Khmernote Media
  • Short News

    ក្រុមអ្នកវិភាគបាននិយាយថា ប្រទេសកូរ៉េខាងជើងនៅថ្ងៃសុក្រ ទី០៥ ខែសីហា បាននិយាយថា អ្នកជំងឺគ្រុនក្តៅទាំងអស់របស់ខ្លួនបានជាសះស្បើយឡើងវិញអស់ហើយ ដែលនេះជាការបញ្ចប់នៃរលកទី១ នៃការចម្លងរាតត្បាតនៃជំងឺ COVID-19 ប៉ុន្តែបញ្ហាប្រឈមនៅតែបន្ត ជាមួយនឹងការលំបាកផ្នែកសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ និងចំនួនប្រជាជនដែលមិនបានទទួលថ្នាំបង្ការ ដែលពួកគេអាចប្រឈមនឹងការកើតឡើងវិញនាពេលអនាគត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។

    August 6, 2022
  • Short News

    អាមេរិក៖ សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា កន្លងទៅនេះបានសម្រេចប្រកាសទទួលស្គាល់ជំងឺអុតស្វា Monkeypox ជា “ភាពអាសន្ននៃសុខភាពសាធារណៈ” ហើយនេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ សេចក្តីសម្រេចរបស់អាជ្ញាធរសុខាភិបាលអាមេរិកមួយនេះនឹងមានសុពលភាពក្នុងរយៈពេល ៩០ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ខណៈអាជ្ញាធរក៏អាចបន្តសេចក្តីសម្រេចឲ្យមានសុពលភាពយូរជាងនេះផងដែរ ប្រសិនបើមានភាពចាំបាច់។

    August 6, 2022
  • Short News

    ថៃ៖ កាលពីយប់រំលងអាធ្រាត្រ វេលាម៉ោង០១និង២៥នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ មានព្រឹត្តិការណ៍សោកនាដកម្មមួយបានកើតឡើង ដោយមានអគ្គិភ័យបានឆាបឆេះក្លឹប Pub ​ដ៏​ល្បី​មួយឈ្មោះ ​ MOUNTAIN B ​ក្នុង​ក្រុង​សត្យា​ហ៊ីប ស្ថិតលើ​ផ្លូវ​សុខុមវីតបាងណា ភូមិ​បាង​ណា​ត្រាត ភូមិ​៧ ឃុំ ​ផ្លូ​តា​ហ្លួង ស្រុក​សា​តា​ហ៊ីប ខេត្ត​ឈុន​បុរី ប្រទេសថៃ ដោយសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលមានអណ្តាតភ្លើងកើតឡើង មានការ​ផ្ទុះ​ពីរ​ដងបាន​បន្លឺ​ឡើង​នៅ​ក្បែរ​ស្តង់​ឌីជេ មុនពេលផ្កាភ្លើងបានកើតឡើងនៅជាប់នឹងបន្ទះស្នោស្រូបសំឡេង ដែលងាយឆេះ រហូតដល់រីករាលដាលយ៉ាងលឿនពេញអគារ។

    August 6, 2022
  • Short News

    នៅថ្ងៃទី05 ខែសីហា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 22នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 22នាក់( 4 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) ខណៈអ្នកបានជាសះស្បើយថ្មី 13នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,959នាក់, ករណីជាសះស្បើយសរុប 133,640នាក់ និងស្លាប់សរុប 3,056 នាក់៕

    August 6, 2022
  • Short News

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹងស្ដីពី ឯកសារភ្ជាប់តាមខ្លួននៅពេលបើកបរយានយន្ត។ ថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួនជាពិសេស អ្នកបើកបរយានយន្ត បានសំដែងមតិនៅតាមបណ្ដាញទំនាក់ទំនងសង្គមពាក់ព័ន្ធ នឹងឯកសារដែលត្រូវភ្ជាប់តាមខ្លួនពេលបើកបរ យានយន្តធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា៖

    August 6, 2022
  • Short News

    យោងតាម គេហទំព័រព័ត៌មាន Thairath បានរាយការណ៍ថា ភ្នំភ្លើង “Fagradalsfjall” ដែលស្ថិតនៅឆ្ងាយពីទីក្រុង Reykjavík រដ្ឋធានីនៃប្រទេសអ៊ីស្លង់ មានចម្ងាយប្រហែល ៣២ គីឡូម៉ែត្រភាគនិរតី មានការផ្ទុះភ្នំភ្លើងឡើង បណ្តាលអោយមានផ្សែង​ហុយ​ចេញ​ពី​ប្រេះ​តូច​នៅ​ក្នុង​រណ្ដៅជាបន្តបន្ទាប់ ដែលជាប្រវែងបន្ត​ទៅ​មុខ​ចម្ងាយ​ប្រហែល ១០០-២០០ ម៉ែត្រ ដែលមានលំហូរ​កម្អែល​ដែល​រីង​ស្ងួត​ពី​ការ​ផ្ទុះ​កាល​ពី​ឆ្នាំ​មុន ហើយការផ្ទុះនេះគឺជាការផ្ទុះភ្នំភ្លើងលើកដំបូងក្នុងរយៈពេលជិត ៨០០ ឆ្នាំនៅឧបទ្វីប Reykjanes ។

    August 6, 2022
  • Short News

    ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃសុក្រ​ ទី៥ ខែសីហានេះបានឲ្យដឹងថា មានស្រ្តីជាតារាម៉ូដែលចិនម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនជុំវិញករណីឆបោកបុរសចំនួន ១៨នាក់និងអាចប្រមូលបានប្រាក់ជាង ២លានយន់ (ប្រមាណជា ៣០ម៉ឺនដុល្លារអាមេរិក) ពីក្រុមបុរសទាំងអស់នោះ។ ស្រី្តជាជនឆបោករូបនេះមានឈ្មោះថា Wu អាយុ ២៩ឆ្នាំ បានផ្តើមប្រើល្បិចឆបោកនេះនៅឆ្នាំ ២០១៧ ហើយទំនាក់ទំនងនិងការបោកប្រាស់ចំពោះក្រុមបុរសទាំង ១៨នាក់នោះគឺត្រូវបានអ្នកនាង Wu ធ្វើឡើងក្នុងពេលដំណាលគ្នាតែម្តង។

    August 6, 2022
  • Short News

    អ្នកកាសែតជប៉ុនលោក Kubota Toru ដែលត្រូវបានគេចាប់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ពេលនេះ ត្រូវបានគេផ្ទេរពីប៉ុស្តិ៍ប៉ូលីសទៅកាន់ពន្ធនាគារក្នុងទីក្រុងយ៉ាំងហ្គោន ហើយលោកក៏ត្រូវបានគេរំពឹងថា នឹងត្រូវប្រឈមមុខនឹងតុលាការ សម្រាប់ការចោទប្រកាន់នានាលើរូបគាត់។ រំលឹកផងដែរថា លោក Kubota ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កង​កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា ខណៈពេល​ដែលគាត់​កំពុងធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​របប​យោធា ​ក្នុង​ទីក្រុងយ៉ាំងហ្គោន កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា កន្លងទៅ។

    August 6, 2022
  • Short News

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងប្រៃសណីយ៍ គ្រោងតបណ្តាញខ្សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្រពីហុងកុង មកខេត្តព្រះសីហនុប្រវែងជាង២ ពាន់គីឡូម៉ែត្រ ដែលនឹងចាប់ផ្តើមនៅខែតុលាឆ្នាំនេះ និងអាចបញ្ចប់ នៅក្នុងឆ្នាំ២០២៤។

    August 6, 2022
  • Short News

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា កោះតៃវ៉ាន់បានថ្កោលទោសប្រទេសចិនយ៉ាងខ្លាំង បន្ទាប់ពីចិនបានបាញ់មីស៊ីលជាច្រើនគ្រាប់ ចូលទៅក្នុងដែនទឹកជុំវិញខ្លួន ហើយមានមីស៊ីលចំនួន ៤គ្រាប់ បានហោះរំលងរដ្ឋធានីតៃប៉ិតែម្ដង។ ក្នុងអំឡុងពេលសមយុទ្ធយោធាកាលពីថ្ងៃព្រហស្បតិ៍ ដែលបានបន្តរហូតដល់ថ្ងៃសុក្រនេះ ប្រទេសចិនបានបាញ់មីស៊ីលផ្លោង និងដាក់ពង្រាយទាំងយន្តហោះចម្បាំង និងនាវាចម្បាំង នៅជុំវិញកោះតៃវ៉ាន់ ហើយប្រទេសចិនបានប្រើប្រាស់គ្រាប់ពិតប្រាកដ ខណៈវាគឺជាការធ្វើសមយុទ្ធយោធាធំបំផុតមិនធ្លាប់មាន។

    August 6, 2022