Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹងស្ដីពី ឯកសារភ្ជាប់តាមខ្លួននៅពេលបើកបរយានយន្ត។ ថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួនជាពិសេស អ្នកបើកបរយានយន្ត បានសំដែងមតិនៅតាមបណ្ដាញទំនាក់ទំនងសង្គមពាក់ព័ន្ធ នឹងឯកសារដែលត្រូវភ្ជាប់តាមខ្លួនពេលបើកបរ យានយន្តធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា៖ ចាប់ពីឆ្នាំ២០១៧មក ក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើការកែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាទំនើបដោយបានបញ្ចូល QR Code លើឯកសារបណ្ណបើកបរយានយន្ត បណ្ណសម្គាល់យានយន្តធ្វើអាជីវកម្មដឹកជញ្ជូន និងឯកសារពាក់ព័ន្ធមួយចំនួនទៀតដើម្បីងាយស្រួលគ្រប់គ្រង។ ដូចនេះ ដើម្បីចូលរួមអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក្រសួងធ្វើការណែនាំដល់អ្នកបើកបរយានយន្ត ធ្វើចរាចរណ៍ នៅលើផ្លូវថ្នល់ ត្រូវមានឯកសារភ្ជាប់តាមខ្លួនដែលរួមមាន៖

    August 5, 2022
  • កូវីដ-១៩

    នៅថ្ងៃទី05 ខែសីហា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 22នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 22នាក់( 4 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) ខណៈអ្នកបានជាសះស្បើយថ្មី 13នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,959នាក់, ករណីជាសះស្បើយសរុប 133,640នាក់ និងស្លាប់សរុប 3,056 នាក់៕

    August 5, 2022
  • ព័ត៌មានជាតិ

    កាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញពិនិត្យស្តង់ពិព័រណ៍នានា ដែលត្រូវបានរៀបចំសម្រាប់កម្មវិធីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ  នៅសណ្ឋាគារសុខា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្រោយចូលរួមពិព័រណ៍រួច ឯកឧត្តម ខៀវ កាញារីទ្ធ បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ «ចង់និយាយរឿងមួយ ! នៅថ្ងៃ ៣ សីហា ២០២២ ក្រោយពីសម្តេចនាយករដ្ឋមន្ត្រីចេញពីប្រជុំហើយ ខ្ញុំបានដើរមើលពិព័រណ៌ផលិតផលខ្មែរដែលក្រសួងពាណិជ្ជកម្មបានរៀបចំនៅក្នុងសណ្ឋាគារ សុខា ជ្រោយចង្វារ។ ខ្ញុំឃើញមានផលិតផលខ្មែរច្រើនណាស់ដែលដាក់តាំងបង្ហាញ ហើយមួយចំនួនធំមាននៅតាមខេត្តទៅទៀត ។ ប៉ុន្តែខ្ញុំបានដឹងតិចបំផុតពីផលិតកម្មមួយចំនួនធំ ព្រោះមន្ទីរព័ត៌មាននៅតាមខេត្តរវល់តែបញ្ជូនសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្ត ហើយមិនយកចិត្តទុកដាក់បង្ហាញពីសក្តានុពលរបស់ខេត្តខ្លួន ។

    August 5, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ តាមបញ្ជារបស់ ឯកឧត្តម ឧត្តសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនា ធិការ យោធភូមិភាគ៥ បានចាត់តាំងលោកវរសេនីយ៍ត្រី រាជ ថាវរៈ មេបញ្ជាការកងអនុសេនាធំដឹកជញ្ជូន ដឹកនាំកម្លាំងនឹងរថយន្តទៅអធិការក្រុងបាត់ដំបង តាមសំណើររបស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង។ ដែលបានស្នើសុំរថយន្តដឹកជនអាណាថានឹងញៀនថ្នាំទៅមណ្ឌលកែប្រែ ក្នុងនោះកម្លាំងសហការណ៍រួមមាន កម្លាំងអធិការក្រុងបាត់ដំបង

    August 5, 2022
  • Short News

    តៃវ៉ាន់៖ ចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់តាមការគ្រោងទុកហើយនៅម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ទី៤​ ខែសីហានេះ​ ដើម្បីឆ្លើយតបទៅនឹងវត្តមានរបស់លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាអាមេរិកក្នុងដំណើរទស្សនកិច្ចមកកាន់កោះតៃវ៉ាន់។ បើតាមបញ្ជាការដ្ឋានយោធាភាគខាងកើតរបស់ចិនបានបញ្ជាក់ថា សមយុទ្ធយោធានឹងត្រូវចាប់ផ្តើមពីម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី៤​ ខែសីហា​ ហើយត្រូវបិទបញ្ចប់នៅម៉ោង ១២យប់ ថ្ងៃទី ៧ ខែសីហា ដោយនៅក្នុងការធ្វើសមយុទ្ធយោធាមានទាំងសកម្មភាពហ្វឹកហ្វាត់របស់កងទ័ព ការបាញ់ក្នុងចម្ងាយឆ្ងាយ និងការបាញ់ដោយប្រើគ្រាប់ពិតផងដែរ។

    August 5, 2022
  • Short News

    ចិន៖ នៅទីបំផុតចិនបានសម្រេចបើកធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់តាមការគ្រោងទុកហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហានេះ។ តាមគម្រោងគឺសមយុទ្ធយោធារបស់កងទ័ពចិននឹងចាប់ផ្តើមនៅម៉ោង ១២ថ្ងៃត្រង់ ខណៈនៅក្នុងការធ្វើសមយុទ្ធយោធានោះនឹងមានទាំងសកម្មភាពហ្វឹកហាត់របស់យោធា និងសកម្មភាពបាញ់កាំភ្លើងដោយប្រើគ្រាប់ពិតផងដែរ។

    August 5, 2022
  • Short News

    នៅថ្ងៃទី04 ខែសីហា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 29នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 29នាក់( 9 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) ខណៈអ្នកបានជាសះស្បើយថ្មី 19នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,937នាក់, ករណីជាសះស្បើយសរុប 133,627នាក់ និងស្លាប់សរុប 3,056 នាក់៕

    August 5, 2022
  • Short News

    យោងតាមសារព័ត៌មាន xinhua បានអោយដឹងថា វិទ្យាស្ថានមហាសមុទ្រ និងបរិយាកាសព័រទុយហ្គាល់ (IPMA) បាននិយាយថា ប្រទេសព័រទុយហ្គាល់កំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតជាមួយនឹងអត្រា ៦៧.៩% នៃតំបន់ជួបប្រទះគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និង ២៨.៤% ជួបប្រទះគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ហើយ ៣.៧% ដែលនៅសល់បានទទួលរងនូវគ្រោះរាំងស្ងួតកម្រិតមធ្យមនៅក្នុងខែមិថុនា។ ដោយវិទ្យាស្ថាននេះបានបន្តនិយាយថា ឆ្នាំ ២០២២ នឹងក្លាយជាឆ្នាំដែលស្ងួតបំផុតរបស់ប្រទេសព័រទុយហ្គាល់ ចាប់តាំងពីកំណត់ត្រាគ្រោះរាំងស្ងួតបានចាប់ផ្តើមនៅឆ្នាំ ១៩៣១ ឬកាលពី ៩១ ឆ្នាំមុន ជាមួយនឹងគ្រោះរាំងស្ងួតកាន់តែខ្លាំងឡើងប្រហែលមួយឆ្នាំមុន ដែលបង្កឱ្យមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅក្នុងតំបន់ទ្វីបទូទាំងប្រទេស សូម្បីតែក្នុងរដូវរងាក៏ដោយ។

    August 5, 2022
  • Short News

    សមាជិកព្រឹទ្ធសភាអាមេរិកបានផ្តល់ការយល់ព្រមយ៉ាងពេញទំហឹង ដល់សមាជិកភាពរបស់អង្គការណាតូ សម្រាប់ហ្វាំងឡង់ និងស៊ុយអែត កាលពីថ្ងៃពុធ ជាមួយនឹងសំឡេងគាំទ្រ ៩៥ ទល់ ១ ដែលជាការបោះជំហានយ៉ាងសំខាន់ឆ្ពោះទៅរកការពង្រីកខ្លួនរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (North Atlantic Treaty Organization) និងកិច្ចព្រមព្រៀងគ្នាទៅវិញទៅមក រវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប ដែលមានអាយុកាល ៧៣ ឆ្នាំមកហើយ។

    August 5, 2022
  • Short News

    ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នំអន្សមជ្រូកឆ្ងាញ់ប្រចាំតំបន់ ដែលប្រជាពលរដ្ឋផលិតនៅភូមិព្រែកត្រូវបានគណៈកម្មការថ្នាក់ខេត្ត ចុះត្រួតពិនិត្យទីតាំងផលិត ដើម្បីឈានទៅរៀបចំចុះបញ្ជី កម្មសិទ្ធិបញ្ញា បង្កើតជាភូមិមួយមានផលិតផល មួយ និងបានរក្សានូវមរតកដូនតាផង។

    August 5, 2022