ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន អបអរសាទរកីឡាការិនី វ៉ិត ចន្ថា ដណ្តើមបាន មេដាយមាស១ទៀត លើវិញ្ញាសារ រត់ចម្ងាយ ៤០០ម៉ែត្រ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១

    BY Khmernote Media August 4, 2022
    សម្តេចតេជោ ហ៊ុន សែន អបអរសាទរកីឡាការិនី វ៉ិត ចន្ថា ដណ្តើមបាន មេដាយមាស១ទៀត លើវិញ្ញាសារ រត់ចម្ងាយ ៤០០ម៉ែត្រ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ កីឡាការិនីអត្តពលកម្មជនពិការ វ៉ិត ចន្ថា ដណ្តើមបានមេដាយមាស១ទៀតហើយ លើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។

    គិតត្រឹមថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ កម្ពុជាដណ្ដើមបានមេដាយមាសចំនួន០៥ ហើយ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។ សរុបមេដាយបណ្ដោះអាសន្នដែលកម្ពុជាទទួលបានរួមមាន៖ មេដាយមាសចំនួន០៥ ,មេដាយប្រាក់ ចំនួន០៧ និងមេដាយសំរឹទ្ធ ចំនួន០៦។

    ១-ថ្ងៃទី៣១ ខែកក្កដារួមមាន៖ មេដាយមាស ១ និងសំរឹទ្ធ ១
    ២-ថ្ងៃទី០១ ខែសីហា មេដាយមាស ១ ប្រាក់ ៣ និង សំរឹទ្ធ ១
    ៣-ថ្ងៃទី០២ ខែសីហា មេដាយមាស ១ ប្រាក់ ៣ និងសំរឹទ្ធ ២
    ៤-ថ្ងៃទី០៣ ខែសីហា មេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ២។

    – មាស ៖ អត្តពលកម្ម (វិញ្ញាសារត់ចម្ងាយ ១,៥០០ម៉ែត្រ ប្រភេទ T46) កីឡាការិនី ងួន រតនា ។
    – មាស ៖ អត្តពលកម្ម (វិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ ប្រភេទ T47) កីឡាការិនី វ៉ិត ចន្ថា ។
    – ប្រាក់ ៖ អត្តពលកម្ម (វិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ ប្រភេទ T46) កីឡាការិនី ងួន រតនា ។
    – សំរឹទ្ធ ៖ អត្តពលកម្ម (វិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ ប្រភេទ T46) កីឡាការិនី ស្រ៊ុន ប៊ុនថេង ។
    – សំរឹទ្ធ ៖ អត្តពលកម្ម (វិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ ប្រភេទ T47) កីឡាការិនី បុង ហុង ។
    ជូនពរកីឡាករ កីឡាការិនីបន្តនូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕

    Share This Post: