- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ កីឡាការិនីអត្តពលកម្មជនពិការ វ៉ិត ចន្ថា ដណ្តើមបានមេដាយមាស១ទៀតហើយ លើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។ គិតត្រឹមថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ កម្ពុជាដណ្ដើមបានមេដាយមាសចំនួន០៥ ហើយ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។ សរុបមេដាយបណ្ដោះអាសន្នដែលកម្ពុជាទទួលបានរួមមាន៖ មេដាយមាសចំនួន០៥ ,មេដាយប្រាក់ ចំនួន០៧ និងមេដាយសំរឹទ្ធ
August 4, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ទីក្រុងប៉េកាំងបានព្រមានម្តងហើយម្តងទៀតថា ដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់ជាការរំលោភបំពានទៅលើគោលការណ៍ចិនតែមួយ និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក-ចិន។ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានសន្យាថា ទីក្រុងប៉េកាំងនឹងដាក់ទណ្ឌកម្មដ៏ «តឹងតែង» ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់។ លោក វ៉ាង បាននិយាយនៅខាងក្រៅកិច្ចប្រជុំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃអង្គារថា «នេះគឺជាការលេងសើចយ៉ាងពិតប្រាកដ»។ សហរដ្ឋអាមេរិកកំពុងរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ប្រទេសចិនក្រោមរូបភាពនៃអ្វីដែលហៅថា «លទ្ធិប្រជាធិបតេយ្យ»។ អ្នកដែលប្រមាថប្រទេសចិននឹងត្រូវទទួលទោស»។ លោក វ៉ាង ក៏បាននិយាយផងដែរថា
August 4, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ បានចូលរួមសូមអបអរសាទរចំពោះសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ដែលចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូអន្តរជាតិ ស្យាមខាប់ SIAM CUP ទទួលបានចំណាត់ថ្នាក់លេខ១២ ដណ្ដើមបានមេដាយចំនួន១២គ្រឿង។
August 4, 2022 - Short News
យោធាចិនបានប្រកាសថា ខ្លួននឹងធ្វើសមយុទ្ធនៅក្នុងដែនទឹកជុំវិញកោះតៃវ៉ាន់ ខណៈប្រធានសភាអាមេរិកលោកស្រី Nancy Pelosi កំពុងធ្វើទស្សនកិច្ចនៅទីនោះ។ ភ្លាមៗបន្ទាប់ពីការមកដល់របស់លោកស្រី Pelosi បញ្ជាការភាគខាងកើត (Eastern Theater Command) របស់យោធាចិនបាននិយាយថា សមយុទ្ធនឹងធ្វើឡើងនៅជិតកោះតៃវ៉ាន់ ហើយសមយុទ្ធនោះរួមមានទាំង សមយុទ្ធបាញ់គ្រាប់ពិតរយៈចម្ងាយឆ្ងាយនៅច្រកសមុទ្រតៃវ៉ាន់។
August 4, 2022 - Short News
អាមេរិក៖ ប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារ ទី២ ខែសីហាម្សិលមិញនេះបាននិយាយព្រមានថា រុស្ស៊ីអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរជុំវិញជម្លោះនៅអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ការថ្លែងព្រមានខាងលើនេះត្រូវបានធ្វើឡើងដោយលោក Alexander Trofimov មន្ត្រីការទូតរុស្ស៊ី និងត្រូវបានធ្វើឡើងក្នុងឱកាសដែលរូបលោកបានអញ្ជើញទៅចូលរួមកិច្ចប្រជុំមួយជាមួយអង្គការសហប្រជាជាតិ ដែលបានរៀបចំឡើងនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
August 4, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដើម្បីដឹកនាំ សម្របសម្រួល និងត្រួតពិនិត្យការអភិវឌ្ឍគោលដៅទេសចរណ៍ខេត្តសៀមរាប ដោយអនុវត្តតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យមានប្រសិទ្ធភាពសំដៅ បង្កើនភាពប្រកួតប្រជែង និងធានាបាននូវនិរន្តរភាព។
August 4, 2022 - Short News
អាមេរិក៖ យ៉ាងហោចណាស់មានពលរដ្ឋអាមេរិកចំនួន ៤នាក់ស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅតំបន់អូរីហ្គីនភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ខណៈគិតត្រឹមពេលនេះអគ្គីភ័យដែលបានលេបត្របាក់ព្រៃយ៉ាងសន្ធោសន្ធៅនោះបានអូសបន្លាយចូលដល់ថ្ងៃទី ៥ហើយ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអាមេរិកបានឲ្យដឹងថា សាកសពជនរងគ្រោះទាំង ៤នាក់នោះត្រូវបានរកឃើញនៅក្នុងកន្លែងផ្សេងគ្នានិងនៅក្នុងថ្ងៃផ្សេងគ្នា ហើយក្រោយប្រទះឃើញសាកសពខាងអាជ្ញាធរមិនបានជូនដំណឹងជាសាធារណៈភ្លាមៗនោះទេ ដោយគេត្រូវរង់ចាំការកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះឲ្យបានច្បាស់ជាមុនសិន ដ្បិតជនរងគ្រោះត្រូវបានភ្លើងឆេះខ្លោចអស់មើលមិនស្គាល់នោះទេ។
August 4, 2022 - Short News
នៅថ្ងៃទី03 ខែសីហា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 40នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 40នាក់( 19 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) ខណៈអ្នកបានជាសះស្បើយថ្មី 39នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,908នាក់, ករណីជាសះស្បើយសរុប 133,608នាក់ និងស្លាប់សរុប 3,056 នាក់៕
August 4, 2022 - Short News
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលក្រុងបាត់ដំបង នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ដាក់ចេញយុទ្ធនាការចុះប្រមូលជនអនាថា ជនវិកលចរិក ជនសតិមិនគ្រប់ អ្នកញៀនថ្នាំ នៅតាមទីសាធារណៈនានា ក្នុងក្រុងបាត់ដំបង។
August 4, 2022 - Short News
ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០២២ បានរិះគន់អ្វីដែលខ្លួនហៅថាជា «ការជ្រៀតជ្រែកដោយឥតខ្មាស» របស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភាលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។ លោកស្រី Pelosi បានមកដល់កោះតៃវ៉ាន់កាលពីល្ងាចថ្ងៃអង្គារ ក្នុងដំណើរមួយដែលគាត់ហៅវាថា ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់អាមេរិកដែលមិនផ្លាស់ប្តូរចំពោះតៃវ៉ាន់ ប៉ុន្តែប្រទេសចិនបានថ្កោលទោសដំណើរទស្សនកិច្ចជាន់ខ្ពស់បំផុតក្នុងរយៈពេល ២៥ឆ្នាំ នោះថា ជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ .
August 4, 2022

