័រទុយហ្គាល់ (IPMA) បាននិយាយថា ប្រទេសព័រទុយហ្គាល់កំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតជាមួយនឹងអត្រា ៦៧.៩% នៃតំបន់ជួបប្រទះគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និង ២៨.៤% ជួបប្រទះគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ហើយ ៣.៧% ដែលនៅសល់បានទទួលរងនូវគ្រោះរាំងស្ងួតកម្រិតមធ្យមនៅក្នុងខែមិថុនា។ ដោយវិទ្យាស្ថាននេះបានបន្តនិយាយថា ឆ្នាំ ២០២២ នឹងក្លាយជាឆ្នាំដែលស្ងួតបំផុតរបស់ប្រទេសព័រទុយហ្គាល់ ចាប់តាំងពីកំណត់ត្រាគ្រោះរាំងស្ងួតបានចាប់ផ្តើមនៅឆ្នាំ ១៩៣១ ឬកាលពី ៩១ ឆ្នាំមុន ជាមួយនឹងគ្រោះរាំងស្ងួតកាន់តែខ្លាំងឡើងប្រហែលមួយឆ្នាំមុន ដែលបង្កឱ្យមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅក្នុងតំបន់ទ្វីបទូទាំងប្រទេស សូម្បីតែក្នុងរដូវរងាក៏ដោយ។

    August 4, 2022
  • Short News

    កោះតៃវ៉ាន់កំពុងចរចាជាមួយប្រទេសជិតខាងដូចជា៖ ជប៉ុន និងហ្វីលីពីន ដើម្បីស្វែងរកផ្លូវអាកាសដោះទាល់ បន្ទាប់ពីចិនបានប្រកាសនឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅជុំវិញកោះដែលពឹងផ្អែកលើពាណិជ្ជកម្មមួយនេះ។ យោធារបស់ប្រទេសចិនបានប្រកាសកាលពីល្ងាចថ្ងៃអង្គារថា ខ្លួននឹងចាប់ផ្តើមសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ ដើម្បីជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ រួមជាមួយនឹង «ប្រតិបត្តិការយោធាគោលដៅជាបន្តបន្ទាប់ ដើម្បីទប់ទល់នឹងស្ថានការណ៍នេះ»។

    August 4, 2022
  • Short News

    យោងតាមសារព័ត៌មាន BBC បានរាយការណ៍ពីសមិទ្ធិផលផ្នែកវេជ្ជសាស្រ្តដ៏សំខាន់មួយ គឺនៅពេលដែលក្រុមគ្រូពេទ្យវះកាត់មកពីមន្ទីរពេទ្យ Great Omond Street ក្នុងប្រទេសអង់គ្លេស និងមន្ទីរពេទ្យក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល បានប្រើប្រាស់បច្ចេកវិទ្យាការពិតនិម្មិត – VR – ដើម្បីបញ្ជា និងគ្រប់គ្រងការវះកាត់ដាច់ដោយឡែកពីគ្នាទៅលើកុមារ ឈ្មោះថា Bernardo និង Arthur Lima ជាកូនភ្លោះប្រេស៊ីលអាយុ ៣ឆ្នាំ ដែលពួកគេមានក្បាលជាប់គ្នា ហើយនេះជាលើកទីមួយហើយ ដែលក្រុមគ្រូពេទ្យវះកាត់មកពីប្រទេសផ្សេងៗគ្នា បានរួមគ្នាធ្វើការវះកាត់ ដើម្បីបំបែកក្បាលកុមារនេះអោយចេញពីគ្នាដោយពាក់ស្តេតូស្កូប និងធ្វើប្រតិបត្តិការក្នុងបន្ទប់និម្មិតក្នុងបន្ទប់តែមួយក្នុងពេលតែមួយ។

    August 4, 2022