Khmernote Media
  • Short News

    ក្រសួងការបរទេសចិននៅថ្ងៃសុក្រនេះ បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់កោះតៃវ៉ាន់នាពេលថ្មីៗនេះ បានជំរុញឱ្យមានកំហឹង និងការបង្អួតកងកម្លាំងយោធាពីទីក្រុងប៉េកាំង។ ក្រសួងបាននិយាយថា លោកស្រី Pelosi «កំពុងជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងធ្វើឱ្យខូចអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិនយ៉ាងធ្ងន់ធ្ងរ» ហើយថា ទីក្រុងប៉េកាំងនឹង «ដាក់ទណ្ឌកម្មលើលោកស្រី Pelosi និងក្រុមគ្រួសាររបស់គាត់» ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។

    August 6, 2022
  • Short News

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើ៖

    August 6, 2022
  • Short News

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា ប្រទេសថៃបានរកឃើញករណី​​​ទី​៤ នៃជំងឺអុត​ស្វានៅថ្ងៃ​សុក្រ​នេះ ចេញពីអ្នក​ជំងឺម្នាក់រស់នៅក្នុងទីក្រុងបាងកក ហើយអ្នកជំងឺម្នាក់នោះ បានទៅដើរលេងកន្លែងកម្សាន្ដជាច្រើន ជាមួយនឹងជនបរទេស បើទោះបីជារូបគេមានចេញរោគសញ្ញាជាបណ្ដើរៗក៏ដោយ។ លោក Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺបាននិយាយថា ករណីថ្មីបំផុតមួយនេះ គឺស្ត្រីអាយុ ២២ឆ្នាំម្នាក់ ដែលតែងទៅដើរលេងនៅតំបន់ ដែលមានហានិភ័យនៃការចម្លងជំងឺអុតស្វា។

    August 6, 2022
  • Short News

    យោងតាមសារព័ត៌មាន រ៉យទ័រ បានអោយដឹងថា ប្រទេសជប៉ុនប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងនៅខេត្តភាគឦសាន បណ្តាលឱ្យមានទឹកជំនន់ជនលិចភ្លាមៗ ហើយ​មាន​សេចក្តីរាយការណ៍​ថា ផ្លូវ និង​ស្ពាន​បាន​បាក់​នៅ​ជាច្រើន​កន្លែង​ ខណៈពេលដែលប្រជាជនជាងកន្លះលាននាក់ផ្សេងទៀតត្រូវជម្លៀសចេញពីទឹក។ ដោយតំបន់ជាច្រើននៃប្រទេសជប៉ុននៅតែជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំង ជា​លទ្ធផលទឹក​ក្នុង​ទន្លេ​ជា​ច្រើន​បាន​ហូរចូល​ច្រាំង​ទន្លេ និង​លិច​ផ្លូវ និង​ផ្ទះ​ប្រជាពលរដ្ឋជាពិសេសនៅក្នុងខេត្ត Yamagata ស្ថិតនៅតំបន់ភាគឦសាន ទន្លេ Mogami បានជន់លិចជាច្រើនកន្លែង។ ជាហេតុបណ្តាលឱ្យមានការបាក់ដី ផ្ទះ​លិច​ទឹក​ ប៉ះពាល់ដល់ប្រព័ន្ធផ្គត់ផ្គង់ទឹកក្នុងតំបន់ លើស​ពី​នេះ​ទៀត​នៅ​ក្នុង​ពិភព​សង្គម​រូបភាព​នៃ​ការ​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ​ត្រូវ​បាន​គេ​ចែក​រំលែក បន្ទាប់ពីផ្លូវបានដួលរលំនៅក្នុងទីក្រុង Kawanichi ហើយ​ស្ពាន​បាន​បាក់​ជាច្រើន​កន្លែង បណ្តាល​ឲ្យ​តំបន់​ជាច្រើន​ត្រូវ​កាត់ផ្តាច់។

    August 6, 2022
  • Short News

    កាលពីថ្ងៃទី ៥ ខែសីហា សារព័ត៌មាន BBC បានរាយការណ៍ថាមានរន្ទះបាញ់អំឡុងពេលមានព្យុះផ្គររន្ទះយ៉ាងខ្លាំងនៅជិតសេតវិមាន ស្ថិត នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី រដ្ឋធានីនៃសហរដ្ឋអាមេរិក បណ្តាលអោយ មនុស្ស៤នាក់ ស្រី២នាក់ និងប្រុស២នាក់ បានរងរបួសធ្ងន់ធ្ងរ ដោយសារតែទាំង៤នាក់ ត្រូវបានរន្ទះបាញ់ ពេលកំពុងជ្រកភ្លៀង ក្បែរដើមឈើមួយកន្លែង នៅឧទ្យាន Lafayette ។ ដោយសារតែចំណុចដែលមានរន្ទះ ស្ថិតនៅជិតសេតវិមាន ដែលទីកន្លែងស្នាក់នៅ និងជាការិយាល័យរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ទើបជាលទ្ធផលដែលនាំអោយមន្ត្រី​ស៊ើបការណ៍​សម្ងាត់​គឺជា​មនុស្ស​ដំបូង​គេ​ដែល​បាន​ជួយ​អ្នក​ដែល​រង​គ្រោះនោះ។

    August 6, 2022
  • Short News

    នេះបើយោងតាមសារព័ត៌មាន Al Jazeera ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុនអាកាសចរណ៍ធំៗជាច្រើន រួមមាន Korean Air, Asiana និង Singapore Airlines បានលុបចោលជើងហោះហើរជាច្រើន ក៏ដូចជាបានផ្លាស់ប្តូរផ្លូវហោះហើរ ដើម្បី​បញ្ចៀស​ដែនអាកាស​ខាងលើ​តំបន់​ដែល​យោធា​ចិន​កំពុង​អនុវត្ត​ទៅ​៦​ចំណុច​ជុំវិញ​កោះ​តៃវ៉ាន់​ ឆ្លើយតបនឹងករណីលោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្រ្តអាមេរិកបាន​ធ្វើ​ដំណើរ​ទៅ​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ទី ២ ខែ​សីហា បើ​ទោះ​ជា​រដ្ឋាភិបាល​ចិន​បាន​ប្រឆាំង​យ៉ាង​ខ្លាំង​ក៏​ដោយ ហើយនេះក៏បានចង្អុលបង្ហាញថា ជាការបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍របស់ចិន។

    August 6, 2022
  • Short News

    រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំក្រើនរំលឹក ស្ដីពី វិធានការការពារការចម្លងជំងឺអុតស្វា(Monkeypox) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

    August 6, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំក្រើនរំលឹក ស្ដីពី វិធានការការពារការចម្លងជំងឺអុតស្វា(Monkeypox) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្រោយពីមានការផ្ទុះចេញនូវជំងឺអុតស្វា រហូតមកដល់បច្ចុប្បន្ននេះ មានការកើនឡើងនៃការរកឃើញអ្នកជំងឺអុតស្វានៅតាមបណ្ដាលប្រទេសនានានៅលើពិភពលោក នៅក្នុងប្រទេសក្នុងតំបន់ និងនៅប្រទេសជិតខាងកម្ពុជាផងដែរ។ រហូតមកដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ករណីជំងឺអុតស្វាសរុ​បនៅលើសាកសលោកមានចំនួន ២៥,០៥៤នាក់ និងស្លាប់សរុបចំនួន ១១នាក់ (កើន ១០០%​ធៀបជាមួយតួលេខស្លាប់ (៥នាក់) នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២) ដែលបានរាយការណ៍ជូនទៅអង្គការសុខាភាពពិភពលោក ពីបណ្ដាប្រទេសចំនួន ៨៥ ។

    August 6, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើ៖ ១.លិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ៤១.៣៨៨.០០០.០០០យ៉េន សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែនក្រុងព្រះសីហនុជំហានទី១ រវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហាយ៉ាងហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (HAYASHI Yoshimasa)

    August 5, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងប្រៃសណីយ៍ គ្រោងតបណ្តាញខ្សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្រពីហុងកុង មកខេត្តព្រះសីហនុប្រវែងជាង២ ពាន់គីឡូម៉ែត្រ ដែលនឹងចាប់ផ្តើមនៅខែតុលាឆ្នាំនេះ និងអាចបញ្ចប់ នៅក្នុងឆ្នាំ២០២៤។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលសម្រេចបាន រយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា ក្រោយបញ្ចប់ ការតភ្ជាប់បណ្តាញនេះ នៅឆ្នាំ២០២៤

    August 5, 2022