Khmernote Media
  • Short News

    ប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ លោក ញឹក រតនៈ បានថ្លែងបដិសេធច្រានចោលព័ត៌មានមិនពិតអំពីគម្រោងរុះរើសួនសត្វភ្នំតាម៉ៅទៅខេត្តផ្សេងៗ។

    August 5, 2022
  • Short News

    នេះ​ជា​ថ្ងៃ​ទី​ពីរ​ជាប់​គ្នា​ដែល​ចំនួន​សរុប​នៃ​ការ​ឆ្លង​មេរោគ​កូវីដ-១៩ ត្រូវ​បាន​គេ​រាយការណ៍ ពាក់ព័ន្ធនិងចំនួនករណីដែលបានបញ្ជាក់ប្រចាំថ្ងៃនៅក្នុងប្រទេសជប៉ុនបានកើនលើស ២០០,០០០ នាក់ ដោយចំនួននៃការឆ្លងថ្មីកាលពីថ្ងៃពុធក៏បានបំបែកករណីខ្ពស់បំផុតមិនធ្លាប់មាន ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន មនុស្សចំនួន ២៣៣,០០០ នាក់បានឆ្លងមេរោគ ហើយក៏មានអ្នកស្លាប់ដោយសារ COVID-19 ផងដែរ។ ដែលចំនួនអ្នកឆ្លងកើនឡើងយ៉ាងឆាប់រហ័សដូចនេះ បានធ្វើឱ្យមានការព្រួយបារម្ភថា តើប្រព័ន្ធសុខាភិបាលនឹងអាចដោះស្រាយជាមួយនឹងចំនួនករណីដ៏ច្រើននៅក្នុងរលកទីប្រាំពីរនៃការផ្ទុះឡើងនៃ COVID-19 របស់ប្រទេសនេះឬយ៉ាងណា។

    August 5, 2022
  • Short News

    កាលពីថ្ងៃទី ៤ ខែសីហា យោងតាមប្រភពព័ត៌មានបានអោយដឹងថា ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីនរបស់រុស្ស៊ីបានបាត់បង់វរសេនីយ៍ឯកស្ត្រីទីមួយ Olga ‘Kurza’ Kashura អាយុ ៥២ ឆ្នាំ ហើយនាងបានក្លាយជាមន្ត្រីយោធាស្ត្រីដំបូងគេដែលបានស្លាប់នៅក្នុងសង្គ្រាមអ៊ុយក្រែន ដែលអ៊ុយក្រែនបានបាញ់រ៉ុក្កែតដើម្បីវាយប្រហារ ខណៈ ពេលដែលកំពុងបើកបរក្នុងទីក្រុង Horlifka ខេត្ត Donetsk នៅតំបន់ Donbas នៅភាគខាងកើតអ៊ុយក្រែន។ លើសពីនេះទៅទៀត វរសេនីយ៍ឯក Kashura គាត់គឺជាមន្រ្តីទី ៩៧ នៃកងទ័ពរុស្ស៊ីដែលត្រូវបានសម្លាប់ដោយអ៊ុយក្រែនចាប់តាំងពីលោកប្រធានាធិបតី ពូទីន បានចាប់ផ្តើមសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ

    August 5, 2022
  • Short News

    យោងតាម គេហទំព័រព័ត៌មាន Thairath បានរាយការណ៍ថា ភ្នំភ្លើង “Fagradalsfjall” ដែលស្ថិតនៅឆ្ងាយពីទីក្រុង Reykjavík រដ្ឋធានីនៃប្រទេសអ៊ីស្លង់ មានចម្ងាយប្រហែល ៣២ គីឡូម៉ែត្រភាគនិរតី មានការផ្ទុះភ្នំភ្លើងឡើង បណ្តាលអោយមានផ្សែង​ហុយ​ចេញ​ពី​ប្រេះ​តូច​នៅ​ក្នុង​រណ្ដៅជាបន្តបន្ទាប់ ដែលជាប្រវែងបន្ត​ទៅ​មុខ​ចម្ងាយ​ប្រហែល ១០០-២០០ ម៉ែត្រ ដែលមានលំហូរ​កម្អែល​ដែល​រីង​ស្ងួត​ពី​ការ​ផ្ទុះ​កាល​ពី​ឆ្នាំ​មុន ហើយការផ្ទុះនេះគឺជាការផ្ទុះភ្នំភ្លើងលើកដំបូងក្នុងរយៈពេលជិត ៨០០ ឆ្នាំនៅឧបទ្វីប Reykjanes ។

    August 5, 2022
  • សិល្បៈ

    តារាចម្រៀងរ៉េប ល្បីឈ្មោះមួយរូបនិងបច្ចុប្បន្នជាអ្នកលក់ដីឡូដ៍ម្នាក់ផងនោះ នានទុំ ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃក្រោយយករូបព្រហ្មមុខបួនទៅសាក់នៅលើស្មងជើង រួចបង្ហោះអួតពេញ Facebook ថា៖ “ហ៊ានណាស់ខ្ញុំ​ ដេកឲ្យគេចាក់ជេីងរហូតដល់២១ម៉ោង​ (២ថ្ងៃ​ )​ លុយក៍អស់​ ព្រោះ​អ្វី?”។ រូបថត៣សន្លឹករបស់តារាចម្រៀងរូបនេះបានបង្ហោះនៅលើបណ្តាញសង្គម Facebook ប្រមាណ២១ម៉ោងមុន ទទួលបានការ Comment ចំនួន ៧៧០ Comment ហើយភាគច្រើនជាការរិះគន់។ ទោះជាយ៉ាងណាគេមិនឃើញ នេនទុំ រូបនេះធ្វើការឆ្លើយតបនឹងការរិះគន់របស់មហាជននោះឡើយ៕

    August 4, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលព្រៃឈើ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន បានឱ្យជ្រាបថា៖ នៅក្នុងសប្ដាហ៍នេះ រដ្ឋបាលព្រៃឈើបានកត់សម្គាល់ឃើញថា មានសាធារណជនជាច្រើនបានមានចម្ងល់អំពីស្ថានភាពព្រៃឈើនៅភ្នំតាម៉ៅ។ រដ្ឋបាលព្រៃឈើ សូមធ្វើការជម្រាបជូនសាធារណជនអោយបានជ្រាបថា តំបន់ភ្នំតាម៉ៅនេះ ជាតំបន់ស្ថានីយ៍ស្ដារព្រៃឈើមួយ ដែលមានដំណុះឈើដាំប្រភេទអាកាស្យា ប្រេងខ្យល់ និងឈើធម្មជាតិ។ តំបន់ទាំងនេះពោរពេញទៅដោយដីខ្សាច់ ដំណុះឈើមិនមានការលូតលាស់ល្អទេ។ ដូចច្នេះ រាជរដ្ឋាភិបាល បានសម្រេចយកតំបន់នេះសម្រាប់ធ្វើការអភិវឌ្ឍដោយសារជាតំបន់មួយដែលនៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី​ និងកៀកតំបន់ទេសចរណ៍ទន្លេបាទី។ ការអភិវឌ្ឍតំបន់នេះមិនមែនជាការលក់ដូរ ដូចការលើកឡើងនោះទេ តែជាការដោះដូរតំបន់នេះជាថ្នូរនឹងការអភិវឌ្ឍបន្ថែមដល់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយកែលម្អឧទ្យានសួនសត្វភ្នំតាម៉ៅអោយមានភាពប្រសើរឡើង មានប្រព័ន្ធផ្លូវ

    August 4, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានធ្វើការបញ្ជាឲ្យធ្វើការលុបចោលទាំងអស់នូវកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខ ដល់ប្រតិបត្តិករផ្តល់សេវាអិនធើណេត នៅក្នុងបុរី ហើយត្រូវផ្តល់ឲ្យប្រតិបត្តិករនានាចូលផ្តល់អិនធើណេតិដោយសេរីនៅតាមបុរី។ នេះជាការថ្លៃងរបស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។ លោក ជា វ៉ាន់ដេត បានថ្លែងឲ្យដឹងថា លោកបានបង្កើតក្រុមការងារចំនួន ៨ ដើម្បីចុះពង្រឹងគុណភាពសេវាទូរគមនាគមន៍តាមបុរីក្នុងរាជធានីភ្នំពេញ ដែលតាមការស្រង់ទិន្នន័យមានជាង ១០០បុរីនៅក្នុងរាជធានីភ្នំពេញ ហើយលោកបានយកបុរីប៉េងហួត យកមកធ្វើជាគំរូសម្រាប់បុរីផ្សេងៗទៀត។ លោកក៏បានមានប្រសាសន៍ថា៖ «មុនខ្ញុំមកទីនេះ

    August 4, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ បានចូលរួមអបអរសាទរ ក្រុមបាល់ទះអង្គុយជនពិការកម្ពុជា (ផ្នែកបុរស) ដណ្ដើមបានមេដាយមាស ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១។ ក្នុងគណនីហ្វេសប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ “សូមអបអរសាទរ ក្រុមបាល់ទះអង្គុយជនពិការកម្ពុជា (ផ្នែកបុរស) ដណ្ដើមបានមេដាយមាស ក្រោយយកឈ្នះក្រុមថៃ ដោយលទ្ធផល ៣សិត ទល់នឹង ១សិត ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី

    August 4, 2022
  • កូវីដ-១៩

    នៅថ្ងៃទី04 ខែសីហា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 29នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 29នាក់( 9 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) ខណៈអ្នកបានជាសះស្បើយថ្មី 19នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,937នាក់, ករណីជាសះស្បើយសរុប 133,627នាក់ និងស្លាប់សរុប 3,056 នាក់៕

    August 4, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលពីម្សិលមិញនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា (Yoshimasa Hayashi) រដ្ឋមន្រ្តីការបរទេសជប៉ុន បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាបានជ្រើសយកម្ហូប «ហហ្មុក» ដែលជាមុខម្ហូបមួយ ក្នុងចំណោម្ហូបខ្មែរដទៃទៀត ទទួលរដ្ឋមន្ត្រីការបរទេសអាស៊ាន។ សូមបញ្ជាក់ថា កាលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន បានផ្ញើសារជូនប្រជាពលរដ្ឋកម្ពុជា បានឱ្យដឹងថា ក្នុងទស្សនកិច្ចលើកនេះ លោកមានបំណងបញ្ជាក់ឡើងវិញនូវទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសកម្ពុជា និងជប៉ុន។ លោក

    August 4, 2022