- Khmernote Media
- ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលស្រុកសំពៅលូន នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា កម្លាំងនគរបាលស្រុកសំពៅលូន បានចុះធ្វើការស្រាវជ្រាវ ករណីផ្ដល់សក្ខីកម្មក្លែង (ប្រឌិតព័ត៌មានចោរឆក់កាបូប) ចំនួន ០១លើក ឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។ ដោយមានការចង្អុលបង្ហាញ និងអនុវត្តតាមមតិដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងតាមយោបល់របស់លោក វរសេនីយ៍ឯក លឹម ពុទ្ឋីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួលនីតិវិធីពី
August 6, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ជនជាតិនីហ្សេរីយ៉ាដែលសម្រាកព្យាបាលជំងឺអុតស្វានៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតនាពេលកន្លងមក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យរួចហើយនៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ដោយមានលទ្ធផលតេស្ត អវិជ្ជមានវីរុសអុតស្វា បញ្ជាក់ពីមន្ទីរពិសោធ៍ប៉ាស្ទ័រកម្ពុជានាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។ បច្ចុប្បន្ន បុគ្គលរូបនេះ ត្រូវបានប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចរួចហើយដែរ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ទៅតាមការចាត់ចែងរបស់សមត្ថកិច្ច។ សូមបងប្អូនសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងសូមចូលរួមបន្តអនុវត្តវិធានការការពារខ្លួនពីការចម្លងជំងឺអុតស្វាតាមការណែនាំក្រើនរំលឹកបន្ថែមទៀតរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ កន្លងមកនេះ។ សូមកុំភ្លេចបន្តអនុវត្តវិធានការ “៣ការពារ និង ៣កុំ
August 6, 2022 - កូវីដ-១៩
នៅថ្ងៃទី06 ខែសីហា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 18នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 15នាក់( 1 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) ករណីនាំចូលពីក្រៅប្រទេសចំនួន 03នាក់ ខណៈអ្នកបានជាសះស្បើយថ្មី 1០នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,977នាក់, ករណីជាសះស្បើយសរុប 133,650នាក់ និងស្លាប់សរុប 3,056 នាក់៕
August 6, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ កាលម្សិលមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចនឹងអញ្ជើញចូលរួមក្នុងពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។ សម្តេចតេជោ ក៏បានរំលឹកដល់ឯកឧត្តម កិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់លោក អាបេ
August 6, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ចាក់ពី ក្រសួងសុខាភិបាល បានឲ្យដឹងថា ជនជាតិនីហ្សេរីយ៉ាដែលសម្រាកព្យាបាលជំងឺអុតស្វានៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតនាពេលកន្លងមក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យរួចហើយនៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ដោយមានលទ្ធផលតេស្ត អវិជ្ជមានវីរុសអុតស្វា បញ្ជាក់ពីមន្ទីរពិសោធ៍ប៉ាស្ទ័រកម្ពុជានាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។ បច្ចុប្បន្ន បុគ្គលរូបនេះ ត្រូវបានប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចរួចហើយដែរ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ទៅតាមការចាត់ចែងរបស់សមត្ថកិច្ច។ សូមបងប្អូនសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងសូមចូលរួមបន្តអនុវត្តវិធានការការពារខ្លួនពីការចម្លងជំងឺអុតស្វាតាមការណែនាំក្រើនរំលឹកបន្ថែមទៀតរបស់ក្រសូងសុខាភិបាល ដែលបានចេញផ្សាយពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ កន្លងមកនេះ។ សូមកុំភ្លេចបន្តអនុវត្តវិធានការ “៣ការពារ និង ៣កុំ និងចាក់វ៉ាក់សាំងកូវីដ-១៩” ជាពិសេសដូសជំរុញ (ទី៣, ទី៤, និងទី៥) ពេលដល់វេនលោកអ្នកឱ្យបានគ្រប់ៗគ្នា
August 6, 2022 - ព័ត៌មានជាតិ
បញ្ហាដីព្រៃឈើ និងសួនសត្វភ្នំតាម៉ៅ នៅតែជារឿងក្តៅមួយដែលប្រជាពលរដ្ឋអ្នកនិយមលេង Facebook បង្ហាញពីប្រតិកម្មរបស់ខ្លួន ទោះបីជារដ្ឋបាលព្រៃឈើបានធ្វើសេចក្តីជូនដំណឹងនិងធ្វើការបកស្រាយយ៉ាងណាក្តី។ ក្នុងនោះដែរលោក តាន់ គីមសួរ ដែលជាអ្នកឈឺឆ្អាលរឿងនេះក៏បានបង្ហោះសារខ្លីមួយថា៖ “អភិបាលខេត្តតាកែវស្ងាត់ឲ្យជ្រាប គាត់ឈឺឬយ៉ាងណា បងប្អូនមានដឹងដំណឹងពីគាត់ទេ? ភ្ញៀវមកលេងពេញផ្ទះហើយ តែអត់ឃើញម្ចាស់ផ្ទះចេញមកទទួលសោះ”។ ភ្លាមៗឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានចេញមកបកស្រាយនៅក្នុង Comment លោក តាន់ គីមសួរ ថា៖ “ខ្ញុំ អ៊ូច ភា អភិបាលខេត្ត តាកែវ សូមជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់មេត្តាជ្រាបថា បញ្ហាដីព្រៃឈើ និងសួនសត្វភ្នំតាម៉ៅ ស្ថិតនៅក្រោមការគ្រប់គ្រង
August 6, 2022 - សង្គម
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ទឹកល្អក់ទី៣ បានបង្ហាញវីដេអូឃ្លឹបក្នុងកាមេរ៉ាសុវត្ថិភាពរបស់ក្រុមចោរមួយក្រុម ម៉ូតូ ២គ្រឿង មានគ្នា ៤នាក់ ពាក់មួកសុវត្ថិភាព បានធ្វើសកម្មភាពលួចយកទុរេនពីអ្នកលក់ នៅផ្លូវលេខ២៦៥ កែងផ្លូវលេខ១៩២ ភូមិ៩ សង្កាត់ទឹកល្អក់ទី៣ កាលពីវេលាម៉ោង១៥ និង១៧នាទី លួចបានសម្រេច។ រហូតមកដល់ម៉ោង ១៥ និង២១នាទី ក្រុមចោរនោះ បានធ្វើសកម្មភាពលួចទុរេនពីអ្នកលក់ម្ដងទៀត សកម្មភាពទាំងបានធ្វើឱ្យអ្នកនៅក្នុងបណ្ដាញសង្គម ហួសចិត្តជាខ្លាំង និងបានចែករំលែកតៗគ្នាជាច្រើនផងដែរ។ ដូចច្នេះ សូមបងប្អូនអ្នកលក់ដូរទាំងអស់មេត្តាប្រយ័ត្នប្រយែង ពីសកម្មភាពចោរលួចដែលបានបង្ហាញនៅក្នុងវីដេអូនេះ កុំប្រហែសឱ្យសោះ និងត្រូវទុកដាក់ មើលឱ្យបានខ្ពស់
August 6, 2022 - Short News
ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២២ — ASUS ធ្វើសេចក្តីប្រកាសដ៏សំខាន់មួយ ដើម្បីដាស់តឿនដល់អតិថិជនទាំងអស់ឱ្យប្រុងប្រយ័ត្នចំពោះផលិតផល CTO ដែលមិនមានប្រភពច្បាស់លាស់ ដែលអាចបង្កហានិភ័យដល់អតិថិជនក្រោយពេលទិញប្រើប្រាស់។
August 6, 2022 - Short News
ថៃ៖ យ៉ាងហោចណាស់មានពលរដ្ឋថៃចំនួន ១៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះរង្គសាលមួយកន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី៥ ខែសីហានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅម៉ោង ១ រំលងអាធ្រាតកាលពីយប់មិញនេះ ហើយរង្គសាលដែលត្រូវអគ្គីភ័យលេបត្របាក់នោះមានឈ្មោះថា Mountain B Pub មានទីទាំងស្ថិតនៅក្នុងតំបន់ Sattahip ខេត្ត Chon Buri ភាគខាងកើតប្រទេសថៃ។
August 6, 2022 - Short News
យោងតាមសារព័ត៌មានថៃ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ១រំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆាបឆេះ Pub ដ៏ល្បីមួយឈ្មោះ MOUNTAIN B ក្នុងក្រុងសត្យាហ៊ីប ស្ថិតលើផ្លូវសុខុមវីតបាងណា ភូមិបាងណាត្រាត ភូមិ៧ ឃុំ ផ្លូតាហ្លួង ស្រុកសាតាហ៊ីប ខេត្តឈុនបុរី ប្រទេសថៃ។
August 6, 2022






