Khmernote Media
  • Short News

    កាលពីថ្ងៃទី ៣ ខែសីហា លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ជាមួយសមាជិកសភាបានឡើងយន្តហោះរបស់កងទ័ពអាកាសអាមេរិក ចេញដំណើរពីអាកាសយានដ្ឋាន Taipei Songshan ល្ងាចនេះ (ថ្ងៃទី៣ ខែសីហា) បានបញ្ចប់ដំណើរទស្សនកិច្ចនៅកោះតៃវ៉ាន់ក្នុងរយៈពេលតិចជាង ២៤ ម៉ោង ដែលបានបង្កើនភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក និងតៃវ៉ាន់។ នេះបើតាម​ការ​គ្រោងទុក លោកស្រី Pelosi និង​សមាជិកសភា​អាមេរិក​ប្រាំ​នាក់​ផ្សេងទៀត​នឹង​បន្ត​ដំណើរ​ទស្សនកិច្ច​របស់​ពួកគេ​ទៅកាន់​កូរ៉េខាងត្បូង ក្នុង​ឱកាស​នៃ​ទស្សនកិច្ច​នៅ​អាស៊ី រួមទាំងសិង្ហបុរី ម៉ាឡេស៊ី និងជប៉ុន។

    August 4, 2022
  • Short News

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ <img class=”alignnone size-full wp-image-263673″ src=”https://khmernote.com.kh/wp-content/uploads/2022/08/67645d64c9b049da94cd5f10049e05c5.jpg” alt=”” width=”1000″ height=”562″ />

    August 4, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    August 4, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា បានចូលរួមអបអរសាទរ កីឡាការិនី ងួន រតនា ទទួលបានមេដាយមាស លើវិញ្ញាសារត់ចម្ងាយ ១៥០០ម៉ែត្រ នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១។ នៅក្នុងគណនីហ្វេសប៊ុករបស់ សម្តេចតេជោ បានសរសេរថា៖ សូមអបអរសាទរ កីឡាការិនីអត្តពលកម្មជនពិការកម្ពុជា ងួន រតនា ទទួលបានមេដាយមាស លើវិញ្ញាសារត់ចម្ងាយ ១៥០០ម៉ែត្រ ប្រភេទ T46 នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។ ជូនពរកីឡាករ កីឡាការិនីយើងទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត៕

    August 3, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពីគណនីហ្វេសប៊ុកឈ្មោះ Bun Rang កាលពីម្សិលមិញនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ បានបង្ហោះវីដេអូកាមេរ៉ាសុវត្ថិភាព នៅក្នុងគ្លីនិកមួយកន្លែងដែលបង្ហាញពីសកម្មភាពជនឆ្លៀតឱកាសប្រុស-ស្រី ២នាក់ បើកម៉ូតូអាសង់ Dream 018 មួយគ្រឿង ស្លាកលេខភ្នំពេញ 1GS-1641 បានឈប់នៅមុខគ្លីនិក ចូលទៅលួចទូរស័ព្ទ រួចរត់ចេញមកក្រៅ ត្រៀមឡើងម៉ូតូរត់គេច តែក៏ត្រូវបានអ្នកនៅក្នុងគ្លីនិក ចេញមកឃើញសកម្មភាពនោះទាន់ ក៏ចាប់ក្របួចប្រុស-ស្រី ២នាក់ រហូតបានទូរស័ព្ទមកវិញ និងបានស្គាល់អត្តញ្ញាណបុគ្គលពីររូបនេះ។ សកម្មភាពទាំងនេះ បានធ្វើឱ្យអ្នកលេងនៅក្នុងបណ្ដាញសង្គម ចែករំលែកតៗគ្នាជាច្រើនផងដែរ។ នៅក្នុងគណនីហ្វេសប៊ុកឈ្មោះ Bun Rang បានសរសេររៀបរាប់លើគណនីរបស់ខ្លួនយ៉ាងដូច្នេះថា៖ អ្នកមុខមាត់គ្រាន់បើដែលមកធ្វើចោរអីណាពួកចោរស្ទើរភ្លើងលួចអត់បានហើយខាតអស់ម៉ូតូ

    August 3, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលក្រុងបាត់ដំបង នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ដាក់ចេញយុទ្ធនាការចុះប្រមូលជនអនាថា ជនវិកលចរិក ជនសតិមិនគ្រប់ អ្នកញៀនថ្នាំ នៅតាមទីសាធារណៈនានា ក្នុងក្រុងបាត់ដំបង។ ដោយទទួលផែនការពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលក្រុងបាត់ដំបង ដឹកនាំដោយ លោកផេង សិទ្ធី អភិបាលក្រុងបាត់ដំបង រួមកម្លាំងសហការដោយកម្លាំងអធិការនគរបាលក្រុងបាត់ដំបង កម្លាំងអាវុធហត្ថក្រុង និងកម្លាំងនៃរដ្ឋបាលមូលដ្ឋានសង្កាត់ទាំង១០ ក្នុងក្រុងបាត់ដំបង ដើម្បីយកទៅដាក់តាមមណ្ឌលស្តានិតិសម្បទា

    August 3, 2022
  • កូវីដ-១៩

    នៅថ្ងៃទី03 ខែសីហា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 40នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 40នាក់( 19 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) ខណៈអ្នកបានជាសះស្បើយថ្មី 39នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,908នាក់, ករណីជាសះស្បើយសរុប 133,608នាក់ និងស្លាប់សរុប 3,056 នាក់៕

    August 3, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដើម្បីដឹកនាំ សម្របសម្រួល និងត្រួតពិនិត្យការអភិវឌ្ឍគោលដៅទេសចរណ៍ខេត្តសៀមរាប ដោយអនុវត្តតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យមានប្រសិទ្ធភាពសំដៅ បង្កើនភាពប្រកួតប្រជែង និងធានាបាននូវនិរន្តរភាព។ តាមអនុក្រឹត្យនេះ ការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍នៅតាមតំបន់ទេសចរណ៍អាទិភាពត្រូវមានអង្គភាពគ្រប់គ្រង គោលដៅទេសចរណ៍ដោយឡែក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ គ. អ. ទ. ស.។ អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក ត្រូវបានបង្កើតឡើងតាមតំបន់ចំនួន៦ ដូចខាងក្រោម៖ ១៖ តំបន់ឧទ្យានជាតិភ្នំគូលែន ២៖ តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី

    August 3, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ បានចូលរួមសូមអបអរសាទរចំពោះសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ដែលចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូអន្តរជាតិ ស្យាមខាប់ SIAM CUP ទទួលបានចំណាត់ថ្នាក់លេខ១២ ដណ្ដើមបានមេដាយចំនួន១២គ្រឿង។ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានបញ្ជូនកីឡាករ កីឡាការិនីចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូអន្តរជាតិ ស្យាមខាប់ SIAM CUP ប្រព្រឹត្តនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ មានប្រទេសចូលរួមចំនួន ៣៩ប្រទេស ក្នុងនោះកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១២

    August 3, 2022
  • Short News

    បច្ចុប្បន្នអ្នកប្រើប្រាស់ស្មាតហ្វូនបានគិតគូរម៉ត់ចត់ទៅលើបច្ចេកវិទ្យានៃកម្លាំងសាកថ្ម និងទំហំថាមពលថ្ម ព្រមទាំងចង់បានស្មាតហ្វូនមួយណាដែលអាចប្រើបានពេញមួយថ្ងៃ ដោយមិនចង់ស្ពាយ Power Bank តាមខ្លួន និងចង់បានការសាកបញ្ចូលថ្មលឿនរហ័សដូចរន្ទះ ទើបប៉ុន្មានឆ្នាំចុងក្រោយនេះបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនកំពុងប្រកួតប្រជែងគ្នាលើសមត្ថភាពសាកថ្មរហ័សរហូតក្លាយជាផ្នែកមួយដ៏សំខាន់បំផុត និងច្នៃប្រឌិតបំផុតនៅក្នុងវិស័យស្មាតហ្វូន។ ហើយជាអ្នកប្រើប្រាស់មួយចំនួនប្រហែលជាធុញជាមួយការសាកថ្ម 65W ហើយមែនទេ? ជឿថាអ្នកពិតជាចង់បានអ្វីដែលលឿនជាងនេះ ប៉ុន្តែក្នុងនោះក៏ឆ្ងល់ថា តើការសាកបញ្ចូលថ្មលឿនរហ័សមានសុវត្ថិភាពឬទេ?

    August 3, 2022